SOGO Cambodia រៀបចំពិព័រណ៍សាកលវិទ្យាល័យអាមេរិក ឆ្នាំ២០២៦

ក្រុមហ៊ុន Study Overseas Go Overseas (SOGO Cambodia) បានរៀបចំដោយជោគជ័យនូវ
«ពិព័រណ៍សាកលវិទ្យាល័យអាមេរិក ឆ្នាំ២០២៦» នៅថ្ងៃទី៦ ខែតុលា នៅអគារ The Peak កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសិស្សានុសិស្ស មាតាបិតា អ្នកជំនាញផ្នែកអប់រំ និងតំណាងសាកលវិទ្យាល័យល្បីៗមកពីសហរដ្ឋអាមេរិក ប្រទេសចិន និងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។

2026 10 06 16.55.33

ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀល ដល់ម៉ោង៤:៣០នាទីរសៀល ដោយផ្តល់ឱកាសដល់សិស្សានុសិស្សឈ្វេងយល់អំពីជម្រើសសិក្សាថ្នាក់ឧត្តមសិក្សា ឱកាសទទួលបានអាហារូបករណ៍ លក្ខខណ្ឌចូលរៀននៅសាកលវិទ្យាល័យ និងកម្មវិធីសិក្សានៅបរទេស។

 

សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងពិព័រណ៍នេះ រួមមាន៖

  • CUNY Queensborough Community College
  • Georgetown University
  • Kansas State University
  • Purdue University
  • Savannah College of Art and Design
  • Texas Wesleyan University
  • University of California, Santa Cruz
  • University of Utah
  • Wichita State University

2026 10 06 16.55.39

ក្រៅពីស្ថាប័នឧត្តមសិក្សានៅសហរដ្ឋអាមេរិក ក៏មានសាកលវិទ្យាល័យមកពីប្រទេសចិន និងសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជាចូលរួមផងដែរ។ ក្នុងនោះមាន Harbin Institute of Technology និងស្ថាប័នអប់រំផ្សេងទៀតដែលត្រូវបានតំណាងតាមរយៈ Step Forward International School ដែលបានផ្តល់ឱ្យសិស្សានុសិស្សនូវជម្រើសកាន់តែទូលំទូលាយសម្រាប់ការសិក្សាថ្នាក់អន្តរជាតិ។ ចំណែក Elite Education ដែលជាអ្នកឧបត្ថម្ភមួយរូប ក៏បានចែករំលែកឱកាសសិក្សានៅប្រទេសកូរ៉េខាងត្បូងដល់សិស្សានុសិស្សផងដែរ។

2026 10 06 16.55.44

ចំណុចសំខាន់មួយនៃពិព័រណ៍នេះ គឺការផ្តល់ឱកាសដល់សិស្សានុសិស្សមកពីវិទ្យាល័យរដ្ឋ និងឯកជននៅកម្ពុជា ដើម្បីឈ្វេងយល់អំពីអាហារូបករណ៍ដែលផ្តល់ដោយស្ថាប័នអប់រំដែលបានចូលរួម។

 

ពិព័រណ៍នេះមានអ្នកចូលរួមជាង ៤០០នាក់ ដែលអាចជួបពិភាក្សាផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ សួរសំណួរអំពីកម្មវិធីសិក្សា លក្ខខណ្ឌចូលរៀន និងឈ្វេងយល់បន្ថែមអំពីឱកាសសិក្សានៅបរទេស។

អ្នកចូលរួមក៏ទទួលបានឱកាសចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដោយមានរង្វាន់ដូចជា Apple AirPods, MacBook Neo  និងរង្វាន់ជាច្រើនទៀត។

2026 10 06 16.55.49

ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួមមាន លោកស្រី Alexandra Scott មន្ត្រីការទូតសាធារណៈ (Public Diplomacy Officer) និងលោក Po Eng អ្នកឯកទេសផ្នែកការចូលរួមសាធារណៈ (Public Engagement Specialist)ផងដែរ។

2026 10 06 16.55.55

ក្នុងសុន្ទរកថា លោកស្រីបានលើកឡើងពីសារៈសំខាន់នៃឱកាសសិក្សាអន្តរជាតិ និងតម្លៃនៃការភ្ជាប់សិស្សានុសិស្សកម្ពុជាជាមួយស្ថាប័នអប់រំ និងឱកាសសិក្សានៅក្រៅប្រទេស។

ភាពជោគជ័យនៃ «ពិព័រណ៍សាកលវិទ្យាល័យអាមេរិករបស់ SOGO» កើតឡើងដោយមានការគាំទ្រយ៉ាងសំខាន់ពីអ្នកឧបត្ថម្ភ និងដៃគូអប់រំ រួមមាន៖

  • Eliter Education Consultant
  • TADA
  • CamEd Business School
  • Limkokwing University of Creative Technology
  • Paragon International University
  • De Montfort University Cambodia
  • Raffles International College Phnom Penh

 

ការចូលរួម និងការគាំទ្ររបស់ដៃគូទាំងនេះ បានរួមចំណែកបង្កើតវេទិកាដ៏មានអត្ថន័យមួយ សម្រាប់សិស្សានុសិស្សឈ្វេងយល់អំពីជម្រើសសិក្សានៅបរទេស និងទទួលបានព័ត៌មានច្បាស់លាស់ ដើម្បីជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់ការសិក្សានាពេលអនាគត។

 

ក្នុងនាមជាអ្នកផ្តល់សេវាកម្មសិក្សានៅបរទេសមួយកន្លែង SOGO ផ្តល់សេវាកម្មជាច្រើន ដើម្បីគាំទ្រសិស្សានុសិស្សពេញមួយដំណើរការសិក្សាអន្តរជាតិរបស់ពួកគេ។

សេវាកម្មរបស់ SOGO រួមមាន ការប្រឹក្សាយោបល់ ការជ្រើសរើសសាកលវិទ្យាល័យ និងជំនួយក្នុងការដាក់ពាក្យចូលរៀន កម្មវិធីផ្លាស់ប្តូរការសិក្សា រួមមានកម្មវិធី J-1 និង F-1 ជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ សេវាកម្មរៀបចំឯកសារ និងបកប្រែ ព្រមទាំងដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស។

 

តាមរយៈការរៀបចំព្រឹត្តិការណ៍ដូចជា «ពិព័រណ៍សាកលវិទ្យាល័យអាមេរិករបស់ SOGO» អង្គការនេះបន្ត
ផ្តល់ឱកាសដល់សិស្សានុសិស្ស និងក្រុមគ្រួសារ ក្នុងការទទួលបានព័ត៌មាន និងជួបផ្ទាល់ជាមួយសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងទទួលបានការណែនាំជាក់ស្តែងអំពីការបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទៅក្រៅប្រទេស។

2026 10 06 16.56.02

អំពី SOGO Cambodia

Study Overseas Go Overseas (SOGO Cambodia) គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអប់រំ
ដើម្បីគាំទ្រសិស្សានុសិស្សដែលមានបំណងសិក្សានៅបរទេស រួមមានដូចជា សហរដ្ឋអាមេរិក កាដាណា អូស្ត្រាលី អង់គ្លេស និងចិន ជាដើម។
SOGO ផ្តល់ការគាំទ្រលើការជ្រើសរើសសាកលវិទ្យាល័យ កម្មវិធីផ្លាស់ប្តូរការសិក្សា សេវាកម្មរៀបចំឯកសារដូចជា ការដាក់ពាក្យសិក្សា ការដាក់ពាក្យសុំទិដ្ឋាការ និងបកប្រែ ព្រមទាំងដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស។

អាសយដ្ឋានការិយាល័យ SOGO Cambodia: លេខ២២៣ និង២២៧ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ទូរសព្ទ: (+855) 70 444 111 / 61 924 141
អ៊ីមែល: sogocambodia@aii.edu.kh
គេហទំព័រ: https://sogocambodia.com/en

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍សិក្សានៅបរទេស អាចទាក់ទង SOGO Cambodia ដើម្បីឈ្វេងយល់បន្ថែមអំពីកម្មវិធីសិក្សាដែលមាន និងរៀបចំការណាត់ជួបសម្រាប់ការប្រឹក្សាយោបល់៕

 2026 10 06 16.56.07

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia