ធ្វើជាមនុស្សមិនអាចល្អឥតខ្ចោះនោះទេប៉ុន្តែយើងអាចធ្វើដែលយើងកំពុងធ្វើឱ្យបានល្អបំផុត ។ ដោយឡែកប្រសិនបើយើងចង់ធ្វើមនុស្សល្អផង ពូកែផង ពោលគឺជាមនុស្សដែលពូកែមានសមត្ថភាពផង ជាមនុស្សមានបេះដូងល្អបរិសុទ្ធផង។ ជាមួយគ្នានេះដែរលោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន Cam-Paint បានឱ្យបង្ហាញប្រាប់ថា បើចង់ធ្វើមនុស្សល្អផង ពូកែផងគួរប្រកាន់យកគោលការណ៍ ៣៤៥។
លោក សោម សម្បត្តិបានគូសបញ្ជាក់ថា គោលការណ៍៣៤៥ អាចធ្វើឱ្យយើងក្លាយជាមនុស្សល្អ ហើយគឺវាមានន័យថាមានយើងត្រូវមាន+សុជីវធម៌៣ +គុណធម៌៤ +សីលធម៌៥។ ម្យ៉ាងវិញទៀតប្រសិនបើយើងចង់ក្លាយជាមនុស្សមានសមត្ថភាព គឺត្រូវប្រកាន់ទម្លាប់ 5H ពោលគឺធាតុផ្សំ 1. Head ( ខួរក្បាលសម្បូរគំនិត ) 2. Hands ( ដៃដែលប្រឹងធ្វើការមិនចេះទំនេរ ) 3.Health ( ថែរក្សាសុខភាពឱ្យបានល្អ ) 4.Heart ( មនុស្សមានចិត្តតស៊ូ បេះដូងល្អ ) 5. Habit (ទម្លាប់ល្អក្នុងការរស់នៅ )។
យ៉ាងណាមិញគោលការណ៍៣៤៥ ខាងលើនេះគឺជាគោលការណ៍គ្រឹះដំបូងក្នុងការ ដឹកនាំខ្លួនឯងឱ្យក្លាយជាមនុស្សល្អផង ពូកែផងដែលគួរប្រកាន់យក ។ គួរជម្រាបផងដែរថាលោក សោម សម្បត្តិ គឺជាសហគ្រិន ជាអ្នកដឹកនាំនិងវាគ្មិនល្បីឈ្មោះមួយរូបដែលតែងតែចែករំលែកបទពិសោធន៍ នៃភាពជាអ្នកដឹកនាំ និងការធ្វើអាជីវកម្ម។ លោកបានចាប់ផ្តើមក្រុមហ៊ុនថ្នាំពណ៌ជាតិក្នុងឆ្នាំ២០០៣ ដែលមានរយៈពេលប្រមាណជិត២០ឆ្នាំមកហើយនៅកម្ពុជា៕
អត្ថបទដោយ៖ ពីង ជូអេង