ខ្លាំងមែន! គ្រូបង្វឹក បាល់ទាត់អេស្បាញ់ ប្រើក្បួនដឹកនាំធំៗ៣នេះ ជួយឲ្យក្រុមត្រៀមលើកពាន Euro 2024
Kan DaraJULY 10 2024603 views

ក្រុមជម្រើសជាតិអេស្បាញ់ ដណ្តើមបានជ័យជម្នះលើក្រុមជម្រើសជាតិបារាំង ដោយការសុតគ្រាប់បាល់បញ្ចូលទីស៊ី ២-១ លើសង្វៀនវាលស្មៅ ឡើងទៅឈរចាំវគ្គផ្តាច់ព្រ័ត្តក្នុងការប្រកួត Euro 2024 កាលពីរាត្រីម្សិលមិញនេះ។

យ៉ាងណាមិញ បើយើងងាកមកមើលក្បួនដឹកនាំក្រុមរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញ់ លោក Luis de La Fuente បានប្រើគោលការណ៍ធំៗ៣ ជួយឲ្យក្រុមត្រៀមលើកពាន Euro 2024 គឺ ទី១. តែងកោតសរសើរពីសមត្ថភាពកីឡាករគ្រប់រូប ទី២. សង្កត់ធ្ងន់ទៅលើគុណភាព និងទី៣. ជឿលើការប្តេជ្ញាចិត្តរបស់ក្រុមទាំងមូល។ នេះបើយោងតាមសម្តីដែលលោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន។

22

គួរជម្រាបផងដែរថា សហព័ន្ធបាល់ទាត់អេស្បាញ់ បានសម្រេចតែងតាំងលោក Luis de La Fuente ជាគ្រូបង្វឹកជម្រើសជាតិថ្មី បន្ទាប់ពីការដកលោក Luis Enrique ចេញក្រោយដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ ១៦ក្រុមនៅព្រឹត្តិការណ៍ FIFA World Cup 2022 ដែលចាញ់ក្រុមម៉ារ៉ុក។

ក្នុងប្រវត្តិការងារជាគ្រូបង្វឹកបុរសវ័យ៦៣ឆ្នាំរូបនេះ គឺជាអតីតគ្រូបង្វឹកក្រុមកម្រិតយុវជនរបស់ជម្រើសជាតិអេស្ប៉ាញ មាននៅឈុតយុវជន U19, U21, និងយុវជន U23 ដែលធ្វើបានលទ្ធផលឈ្នះពានរង្វាន់ UEFA European Under-19 Championship 2015 និងឈ្នះពាន UEFA European Under-21 Championship 2019 ហើយយកបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ Summer Olympics 2020 ក្នុងកម្រិតយុវជន U23 ថែមទៀតផង៕

Aaa

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia