លក់ចាបហ៊ួយមានតែ៣ចំណុចសំខាន់ៗនេះ មិនខ្វះទេម៉ូយ ដឹងតែមានភ្ញៀវចូលពេញៗហើយ
នៅ ហៀងNOVEMBER 2 20222.2 K views

ចាប់ហួយ ជាអាជីវកម្មមួយ ដែលពេញនិយមជាយូរលង់ណាស់មកហើយ ជាក់ស្តែងនៅក្នុងស្រុកខ្មែរ​តែម្តង ដោយនៅតាមភូមិនីមួយៗ មានតូបយ៉ាងហោចណាស់ក៏បីទៅបួនតូបដែរ ដែលប្រកបមុខរបរនេះ តែក៏មានតូបមិនតិចទេដែលបើកយូៗទៅសល់តែសំបកតូប យូៗទៅភ្ញៀវជំពាក់ជំុទិស យូៗទៅបាត់ទាំងដើមបាត់ទាំងចុង ដូច្នេះហើយនេះគឺជាកំហុសធំៗចំនួន៣ ដែលអ្នករកស៊ីចាប់ហួយត្រូវតែជៀសវាង ប្រសិនបើអ្នកមិនចង់ឃើញអាជីវកម្មរបស់អ្នកមិនឈរបានយូ។

១. រកពិភពបោះដុំ

 អ្នកលក់ចាប់ហួយធំៗចំណេញច្រើនគឺដោយសារតែគេស្គាល់ប្រភពបោះដុំ មានន័យថាប្រសិនបើទាំងអស់គ្នាស្គាល់ប្រភពបោះដុំកាន់តែច្រើន ទាំងអស់គ្នានឹងមានឱកាសចំណេញ ក៏កាន់តែច្រើនដូចគ្នា ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាទំនិញទិញបានក្នុងតម្លៃបោះដុំ គឺវាធូរថ្លៃខ្លាំងណាស់ ហើយយើងអ្នកលក់កាន់តែចំណេញច្រើន ។

២. លក់ពហុទំនិញ

នៅពេលដែលយើង មានឥវ៉ាន់ច្រើន ឬទំនិញច្រើនមុខ វាផ្តល់ភាពងាយស្រួល ដល់អតិថិជន មិនពិបាកទៅរកកន្លែងផ្សេងៗ នេះក៏ជាយុទ្ធសាស្រ្តដែលអាចទាក់ទាញភ្ញៀវ​ បានមួយ ផ្នែក អតិថិជនមករកអ្វីក៏មាន ច្រើនជម្រើស ហើយសាកស្រមៃមើលថាទាំងគេទាំងយើង នៅពេលដែលមានទំនិញច្រើនជម្រើសបែបនេះ មិនបានចូលទិញក៏បានចូលមើលដែរ

៣. ក្បួនភ្ញៀវជំពាក់លែងបាន

ក្បួននេះ ប្រើឱ្យភ្ងៀវជំពាក់ លែងបានហើយមិនអន់ចិត្តទៀត ឧទាហណ៍ថាបើអំបិល ១កញ្ចាប់ ២០០០៛​ បើជំពាក់យើងលក់ក្នុងតម្លៃ ៤០០០៛ ដូច្នោះ ហើយយើងសាក់គិតមើលថាភ្ញៀវជំពាក់ទៀត ឬក៏អត់ ចម្លើយខ្លីគឺមិនហ៊ានជំពាក់នោះទេ ។ ឬជម្រើសមួយទៀតអ្នកលក់ចាប់ហួយអាចអោយជំពាក់បាន តែនៅក្នុងលក្ខខណ្ឌបែបនេះ អ្នកទាំងអស់គ្នាអាចអោយជំពាក់បាន តែត្រូវប្រាប់ភ្ញៀវថា គឺជំពាក់រយៈពេលខ្លី មានន័យថា យើងអោយជំពាក់រយៈពេល២ទៅ៥ថ្ងៃ បងអ្នកជំពាក់មិនសងតាមការកំណត់គឺត្រូវសងជំងឺចិត្ត តាមលក្ខខណ្ឌដែលទាំងអស់គ្នាបានកំណត់ខាងលើ ។

ខាងលើនេះគឺជាក្បួនលក់ខ្លះៗ ដែលអ្នកលក់ចាប់ហួយគួរយកទៅប្រើ នៅក្នុងការរកស៊ីរបស់ខ្លួន។

អត្ថបទដោយ៖ នៅ ថាត់សណា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia