ស្ងាត់ៗ! បុរសម្នាក់នេះ ប្រជែងឈ្នះ រ៉ូណាល់ដូ ជាប់ជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំទ្វីបអាស៊ី
Kan DaraOCTOBER 15 2025618 views

កីឡាករអន្តរជាតិ​កូរ៉េខាងត្បូង Son Heung-min បានបន្តបង្កើតប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ដោយឈ្នះពាន​រង្វាន់ កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី ជាលើកទី១០ ក្រោយទទួលបានពិន្ទុសរុប ១៦៤ ខណៈស្តេចត្រាញ់លើសមរភូមិវាលស្មៅលោក Cristiano Ronaldo ទទួលបានត្រឹមតែ ៩១ ពិន្ទុប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន South China Morning Pos

 

ការប្រកាសលទ្ធផលនេះធ្វើឡើងនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥ បន្ទាប់ពីការបោះឆ្នោតដោយអ្នកជំនាញ និងអ្នកសារព័ត៌មានបាល់ទាត់ជាច្រើនប្រទេស។ ក្នុងនោះ មានអ្នកជំនាញផ្នែកបាល់ទាត់ជាអ្នកតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយចំនួន ៤២ ជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងអ្នកសារព័ត៌មានអន្តរជាតិចំនួន ២១រូប។

 

S

 

គួរជម្រាបផងដែរថា កីឡាករអន្តរជាតិ​កូរ៉េខាងត្បូង Son Heung-min ធ្លាប់ឈ្នះពានរង្វាន់នេះដំបូងក្នុងឆ្នាំ២០១៤ និងជាប់គ្នានៅឆ្នាំ២០១៥។ ចំណែកឯការឈ្នះជាប់ៗគ្នា ៧លើកទៀត គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។

 

ក្នុងនោះ ក្រៅពីការឈ្នះរង្វាន់ កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី កីឡាករអន្តរជាតិ​កូរ៉េខាងត្បូង Son Heung-min ក៏បន្តបង្ហាញសមត្ថភាពជាអ្នកដឹកនាំក្រុម Tottenham Hotspur នៅក្នុងពាន Premier League ផងដែរ។ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់ និងជួយឲ្យក្រុមស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អប្រសើរជានិច្ច។ លើសពីភាពប៉ិនប្រសព្វ និងសមត្ថភាពខ្លាំងក្នុងអាជីព លោកក៏ត្រូវបានគេស្គាល់ថាជាមនុស្សមានវិន័យ ខិតខំប្រឹងប្រែង និងសុភាពរាបសារ ដែលធ្វើឲ្យអ្នកគាំទ្រនិងកីឡាករវ័យក្មេងនៅអាស៊ីយកលោកជាគំរូ៕

 

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia