ក្រោយការប្រគុំតន្រ្តី Solo ដំបូងគេនៅកម្ពុជាបញ្ចប់ទៅ តារាចម្រៀង ឪក សុគន្ធកញ្ញា បានពោលពាក្យបែបនេះ
Ping Chou EngSEPTEMBER 15 2024467 views

បន្ទាប់ពីការប្រគុំតន្រ្តី Solo បានបញ្ចប់ទៅដោយរលូន ក្រោមមានវត្តមានចូលរួមដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រ ពេញសាលមហោស្រពកោះពេជ្រ តារាចម្រៀង ឪក សុគន្ធកញ្ញា បានពោលពាក្យបែបនេះ ដើម្បីអរគុណទៅកាន់ក្រុមការងារនិងអ្នកគាំទ្រទាំងអស់ ។

 

"កន្លងទៅអស់ជាច្រើនឆ្នាំ ដែលបានបោះជំហានចូលក្នុងវិស័យសិល្បៈ នាងខ្ញុំតែងតែប្រាប់ខ្លួនឯង ឲ្យខិតខំអភិវឌ្ឍន៍ខ្លួន មិនថាជួបរឿងអ្វីកុំបោះបង់ ពាក្យជាច្រើនដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ ហើយដាស់សតិខ្លួនឯង រហូតមក ដ្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពីរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាព នឹងធ្វើឱ្យអ្នកស្ដាប់បទចម្រៀងរបស់ខ្ញុំ នៅថ្ងៃណាមួយ

 

នៅថ្ងៃនេះ ពេលនេះ ឱក សុគន្ធកញ្ញា ធ្វើបានហើយ មានបងប្អូនស្គាល់ និងស្តាប់បទរបស់កញ្ញា នេះហើយជាកម្លាំងចិត្ត បណ្តាចិត្តឲ្យមាន ជាខនសឺតផ្ទាល់ខ្លួន មិនថាតែនាងខ្ញុំទេដែលរង់ចាំ វេលាមួយនេះ អ្នកគាំទ្រក៏ដូចគ្នា យប់មិញនេះ ជាយប់ពិសេស ដែលយើងទាំងអស់គ្នា មិនធ្លាប់ស្គាល់គ្នាពីមុនសោះ មកស្គាល់គ្នា រាប់អានគ្នា ក្នុងពេលជួបជុំផ្តល់នូវស្នាមញញឹមឲ្យគ្នា ចូលរួមស្រែកច្រៀង ក្រោកឈររាំ ជាមួយនាងខ្ញុំ ផ្ទាំងទស្សនីយភាពនេះ សូមឲ្យដក់ជាប់ក្នុងក្រអៅបេះដូង ជារៀងរហូត អរគុណរាល់ក្តីស្រឡាញ់ របស់បងប្អូនទាំងអស់គ្នាមានមកលើ នារីសាមញ្ញម្នាក់នេះ «ស្រឡាញ់កញ្ញា ស្រឡាញ់ការសិក្សា» អ្នកណាខ្លះនៅចាំពាក្យនេះ? អ្នកនៅចាំដឹងតែហ្វេន ចាស់វស្សាហើយ

 

នៅពីក្រោយភាពជោគជ័យដ៏មហស្ចារ្យ The Q Rise of The Queen Solo Concert ដែលបងប្អូនប្រសិទ្ធិនាមឲ្យ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ក្រុមការងារគ្រប់ផ្នែកទាំងអស់ដែលបានយកបេះដូងពោរពេញដោយក្តីស្រឡាញ់ ចូលរួមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីយ៉ាងល្អឥតខ្ចោះមួយនេះ"។

 

- The Q Rise of the queen MV Director : Heng Ly

 

- ឆ្នៃម៉ូតសំលៀកបំពាក់ទាំង MV ទាំង Solo concert : សុផល កាត់ដេរ និង ណុប ដាណេ សំអាងការ

 

- ផាត់មុខ ធ្វើសក់ដោយ : មីនា, Muzu, សុភ័ក្រ

 

- បច្ចេកទេសឆាក ភ្លើង សំឡេង LED និង Camera : Hang Meas HDTV, LP

 

- អ្នករៀបចំកម្មវិធី : Hang Meas Team

 

- ក្រុមរាំ : Airrow Plas, MJM, The King និង សិស្សសាលាវិចិត្រសិល្បៈ

 

- អ្នករៀបចំបទភ្លេង : សាន សុវណ្ណឌីន, មាស សុគន្ធ, Kenny

 

- ក្រុមអ្នកចម្រៀង: នួន សុធារក្ស, ម៉ង់ ចាន់កញ្ញា, កែវ ចន្ទដាលីន, ស៊ឹម ច័ន្ទពន្លឺ

 

ហើយនិងក្រុមការងារជាច្រើនទៀត រួមទាំងបងៗកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។

 

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅកម្ពុជា លោកស្រី ឪក សុគន្ធកញ្ញា បានធ្វើការប្រគុំតន្រ្តីផ្ទាល់ខ្លួនដែលមានឈ្មោះថា The Q Rise of The Queen Solo Concert ជាកម្មវិធីប្រគុំតន្រ្តីផ្ទាល់ខ្លួនដំបូងគេនៅកម្ពុជា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia