ជាធម្មតាការចងការប្រាក់ឯកជន មានការប្រាក់ខ្ពស់ខ្លាំង លើសពីកម្ចីក្នុងប្រព័ន្ធធនាគារ។ ហេតុនេះហើយ ដើម្បីបានទុនពង្រីកអាជីវកម្ម ក្នុងនាមជាអ្នករកស៊ី អ្នកគួរតែពិចារណារបៀបប្រមូលទុនផ្សេងៗដូចជា ការកៀរគរវិនិយោគិន ឬស្នើកម្ចីទៅកាន់ធនាគារដែលមានការប្រាក់ទាប លក្ខខណ្ឌសមរម្យទើបជាដំណោះស្រាយល្អ។
ប្រសិនបើលោកអ្នកកំពុងត្រូវការស្នើកម្ចីអាជីវកម្ម ខាងក្រោមនេះជាធនាគារធំៗ៥ ដែលផ្ដល់កម្ចីអាជីវកម្មការប្រាក់សមរម្យ៖
១. ធនាគារ PPC
-ផ្ដល់កម្ចីទំហំចាប់ពី ៣,០០០ដុល្លារ រហូតដល់ ១០០,០០០ដុល្លារ
-អត្រាការប្រាក់ ចាប់ពី ១១.៩៩% ដល់ ១៤% ថេរ ក្នុងមួយឆ្នាំ
-រយៈពេលកំណត់ រហូតដល់ ៦០ខែ
-ទ្រព្យបញ្ចាំ៖ ដី និងអាគារ (ប្លង់រឹង ឬទន់)
-លេខទូរស័ព្ទទំនាក់ទំនង៖ 096 3 909 909 / 023 909 909
-ព័ត៌មានបន្ថែម៖ https://www.ppcbank.com.kh/km/business-banking/loan/akk/
២. ធនាគារ អ៊ូរី
-ផ្ដល់កម្ចីទំហំរហូតដល់ ១០០,០០០ដុល្លារ
-អត្រាការប្រាក់ ចាប់ពី ០.៩០% ដល់ ១.៥% ក្នុងមួយខែ
-រយៈពេលកំណត់ រហូតដល់ ៨៤ខែ
-លេខទូរស័ព្ទទំនាក់ទំនង៖ 023 96 333/081 331 333
-ព័ត៌មានបន្ថែម៖ https://www.wooribank.com.kh/personal-banking/loan/business-loam/
៣. ធនាគារ ស្ថាបនា
-ផ្ដល់កម្ចីទំហំចាប់ពី ២០០,០០០ដុល្លារ ឡើងទៅ (៩០%នៃទ្រព្យធានា)
-អត្រាការប្រាក់ មានការប្រកួតប្រជែង អាចពិភាក្សាបាន
-រយៈពេលកំណត់ រហូតដល់ ១០ឆ្នាំ
-លេខទូរស័ព្ទទំនាក់ទំនង៖ 023 81 999 010
-ព័ត៌មានបន្ថែម៖ https://www.sathapana.com.kh/kh/business-banking/loans/sathapana-sme-loan
៤. ធនាគារ ហ្វីលីព
-ផ្ដល់កម្ចីទំហំចាប់ពី ៧០,០០០ដុល្លារ រហូតដល់ ២០០,០០០ដុល្លារ
-អត្រាការប្រាក់ ចាប់ពី ១០% ក្នុងមួយឆ្នាំ
-រយៈពេលកំណត់ រហូតដល់ ១០ឆ្នាំ
-លេខទូរស័ព្ទទំនាក់ទំនង៖ 086 930 000 / 089 989 818 / 088 465 9999 (24/7)
-ព័ត៌មានបន្ថែម៖ https://www.phillipbank.com.kh/kh/pages/business-credit/msme-loan
៥. ធនាគារ ខេប៊ីប្រាសាក់
-ផ្ដល់កម្ចីទំហំរហូតដល់ ៥០ម៉ឺនដុល្លារ
-អត្រាការប្រាក់ចាប់ពី ០.៥៤%ក្នុងមួយខែ
-រយៈពេលកំណត់ រហូតដល់ ១២០ខែ
-លេខទូរស័ព្ទទំនាក់ទំនង៖ 023/086 999 911
-ព័ត៌មានបន្ថែម៖ https://www.kbprasacbank.com.kh/kh/services/loans/small-and-medium-loans/
សូមជម្រាបផងដែរថា ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវតែឆ្លាតខាងចាយលុយ ចាយឱ្យមានគោលដៅ ចាយឱ្យត្រូវ ចាយឱ្យអាជីវកម្មរីកចម្រើន។ ប្រសិនបើអ្នកស្នើកម្ចីត្រូវប្រាកដថាអ្នកមានផែនការច្បាស់លាស់ រាប់ចាប់តាំងពីផែនការចំណាយ និងផែនការបង្កើតប្រាក់ចំណេញទ្វេដងផងដែរ ធ្វើបែបនេះទើបមិនសូវមានហានិភ័យជាមួយបំណុល៕
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)