(រាជធានីភ្នំពេញ)៖ ការស្វែងរកសេវាថែទាំសុខភាពដែលមានស្តង់ដារខ្ពស់ និងទំនុកចិត្ត លែងជាកង្វល់ទៀតហើយសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា។
មន្ទីរពហុព្យាបាល សុខ រក្សា (Sok Reaksa Polyclinic) មានទីតាំងស្ថិតនៅខណ្ឌទួលគោក កណ្ដាលនៃរាជធានីភ្នំពេញ ជាមន្ទីរពេទ្យដែលបង្កើតឡើងដោយកូនខ្មែរ១០០ភាគរយ បាននិងកំពុងផ្តល់សេវាព្យាបាលប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្តង់ដារអន្តរជាតិ ដោយមិនចាំបាច់ឱ្យអ្នកជំងឺចំណាយពេលវេលា និងថវិកាធ្វើដំណើរទៅព្យាបាលនៅបរទេសឡើយ។
មន្ទីរពហុព្យាបាល សុខ រក្សា ប្រមូលផ្ដុំដោយក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកជំនាញដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង។ អ្វីដែលជាចំណុចខ្លាំងនោះគឺ វេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពហុព្យាបាល សុខ រក្សា សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពីបរទេស និងមានបទពិសោធន៍យូរឆ្នាំលើឯកទេស និងជំនាញសំខាន់ៗដូចជា៖
ក្រៅពីក្រុមវេជ្ជបណ្ឌិតជំនាញ មន្ទីរពហុព្យាបាលបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងបច្ចេកវិទ្យាចុងក្រោយ ដើម្បីធានាបាននូវការវិនិច្ឆ័យរោគសញ្ញាកាន់តែច្បាស់លាស់ និងការព្យាបាលប្រកបដោយទំនុកចិត្តខ្ពស់ខ្ពស់បំផុត។

ដែលកាន់តែពិសេសសម្រាប់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករនិយោជិតនោះគឺ មន្ទីរពហុព្យាបាល សុខ រក្សា គឺជាដៃគូសហការផ្លូវការជាមួយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណ ប.ស.ស ដើម្បីទទួលបានសេវាព្យាបាលប្រកបដោយផាសុកភាព និងជួយកាត់បន្ថយបន្ទុកចំណាយបានយ៉ាងច្រើនទៅតាមអត្ថប្រយោជន៍ដែលទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ បន្ថែមពីនេះ មន្ទីរពេទ្យក៏ជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនធំៗជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។
សម្រាប់បទពិសោធន៍នៃការសម្រាកព្យាបាលវិញ លោកអ្នកនឹងទទួលបាននូវផាសុកភាពខ្ពស់ ជាមួយបន្ទប់សម្រាកដែលមានទំហំធំទូលាយ និងច្រើនប្រភេទ មានទីធ្លាប្រកបដោយប្រណិតភាព មានបន្ទប់វះកាត់ និងបន្ទប់ ប្រពោធនកម្ម(ICU) ស្របតាមស្តង់ដារបស់ក្រសួងសុខាភិបាល និងមានសួនលំហែរកាយនៅលើដំបូលអគារ ដែលអនុញ្ញាតឱ្យអ្នកជំងឺ និងក្រុមគ្រួសារអាចលំហែរ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ផ្លាស់ប្ដូរបរិយាកាស និងជួយឱ្យអារម្មណ៍ស្រស់ថ្លាថែមទៀតផង។



មន្ទីរពហុព្យាបាល សុខ រក្សា មានទីតាំងស្ថិតនៅ៖ ផ្លូវលេខ៩០ កែងផ្លូវ ៣១៣ និង ៥៥៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម ឬការណាត់ជួប សូមទំនាក់ទំនង៖
- ទូរស័ព្ទ៖ 023 959 168 / 011 257 789 / 086 257 789 (សង្គ្រោះបន្ទាន់)
- Telegram៖ https://t.me/sokreaksapolyclinic
- ហ្វេសប៊ុក៖ មន្ទីរពហុព្យាបាល សុខ រក្សា - Sok Reaksa Polyclinic
- គេហទំព័រ៖ Sok Reaksa Polyclinic — Your Health. Our Top Priority.
- Google Maps: https://maps.app.goo.gl/gvrJFWycYgKZiNhY9




