នៅក្មេងតែពូកែ! សហគ្រិនវ័យក្មេង២រូបនេះ ចាប់ដៃគ្នារកស៊ីលក់ស្បែកជើង មួយខែរកចំណូ.លខ្ទង់ម៉ឺ.នដុល្លារ
Sambat SokhlangMARCH 29 2024241 views

មិត្តល្អចេះបបួលគ្នារកស៊ី ជាក់ស្តែងដូចជាសហគ្រិនវ័យក្មេងពីររូបនេះ ផ្តើមពីការស្គាល់គ្នាតាមបណ្តាញសង្គម រាប់អានគ្នាជាមិត្តស្និតស្នាលរហូតចាប់ដៃគ្នារកស៊ីមានជំនួញក្នុងដៃតម្លៃរាប់ម៉ឹនដុល្លារ។

107292354 1692996562387 Whop Boys

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា​ Steven Schwartz និង Cameron Zoub បច្ចុប្បន្នក្រុមហ៊ុនទិញលក់ធំមួយឈ្មោះថា “Whop” ជាវេបសាយលក់ទំនិញមួយដែលកំពុងមានអ្នកលក់ប្រមាណជា ៣ពាន់នាក់ និងប្រតិបត្តិការណ៍ទិញលក់ជាង២លាននាក់ ចាប់ពីបើកដំណើរការពីឆ្នាំ ២០២១ មកដល់ពេលបច្ចុប្បន្ននេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា​ មុនពេលក្លាយជាសហគ្រិនមានចំណូលខ្ទង់លានដុល្លារមកដល់ពេលបច្ចុប្បន្ននេះដើមឡើយ Schwartz និង Zoub គ្រាន់ជាអ្នកដទៃដែលស្គាល់គ្នាប៉ុណ្ណោះ ប៉ុន្តែថ្ងៃមួយ Steven Schwartz គាត់បានទំនាក់ទំនងទិញស្បែកជើងពី Cameron Zoub ចាប់តាំងពីពេលនោះមកពួកគេចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នារហូតពិភាក្សាពីការរកស៊ីជាមួយគ្នាដោយអាជីវកម្មដំបូងដែលគេលក់គឺការលក់ស្បែកជើង ដោយដាក់ឈ្មោះថា “Sole Sniper” ។

Images

លុះក្រោយមកនៅអាយុប្រមាណជា ២៥ ឆ្នាំក្រោយរកស៊ីជាមួយគ្នាអស់ជាច្រើនឆ្នាំ និងបានសិក្សារៀនសូត្រចប់ពួកគេក៏បានពង្រីកការរកស៊ីលក់ស្បែកជើងទៅជាការបង្កើតវេបសាយលក់ទំនិញមួយឈ្មោះថា “Whop” ដែលមានលក់ទំនិញជាច្រើនប្រភេទ ដែលក្នុងមួយខែៗវេបសាយនេះអាចរកចំណូលបានយ៉ាងហោចណាស់ ៣៥៤,០០០ដុល្លារ ហើយក្នុងមួយឆ្នាំខ្ទង់៤.២៥ដុល្លារ។

Maxresdefault

គួរបញ្ជាក់ផងដែរថា តាមរយៈអត្ថបទមួយនេះចង់បង្ហាញឱ្យឃើញថា មិនថាក្នុងវ័យណានោះទេ ក៏អាចចាប់ផ្តើមរកស៊ីបានដែរ គ្រាន់តែនៅក្មេងឱកាសច្រើនជាងអ្នកអាយុច្រើន ម្យ៉ាងការចាប់ផ្តើមចេញរកស៊ីមិនចាំបាច់ទាល់តែមានលុយច្រើនទើបអាចធ្វើបាននោះទេ ពោលគឺយើងអាចចាប់ផ្តើមពីទុនតិចតួចទៅ ហើយពង្រីកវាបន្តិចម្តងៗដូចជាសហគ្រិនវ័យក្មេងទាំងពីរខាងលើនេះបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia