ប្រើ ប.ស.ស ចំណេញ! សម្រាប់អ្នកចង់ធ្វើប័ណ្ណ ប.ស.ស មកដឹងពីតម្លៃនិងអត្ថប្រយោជន៍ធំៗដែលកូននឹងទទួលបាន
ធី ស្រីល័ក្ខJULY 24 20241.6 K views

ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។

ជាមួយគ្នានេះដែរ ការធ្វើប័ណ្ណ ប.ស.ស នេះគឺអាចធ្វើបានគ្រប់វ័យមិនថាក្មេងចាស់ ប្រុសស្រី សុទ្ធតែអាចធ្វើបាន ទោះជាបុគ្គលិកបម្រើការងារ ឬជាអ្នករកស៊ីលក់ដូរ មានអាជីវកម្មខ្លួនឯងក៏សុទ្ធតែអាចធ្វើបាន ហើយចំពោះលោកប៉ា អ្នកម៉ាក់ដែលចង់ធ្វើឱ្យកូនក៏អាចធ្វើបានដែរ ដោយបង់ត្រឹម ១៥៦០០រៀលប៉ុណ្ណោះនៅក្នុងមួយខែ។

Pic4

លើសពីនេះទៅទៀត សម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដែលរួមមាន៖

១. ទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្រ្តដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស

២. ទទួលបានប្រាក់វិភាជន៍បូជាសព (ក្នុងករណីមានជំងឺ ឬគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត)

ចំពោះឯកសារវិញ ត្រូវភ្ជាប់មកដូចជា៖

  • សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
  • ក្នុងករណីអ្នកក្នុងបន្ទុកមានចំនួនចាប់ពី ២នាក់ឡើង ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌការស្នើសុំចុះបញ្ជី គឺតម្រូវឱ្យចុះបញ្ជីទាំងអស់។
  • សាមីខ្លួនអាចប្រកាសបង់ជាប្រចាំខែ ឬប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។

គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នក ឬខលមកកាន់លេខ ១២៨៦ ឬ ១២៩៧៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia