ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងសម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា លើកទី៨ លើភ្នំបូកគោ។
Sreymom ChaOCTOBER 23 2023

្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ លើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និង ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម។

Photo 2023 10 23 11 03 38

ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានកម្មវិធីកម្សាន្ត នារាត្រីថ្ងៃទី២៨ ដូចជា៖ការប្រគំតន្រ្តីផ្ទាល់ ស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារក្រោមរាត្រីដ៏សែនមនោរម្យនិងសម្រាប់អ្នកចូលរួមដែលត្រៀមរត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងនៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣ផងដែរ។  ការរត់ពាក់កណ្តាលម៉ារ៉ាតុងរួមមាន៖   ចម្ងាយ 21គីឡូម៉ែត្រ 10គីឡូម៉ែត្រ 5គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត3គីឡូម៉ែត្រ ព្រមទាំង ការប្រណាំងកង់32គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែ ផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។

Photo 2023 10 23 11 03 45
ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។
កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។

Photo 2023 10 23 11 03 52
ចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២៥ តុលា ២០២៣
ក្រុមហ៊ុនក៏ស្វាគមន៍សម្រាប់អ្នកចូលរួមរត់ប្រណាំង ដើម្បីជាការកម្សាន្តនិងទទួលជ័លាភី ព្រមទាំងស្វាគមន៍បណ្តាក្រុមហ៊ុនផ្សេងៗចូលរួមឧបត្ថម្ភជាថវិការឬផលិតផលសម្រាប់ កម្មវិធីសប្បុរសនេះផងដែរ ។

ចុះឈ្មោះតាមរយៈ | Register Via:
ទូរស័ព្ទ | Mobile: 097 561 61 16
តេលេក្រាម | Telegram: 081 61 61 21
ចុះឈ្មោះអនឡាន | Online Register: http://bokormarathon.com.kh/register.php
ឬតាមគេហៈទំព័រ | Website: www.bokormarathon.com.kh/

Photo 2023 10 23 11 04 01

Sreymom Cha

អត្ថបទសរុប៖ 259

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia