មិនមែនIntrovert មិនមែនបាក់ទឹកចិត្ត! បើអ្នកមានជំងឺ១ប្រភេទនេះ អ្នកគ្មានថ្ងៃរីកចម្រើនមានបានដូចគេឡើយ
Toeuy HongAPRIL 19 20242.2 K views

ជាទូទៅយើងស្គាល់តែជំងឺបាក់ទឹកចិត្ត( Depression) ដែលជាជំងឺមួយធ្វើឲ្យមនុស្សលែងចង់ធ្វើអ្វីៗទាំងអស់ហើយកពេលខ្លះអាចគិតខ្លីចង់សម្លាប់ខ្លួន ប៉ុន្ដែមនុស្សមួយចំនួនធំមិនទាន់ដឹងពីជំងឺមួយដែលភាសាងអង់គ្លេសហៅថា Social Anxiety Disorder ដែលបកខ្មែរយើងអាចហៅថាជំងឺខ្លាចសង្គម

ជំងឺខ្លាចសង្គម(Social anxiety disorder) គឺជាជំងឺម្យ៉ាងដែលមនុស្សភ័យខ្លាចការវាយតម្លៃពីអ្នកដទៃមកលើខ្លួន ខ្លាចការរិះគន ខ្លាចគេបំបាក់មុខនៅក្នុងចំណោមមនុស្សដទៃ។ ជំងឺខ្លាចសង្គមនេះមិនមែនត្រឹមតែខ្មាសអៀនឬភ័យនៅក្នុងកម្មវិធីផ្លូវការដែលមានមនុស្សច្រើនឬធ្វើបទបង្ហាញនៅក្នុងចំណោមមនុស្សច្រើននោះទេប៉ុន្ដែអ្នកដែលមានជំងឺនេះក៏ភ័យខ្លាចនៅក្នុងសកម្មភាពទូទៅប្រចាំថ្ងៃក្នុងសង្គមដូចជាការញ៉ាំអាហារនៅទីសាធារណៈ ការជួបមនុស្សនិងភ័យខ្លាចពេលអ្នកដទៃមើលមកខ្លួនពេលខ្លួនកំពុងធ្វើអ្វីមួយ។

ចំពោះរោគសញ្ញានៃជំងឺភ័យខ្លាចសង្គមមានដូចខាងក្រោមនេះ

១. មានភាពភ័យខ្លាចនៅក្នុងកាលៈទេសៈមានមនុស្សច្រើន ដូចជានៅក្នុងកម្មវិធីផ្សេងៗក្នុងសង្គម

២. មានអារម្មណ៍ភ័យឬមិនស្រណុកចំពោះការគិតរបស់អ្នកដទៃមកលើខ្លួន

៣.  ចង្វាក់បេះដើរញាប់ បែកញើស វិលមុខនិងញ័រភ័យពេលជួបមនុស្ស

៤. មុខស្លេកបែបភ័យ ឬនិយាយរដិបរដុបពេលនិយាយ

៥. តែងតែខ្មាសអៀននៅចំពោះមុខមនុស្សដទៃ

៦. តែងតែជៀសពីកន្លែងដែលមានមនុស្សច្រើន

៧. គាំងនិយាយអីមិនចេញទៅកាន់មនុស្សដទៃ

 បើអ្នកកំពុងមានជំងឺនេះគឺហាក់បីដូចជាមនុស្សម្នាក់ដែលបាក់ស្បាតពោលគឺអ្នកនឹងមិនហ៊ានចាប់ផ្ដើមធ្វើ្វអ្វីមួយ មិនហ៊ានជួបគេ មិនហ៊ានបង្កើតទំនាក់ទំនងក្នុងសង្គមដែលជាលទ្ធផលធ្វើឲ្យអ្នកមិនរីកចម្រើនមិនអាចបង្កើតភាពមានបានព្រោះតែបាត់ឱកាសក្នុងការបញ្ចេញសមត្ថភាព សក្ដានុពលដែលខ្លួនឯងមាន។

ដើម្បីព្យាបាលជំងឺខ្លាចសង្គមនេះចេញ ដំបូងអ្នកត្រូវសង្កេតមើលខ្លួនឯងថាតើអ្នកពិតជាកំពុងស្ថិតនៅក្នុងស្ថានភាពជំងឺនេះមែនឬអត់ ហើយត្រូវទទួលស្គាល់ថាខ្លួនឯងកំពុងមានជំងឺនេះ។ បន្ទាប់មកអ្នកអាចទៅជួបគ្រូពេទ្យចិត្តសាស្រ្តដើម្បីទទួលបានការប្រឹក្សាយោបល់និងព្យាបាល។ លើសពីនេះអ្នកត្រូវចូលរួមកម្មវិធីផ្សេងៗក្នុងសង្គមឲ្យបានច្រើន អានសៀវភៅ រៀនពីវិធីអប់រំចិត្តនិងការធ្វើសមាធិជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia