ពិតឬមិនពិត?ក្រុមហ៊ុន Snow Blancចែករង្វាន់ឡានសេរីទំនើប២០២៤ និងទឹកប្រាក់នឹកស្មានមិនដល់
Bunthoeun KoemDECEMBER 22 2023

កក្រើកអ្នកចូលរួមភ្ញៀវកិត្តិយសខ្លាំងណាស់ ខណៈខួប៥ឆ្នាំនៃក្រុមហ៊ុន Snow Blancបានប្រកាសចែករង្វាន់ជាច្រើនមុខដល់តំណាងចែកចាយរបស់ខ្លួន ក្នុងនោះមានដូចជា រង្វាន់បាច់ផ្កាសាច់ប្រាក់សុទ្ធ រង្វាន់សំបុត្រយន្តហោះ​ រង្វាន់ម៉ូតូសេរីទំនើប និងរង្វាន់យក្ស គឺឡានFordសេរីទំនើបថ្មីស្រឡាងថែមទៀត។

 

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន Snow Blanc បានប្រារព្ធពិធីអបអរសាទខួប៥ឆ្នាំនៃការបើកដំណើរការផលិតផលរបស់ខ្លួន​ និងមានការចែករង្វាន់ជាច្រើនជូនដល់តំណាងចែកចាយដែលជាដៃគូដ៏ល្អស្មោះស្ម័គ្រក្នុងការធ្វើជាតំណាងលក់ទូទាំងតំបន់ ដែលក្នុងរង្វាន់ពិសេសទាំងអស់នេះ គឺមានដូចជា ​បាច់ផ្កាដែលកំពុងល្បីចំនួន៧៥០ស្លឹកក្នុងនោះ មានទឹកប្រាក់ចាប់ពី 75,000$ , ទឹកប្រាក់ 20,000$ ទឹកប្រាក់ចំនួន10,000$ ក្នុងនោះក៏មានសំបុត្រយន្តហោះចំនួន៣០សន្លឹក ម៉ូតូចំនួន៨គ្រឿង និងរង្វាន់យក្សចុងក្រោយនោះ គឺឡានសេរីទំនើប Ford ចំនួន២គ្រឿងថែមទៀត។

 

Photo 2023 12 19 12 10 15

 

ឆ្លៀតក្នុង​ឱកាសខួប៥ឆ្នាំនេះ លោកស្រី អ៊ួង សេងស៊ីនិច ដែលជាអគ្គនាយិកានៃក្រុមហ៊ុន Snow Blanc បានប្រាប់ឱ្យដឹងថា នេះគឺជាខួប៥ឆ្នាំ​ ដែលក្រុមហ៊ុនបានប្រសូតឡើងក្នុងប្រទេសកម្ពុជា ជាប្រេនរបស់កូនខ្មែរ នាំយកផលិតផលល្អមានគុណភាពខ្ពស់និងស្ដង់ដាមកកាន់ស្រុកខ្មែរ ហើយទទួលបានការគាំទ្រខ្លាំង គឺសំឡីជូតមុខ Plankton Essence Pad ដែលជាប្រភេទសំឡីជូតមុខ ជម្រុះកោសិកាចាស់ៗ ជួយផ្សិតរន្ធញើស ជួយបំបាត់បញ្ហាស្នាម និងការពារនិងកាត់បន្ថយបញ្ហាមុនគ្រប់ប្រភេទ។ លោកស្រីបន្តថា សំឡីPlankton គឺទទួលបានការគាំទ្រខ្លាំងណាស់ ដោយសារតែសំឡីនេះផ្ដោតខ្លាំងលើគុណភាព ដែលមានសារធាតុផ្សំពីប្រទេសជប៉ុន ដើម្បីឱ្យអតិថិជនដែលបានប្រើប្រាស់គឺ ទទួលបានប្រសិទ្ធខ្ពស់ កាន់តែប្រើកាន់តែស្រស់ស្អាត និងទិញប្រើដោយមិនស្ដាយលុយ។ នេះគឺជា មូលហេតុដែលធ្វើឱ្យសំឡីជូតមុខPlankton លក់ដាច់និងអាចឈរជើង៥ឆ្នាំលើទីផ្សារកម្ពុជា បន្ទាប់ពីសំឡីជូតមុខទទួលបានការគាំទ្រ និងមានសន្ទុះការលក់កើនឡើង ធ្វើឱ្យលោកស្រីសម្រេចចិត្តនាំចូលផលិតផលជាច្រើនមុខមកទៀតដូចជា ហ្វូមលាងមុខ, សេរ៉ូម, គ្រីមសំណើម ,ឡេការពារកម្ដៅថ្ងៃ ,ម៉ាស Hydrogel, ឡេលាបខ្លួន និង ខូឡាជេន ដែលផលិតផលទាំងអស់ គឺមុននឹងចេញលក់មួយៗ សុទ្ធសឹងតែឆ្លងកាត់ការធ្វើតេស្ត ត្រួតពិនិត្យពីសារធាតុផ្សំដែលអាចជួយព្យាបាលស្បែកបានយ៉ាងពិតប្រាកាដ ទើបចេញជាផលសម្រេច លក់ជូនអតិថិជនប្រើប្រាស់។

 

អគ្គនាយិកាសម្រស់ស្អាតមិនខ្ចីចាស់រូបនេះ បានបញ្ជាក់បន្ថែមថា ៥ឆ្នាំ នៃការឈរជើងលើអាជីវកម្មអនឡាញ ដែលជោគជ័យរឿងតំណាងចែកចាយ គឺការមិនលោភលន់ មិនលោតហក់ សន្សឹមៗ ប៉ុន្តែទៅមុខរលូនជាមួយគ្នាដោយការចែកភាពមានបាន ឱ្យបានគ្រប់តំណាងតូច-ធំ។ ហើយសម្រាប់ឆ្នាំថ្មី២០២៤ខាងមុខនេះ គឺកាន់តែអស្ចារ្យ ពោលគឺក្រុមហ៊ុននឹងរៀបចំដំណើរកម្សានចុះខេត្ត ព្រមទាំងផ្ដល់ជូនផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ ដល់តំណាងចែកចាយដែលខិតខំគ្រប់Target។

 

ជាចុងក្រោយ ក្រុមហ៊ុនSnow Blanc​ ព្រមទាំងតំណាងចែកចាយ នឹងនៅតែបន្តខិតខំប្រឹងឱ្យកាន់តែខ្លាំងលើសេវាកម្មការ ប្រឹក្សាជូនអតិថិជន និងសូមគោរពអរគុណដល់អតិថិជនគ្រប់គ្នាដែលតែងតែជឿជាក់លើផលិតផលទាំងអស់របស់ក្រុមហ៊ុន Snow Blanc ទាំងតំណាងតាំងពីចាប់ផ្ដើមរហូតដល់បច្ចុប្បន្ននេះ៕

 

Photo 2023 12 19 12 10 16

Photo 2023 12 19 12 10 17

Photo 2023 12 19 12 27 34

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia