Creator ល្បីឈ្មោះ ស្រីនា បង្ហើបប្រាប់រឿងឈឺចាប់បំផុតមួយ មុនអាចបោះជំហានជោគជ័យដល់បច្ចុប្បន្ន
Kan DaraOCTOBER 9 20229.6 K views

ស្រ្តីវ័យក្មេង ជា ស្រីនា ដែលជាអ្នកបង្កើតមាតិកាទាក់ទងនឹងសម្រស់បង្ហោះលើបណ្តាញសង្គមល្បីឈ្មោះ បានបង្ហើបប្រាប់រឿងឈឺចាប់បំផុតមួយមុនអាចបោះជំហានជោគជ័យមកឈរនៅចំណុចបច្ចុប្បន្នគឺ ពាក្យសម្តី គេនិយាយចំអកលើរូបរាងកាយរបស់ខ្លួន។

Fff

ក្នុងបទសម្ភាសន៍ជាមួយ Cellcard Play កាលពីពេលកន្លងទៅ ក្មេងស្រីតូចច្រឡឹងរូបនេះបាននិយាយទាំងអួលដើមករ ទឹកភ្នែករលីងរលោងថា៖ «រឿងពិបាកបំផុតដែលខ្ញុំធ្លាប់ជួបគឺ ភាគច្រើនមនុស្សមួយចំនួនតូចតែងតែនិយាយពីរូបរាងរបស់ខ្ញុំ ថាខ្ញុំធាត់អីចឹងទៅ។[…] ពីមុនខ្ញុំប៉ះពាល់អារម្មណ៍ខ្លាំង ប៉ុន្តែគ្រាន់តែថា ភាពទំនុកចិត្តរបស់យើងគឺស្ថិតនៅលើយើងខ្លួនឯង អីចឹងអត់ឲ្យនរណាថាឲ្យខ្ញុំបានទេ ទោះបីជាវាពិបាកបន្តិចតែឥឡូវលែងអីហើយ»។

Dd

ជាចុងក្រោយអតីតសិស្សឆ្នើមនិទ្ទេស A រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «អត់អីទេ បើយើងធាត់ស្រាប់ទៅហើយ អីចឹងនរណាចង់មើលក៏មើលទៅ នរណាអត់មើលក៏ហីទៅ ព្រោះយើងមិនបាច់ត្រូវការឲ្យគេមើលយើងដើម្បីយើងស្គមផង ខ្ញុំចង់ឲ្យគេមើលដោយសារចរិតខ្ញុំ»។

Photo6228618051935381848

គួរជម្រាបផងដែរ យុវតីមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ជា ស្រីនា ក្រៅពីអាជីពជាអ្នកបង្កើតមាតិកា នាងក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អារីហ្សូណា (The University of Arizona) លើទឹកដីសហរដ្ឋអាមេរិក និងកំពុងជោគជ័យលើមុខជំនួញក្នុងវិស័យសម្អាងការ និងកាត់ដេរ ឈ្មោះ «ប្រណិតនារី» ដែលនាងមានតួនាទីជាអ្នក​គ្រប់គ្រង៕

Lll

ាាា

7

អត្ថបទដោយ៖ កាន់ ដារ៉ា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia