ការវិនិយោគដីធ្លី ទីតាំងគឺជាចំណុចស្លាប់រស់ដែលអ្នកវិនិយោគត្រូវតែគិតគូរឲ្យបានល្អិតល្អន់ ព្រោះថាដី ឡើងថ្លៃឬក៏អត់គឺអាស្រ័យលើទីតាំងនេះឯង។ ប្រសិនបើអ្នកជ្រើសរើសបានទីតាំងល្អ នោះឱកាសការទាញផលចំណេញពីដីគឺមានច្រើន ប៉ុន្ដែបើខុសអាចនឹងពិបាកឡើងថ្លៃ ឬកប់លុយចោលក៏ថាបាន។
ថ្លែងប្រាប់ Business Cambodia លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ដីដែលល្អត្រូវមានទីតាំង ៥ ដែលល្អ ទី១ ទីតាំងភ្ជាប់ទៅនឹងបណ្ដាញដឹកជញ្ជូនសារណៈដូចជានៅជិតព្រលានយន្ដហោះ ស្ថានីរថភ្លើង ខ្សែរថយន្ដក្រុងក៏មាន បើកឡាន និងម៉ូតូ ក៏ស្រួល។
មួយទៀតសុវត្ថិភាព ទីតាំងសុវត្ថិភាពគឺអត់បារម្ភពីចោរកម្ម ធៀបជាមួយទីតាំងផ្សេង ហើយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ ជាទីតាំងដែលថ្ងៃក្រោយទៅមានការវិនិយោគកែប្រែដីហ្នឹងឲ្យទៅជាពាណិជ្ជកម្មដូចជាតំបន់បឹងកេងកងអ៊ីចឹង ដែលឥលូវមានខុនដូ អគារការិយាល័យ ភោជនីយដ្ឋាន អ៊ីចឹងតម្លៃក៏កើនឡើងដែរ។
ហើយនឹងចុងក្រោយគឺទីតាំងដែលមានភាពងាយស្រួល។ ឧទាហរណ៍ យើងចង់ទៅទិញអីវ៉ាន់ស្រួល ជាពិសេសការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង ដូចជាទិញទំនិញ បន្លែ ត្រី ម្ហូបអាហារ ទៅធ្វើកន្លែងធ្វើការ កូនទៅសាលា”៕