ម្ចាស់បទ Gangnam Style ធ្លាប់និពន្ធចម្រៀងជាង១០០បទ/១ឆ្នាំ តែគ្មានអ្នកទិញ មុនល្បីឈ្មោះដូចសព្វថ្ងៃ
Kan DaraJULY 25 20234.2 K views

កាលពី១២ឆ្នាំមុន បទ Gangnam Style បានអង្រួនពិភពតន្ត្រីជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរឲ្យទទួលបានអារម្មណ៍សប្បាយរីករាយ បំបាត់ទុក្ខកង្វល់ ខណៈម្ចាស់បទនេះផ្ទាល់ធ្លាប់និពន្ធចម្រៀងជាង ១០០បទក្នុងមួយឆ្នាំ តែគ្មានអ្នកទិញសូម្បីម្នាក់។

១១ផ

លោក Jason Park (PSY) ម្ចាស់បទ Gangnam Style មានក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធមួយរូប នៅពេលរៀនថ្នាក់មហាវិទ្យាល័យ ដោយបាននិពន្ធចម្រៀងរហូតដល់ជាង ១០០បទក្នុងមួយឆ្នាំ។ លោកបានលើកឡើងថា៖ «គ្រានោះ ខ្ញុំមិនដែលចេញក្រៅទេ ចេញតែ២-៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក្នុងថ្ងៃវិស្សមកាលខ្ញុំបានវិលត្រឡប់មកកូរ៉េវិញ ខ្ញុំបានបង្កើត Demo CD មួយដែលមានចម្រៀង៥០បទ។ ខ្ញុំបានទៅជួបក្រុមហ៊ុនផ្នែកកម្សាន្ត ៥០ក្រុមហ៊ុន ហើយខ្ញុំបានហុចវាទៅឲ្យពួកគេ រួចនិយាយថា សួស្តី! ខ្ញុំឈ្មោះ Jason Park នេះគឺជា Demo CD របស់ខ្ញុំ ខ្ញុំគឺជាអ្នកនិពន្ធថ្មី ប្រសិនបើអ្នកចូលចិត្តវា អ្នកអាចទិញវាបាន»

លោកបានបន្តទៀតថា៖ «រយៈពេល២ឆ្នាំដែលធ្វើបែបនេះ គ្មានចម្រៀងមួយបទណារបស់ខ្ញុំត្រូវបានលក់ចេញនោះទេ។ ខ្ញុំបានចំណាយពេល៣ឆ្នាំមកហើយក្នុងនាមជាអ្នកនិពន្ធ ប៉ុន្តែខ្ញុំមិនអាចលក់សូម្បីមួយបទ តើខ្ញុំគួរធ្វើអ្វីបន្ទាប់?»។ ស្ថិតក្នុងស្ថានភាពច្របូកច្របល់ក្នុងវ័យ២៣ឆ្នាំ PSY ត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយ តើគួរធ្វើជាអ្នកនិពន្ធបន្តឬផ្លាស់ប្តូរ។ ក្នុងឆ្នាំនោះ លោកបានលក់ចម្រៀងទាំងអស់ឲ្យខ្លួនឯង ព្រោះវាជាផ្លូវតែមួយគត់ក្នុងការក្លាយជាអ្នកនិពន្ធ។

ផផ

ក្រោយក្លាយជាអ្នកនិពន្ធលក់ស្នាដៃឲ្យខ្លួនឯង លោកបានងាកទៅមើលជ្រុងម្ខាងទៀតនៃពិភពសិល្បៈដូចជានៅអង់គ្លេស សហរដ្ឋអាមេរិក អ៉ឺរ៉ុប និងជុំវិញពិភពលោក រួមទាំងប្រទេសកំណើត គ្រប់តារាចម្រៀង អ្នកសិល្បៈ និងអ្នកនៅក្នុងវិស័យកម្សាន្ត សុទ្ធតែមានរៀងស្អាត ស្រស់សង្ហាខ្លាំង ហើយបើទោះបីជាមនុស្សប្រុសក្តី សុទ្ធតែមានភាពស្រស់ស្អាត។ លោក PSY បានថ្លែងថា៖ «ដូច្នេះនៅពេលខ្ញុំបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០០ នៅប្រទេសកូរ៉េ វាប្រៀបដូចជាគ្រោះមហន្តរាយមួយអ៉ីចឹង។ មនុស្សមិនសួរថា តើនោះជានរណាទេ? តែបែបជានិយាយថា តើនោះគឺជាអ្វី?»

បន្ទាប់ពីឆ្លងកាត់ពាក្យសម្តីរិះគន់គ្រប់បែបយ៉ាង PSY ចំណាយពេលស្វែងរកយូនីកខ្លួនឯង ដោយបានត្រឡប់មកវិញជាលើកដំបូងជាមួយចលនាបែបកប្លុកកប្លែង ចម្រៀងកប្លែង ក្បាច់រាំកប្លែង ព្រោះចង់ឲ្យមនុស្សសើចសប្បាយក្នុងសង្គមមួយតឹងតែងខ្លាំង ម្នាក់ៗប្រឹងធ្វើការដើម្បីតែជីវភាព។ លោក PSY បានឲ្យដឹងថា៖ «កាងារសិល្បៈកាលពី១២ឆ្នាំមុនរបស់ខ្ញុំគ្រាន់តែចង់បង្កើតភាពរីករាយ តាមរយៈតន្ត្រី ការរាំ វីឌីអូប៉ុណ្ណោះ។ ដូច្នេះខ្ញុំព្យាយាមបង្កើតចម្រៀងមួយបទ។ ដោយស្មោះត្រង់ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពបង្កើតសកម្មភាពគួរឲ្យអស់សំណើចតាមដែលអាចធ្វើទៅបាន។ ចុងក្រោយខ្ញុំទទួលបានចម្រៀងមួយបទចំណងជើងថា Gangnam Style»

ឋឋ

ក្នុងរយៈពេល ១០ថ្ងៃទៅ១៥ថ្ងៃ បន្ទាប់ពីបាន Upload លោក Robbie Williams បាន Upload វីឌីអូនោះបន្តនៅក្នុង Blog របស់គាត់ ហើយសរសេរថា ប្រសិនបើអ្នកអស់កម្លាំង ឬមានអ្វីធ្វើឲ្យអ្នកមិនសប្បាយចិត្ត សូមមើលវីឌីអូនេះ។ រឿងនោះបានធ្វើឲ្យក្រុមតារាៗ អ្នកល្បីល្បាញជុំវិញពិភពលោក ចាប់ផ្តើម tweet វីឌីអូបទចម្រៀងរបស់ PSY នៅលើ Twitter របស់ពួកគេ។ តារាចម្រៀងបែបកប្លែងរូបនេះបានបន្តទៀតថា៖ «គ្រប់ជនល្បីល្បាញនីមួយៗមានចំនួនអ្នកតាមដានយ៉ាងច្រើន ហើយអ្នកតាមដានទាំងនោះបានចូលទៅកាន់វីឌីអូ ពួកគេចាប់ផ្តើមបង្កើតការជជែកដេញដោអំពី តើបុរសម្នាក់នោះជានរណា។ គ្រប់ពេលខ្ញុំឡើងសម្តែងបទនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ព្រោះខ្ញុំឃើញមនុស្សសប្បាយ»

គួរជម្រាបផងដែរថា បទ Gangnam Style គឺជាគ្រាប់ពូជបណ្តុះភាពល្បីល្បាញរបស់លោក Jason Park (PSY) ធ្វើឲ្យលោកក្លាយជាអ្នកនិពន្ធ និងតារាចម្រៀងដែលមហាជនទាំងជាតិនិងអន្តរជាតិទទួលស្គាល់តាមក្តីស្រមៃ។ មិនតែប៉ុណ្តោះបច្ចុប្បន្នតាមការឲ្យដឹងពីគេហទំព័រ Caknowledge លោកត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណ ៧០លានដុល្លារ ដែលចំនួននេះធ្វើឲ្យលោកក្លាយជាសេដ្ឋីមួយរូបក្នុងពិភពតន្ត្រី៕

ឋា

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

22 Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia