នេះជាផ្សារទំនើបខ្មែរដែលមានអាយុកាលជាង ២០ ឆ្នាំ អភិវឌ្ឍន៍ឡើងដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ
Bunthoeun Koem•OCTOBER 6 2026•848 views

បើនិយាយពីផ្សារទំនើបបច្ចុប្បន្នគឺមានច្រើន ដែលមានទាំងយីហោខ្មែរ និងយីហោអន្ដរជាតិ ប៉ុន្ដែបើយើងនិយាយពីអាយុនៃផ្សារទំនើបដែលបើកដំណើរការយូរឆ្នាំជាងគេនៅកម្ពុជាគឺមានមិនច្រើននោះទេ។ ហើយថ្ងៃនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ពីប្រវត្ដិនៃផ្សារទំនើបមួយ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ ប៉ុន្ដែនៅតែអាចបន្ដដំណើរការរហូតដល់សព្វថ្ងៃ ដោយនោះគឺផ្សារទំនើប សូរិយា និងមានឈ្មោះថ្មីថា ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (Sorya Center Point)។

 

14

 

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ មានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះត្រសក់ផ្អែម សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជិតផ្សារធំថ្មី) បានបើកដំណើរការចាប់តាំងពីឆ្នាំ ២០០៣ មកម៉្លេះ ដែលគិតមកដល់ពេលបច្ចុប្បន្នេះគឺមានអាយុកាល ២៣ ឆ្នាំមកហើយ និងជាគម្រោងអភិវឌ្ឍន៍ដំបូងគេរបស់ក្រុមហ៊ុន OCIC។

 

ផ្សារទំនើបកូនខ្មែរមួយនេះ បានផ្លាស់ប្ដូរឈ្មោះថ្មីមកជា ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីបានចំណាយទឹកប្រាក់ជាង ៥ លានដុល្លារអាមេរិក សម្រាប់កែទម្រង់ និងកែលម្អជាថ្មី ត្រូវបានបញ្ចប់ជាស្ថាពរ។

 

1 a A0 4

 

បើតាមប្រសាសន៍លើកឡើងរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC កាលពីពេលកន្លងទៅបានបញ្ជាក់ថា ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ។ ផ្សារទំនើបដំបូងគេនៅរាជធានីភ្នំពេញ និងកម្ពុជានេះ មានកម្ពស់ ៨ ជាន់ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រមូលផ្ដុំនូវសេវាកម្ម ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេល្បីៗមានដូចជា៖ Lucky Supermarket, Starbucks Cambodia, Major Cineplex Cambodia, Bonchon Cambodia, និងផ្សេងៗទៀត។

 

63f783e64b2937805b927f9d 2%20(1) P 1080

 

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ មិនត្រឹមតែជាកន្លែងអាជីវកម្មនោះទេ ប៉ុន្តែវាគឺជាផ្ទះនៃអនុស្សាវរីយ៍ដ៏មានតម្លៃរាប់មិនអស់របស់បងប្អូនខ្មែរគ្រប់ជំនាន់។ ផ្សាទំនេះបានផ្ដល់រយៈពេល ២៣ឆ្នាំមកនេះ កម្លាំងចិត្តដែលធ្វើឱ្យយើងបន្តឈរជើងបាន គឺការស្រឡាញ់ និងការជឿជាក់ពីសំណាក់អតិថិជន និងដៃគូសហការទាំងអស់។ ក្នុងនោះផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ប្ដេជ្ញានឹងបន្តអភិវឌ្ឍខ្លួនដោយមិនឈប់ឈរ ដើម្បីបន្តបង្កើតស្នាមញញឹមជូនបងប្អូនតទៅមុខទៀត។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ៖ 023 210 018 ឬហ្វេសហ៊ុកផេក SORIYA Center Point ៕

 

63f783e64b2937cecb927ef5 Arial P 1600

63f783e64b29378265927f2c Ah20 Media 26 P 1080

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia