ពូកែមែន! លោក ទីហ៊ុយ ជាកូនខ្មែរដំបូងគេជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និងជាសមាជិកនៃស្ថាប័ន Chatham House
Kan DaraDECEMBER 4 2025165 views

លោក សុខ ទីហ៊ុយ គឺជានិស្សិតអនុបណ្ឌិតឆ្នើមកំពុងសិក្សានៅក្រៅប្រទេស និងជាកូនខ្មែរដំបូងគេជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និងជាសមាជិកគោលនយោបាយសាធារណៈ នៃស្ថាប័ន Chatham House របស់ចក្រភពអង់គ្លេស ហើយមានឱកាសបានជួបថ្នាក់ដឹកនាំនៃប្រទេសនានាជាច្រើន។

 

1 

 

ក្នុងនាមជាទូតនិស្សិតជាន់ខ្ពស់ របស់ស្ថាប័ន Chatham House ដែលបានរៀបចំវេទិកាពិភាក្សាលើប្រធានបទសង្គម និងនយោបាយអន្តរជាតិ លោក សុខ ទីហុយ មានឱកាសបានជួបថ្នាក់ដឹកនាំកំពូលៗ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី មកពីបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោកដូចជា អៀរឡង់, ហ្សកហ្ស៊ី, ហ្វាំងឡង់, ម៉ិកស៊ិក, ម៉ាឡេស៊ី, នូវែលសេឡង់, អ៊ីតាលី, កាណាដា, ស៊ូដង់។ ក្រៅពីនេះក៏មានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីអង់គ្លេសជាច្រើនរូប ព្រមទាំងលោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីផងដែរ។

 

ជាក់ស្តែង កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ទីហុយ បានចោទសួរសំណួរទៅកាន់ លោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ក្នុងវេទិកា Chatham House នៅប្រទេសអង់គ្លេស។

 

2

 

ក្នុងវេទិកា Chatham House លោក ទីហុយ បានចោទជាសំណួរថា៖ «ខ្ញុំមកពីប្រទេសកម្ពុជា ហើយខ្ញុំបានយល់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួយ៉ាងសំខាន់ សម្រាប់អនាគតរបស់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងសមាជិកអាស៊ានជាមួយសហរដ្ឋអាមេរិក»។ លោកបានបន្តទៀតថា​៖ «ពាក់ព័ន្ធនឹងគោលនយោបាយការនាំចេញរបស់អាស៊ាន  ខ្ញុំបាទសូមសួរថា តើឯកឧត្តមយល់យ៉ាងណា ចំពោះឱកាសនៃការនាំចេញរបស់សមាជិកអាស៊ាន ទៅកាន់សហរដ្ឋអាមេរិក ស្របពេលដែលប្រធានាធិបតី ត្រាំកំពុងមានចំណាប់អារម្មណ៍មកលើប្លុកអាស៊ានទាំងមូល?»

 

លោក លី ស៊ានឡុង អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បានឆ្លើយតបថា៖ «ខ្ញុំគិតថា បច្ចុប្បន្នគ្រប់ប្រទេសទាំងអស់ សុទ្ធតែចង់បានផលប្រយោជន៍ពីការទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិក ដើម្បីរក្សាស្ថេរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ សម្រាប់អាស៊ាន នេះប្រហែលជាគោលដៅដែលអាចសម្រេចបាន។ ប្រទេសសមាជិកអាស៊ានទាំងអស់ មិនមានកម្រិតដូចគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ។ ប្រទេសខ្លះ មានឱនភាពពាណិជ្ជកម្ម ខណៈដែលប្រទេសខ្លះមានអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដូចជា ឥណ្ឌូនេស៊ី រឺ វៀតណាម ជាដើម»

 

3

 

លោកបានបន្ថែមទៀតថា​៖ «ដូច្នេះស្ថានភាពគឺខុសៗគ្នា ហើយខ្ញុំគិតថា ប្រទេសអាស៊ាននីមួយៗ នឹងត្រូវរៀបចំជំនួបផ្ទាល់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ការចរចាជាភាគីតែមួយមិនមែនជារឿងងាយស្រួលនោះទេដូចករណីសហភាពអឺរ៉ុប ជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយសម្រាប់អាស៊ានវិញ ខ្ញុំគិតថាអាទិភាពនៅពេលនេះគឺ ការរក្សាទំនាក់ទំនងស្មើភាពគ្នា ជាមួយអាមេរិក»

 

គួរជម្រាបថា បច្ចុប្បន្នលោក សុខ ទីហុយ កំពុងរស់នៅប្រទេសអង់គ្លេស និងទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយនិងគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ Queen Mary University of Londonកំឡុងពេលសិក្សាបរិញ្ញាបត្រនោះផងដែរ និស្សិតបានបំពេញបេសកកម្មនៅខុទ្ទកាល័យ ឯកឧត្តមនាយករដ្ឋមន្ត្រី Rishi Sunak និងពេលនោះជាប្រធានគណបក្សអភិរក្សនិយមអង់គ្លេស ក្នុងការរៀបចំមហាសន្និបាតគណៈកម្មាធិការបក្សអភិរក្សប្រចាំឆ្នាំ ២០២៤។ មហាសន្និបាតនោះប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤ មានការចូលរួមពីសំណាក់ អតីតនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ព្រមទាំងសមាជិករដ្ឋសភា-ព្រឹទ្ធសភាជាច្រើនរូប។  ក្រោយសម្រេចបេសកកម្មនោះដោយជោគជ័យ ឯកឧត្តម Rishi Sunak ក្នុងនាមជាប្រធានគណបក្ស និង ឯកឧត្តម Richard Fuller ប្រធានគណៈកម្មាធិការកណ្តាលគណបក្ស បានផ្តល់លិខិតថ្លែងអំណរគុណ និងវិញ្ញាបនបត្រសរសើរក្នុងការបំពេញបេសកកម្មដ៏ជោគជ័យ។

 

យ៉ាងណាមិញ សព្វថ្ងៃនេះ លោកក៏កំពុងបន្កការសិក្សាថ្នាក់អនុបណ្ឌិតជំនាញ វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ (LSE) ដែលជាសាកលវិទ្យាល័យលេខ១ ប្រចាំប្រទេសអង់គ្លេស នេះបើតាមការផ្សព្វផ្សាយកាសែត The Times

 

4

 

មិនតែប៉ុណ្ណោះ លោក សុខ ទីហុយ ក៏ជាសមាជិកគោលនយោបាយសាធារណៈខ្មែរដំបូងគេ ដែលចូលរួមចំណែកក្នុងការវិភាគ និង បង្កើតដំណោះស្រាយគោលនយោបាយសម្រាប់ Chatham House ដែលជាស្ថាប័នគោលនយោបាយឈានមុខគេនៅលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ វេទិកាពិភាក្សានេះ មានបេសកកម្មដើម្បីជួយរដ្ឋាភិបាល និងសង្គមកសាងពិភពលោកមួយដែលមានសុវត្ថិភាព វិបុលភាព និងយុត្តិធម៌ប្រកបដោយចីរភាព៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia