ក្រុមហ៊ុនមួយនេះ នាំបទពិសោធន៍ពីសិង្ហបុរី មកជួយម្ចាស់គម្រោងសាងសង់នៅខ្មែរ រាប់សិបគម្រោង
Sakada KhonDECEMBER 22 2022187 views

រាល់គម្រោងសំណង់អគារនីមួយៗដែលកំពុងរីកដុះដាលបច្ចុប្បន្ន ក្នុងគម្រោងនីមួយៗប្រើប្រាស់កញ្ចប់ថវិការក្នុងការសាងសង់ច្រើនសន្ធឹក ហើយកំហុសណាមួយនៅក្នុងការគ្រប់គ្រងសាងសង់ នឹងធ្វើឱ្យម្ចាស់សំណង់ខាតបង់អស់ថវិការច្រើនផងដែរ ជាហេតុតម្រូវឱ្យម្ចាស់សំណង់ត្រូវរកអ្នកជំនាញច្បាស់លាស់មកគ្រប់គ្រងគម្រោងរបស់ខ្លួន។

កន្លងទៅនេះ នៅកម្ពុជាមានក្រុមហ៊ុនល្បីល្បាញមួយ បាននាំបទពិសោធន៍ដ៏ក្រាស់ក្រែលពីសិង្ហបុរីមកជួយវិស័យសំណង់នៅកម្ពុជាតាមរយៈក្រុមហ៊ុន SlabCheck Consultant Co., Ltd ដោយមានផ្ដល់នូវសេវាកម្មចាំបាច់ជួយម្ចាស់សំណង់ពីរគឺ Project Management និង Building Assessment ដើម្បីឱ្យម្ចាស់គម្រោងមានភាពងាយស្រួលទៅលើការគ្រប់គ្រងគម្រោងរបស់ខ្លួនប្រកបដោយ គុណភាព និង ប្រសិទ្ធភាព។

សេវាកម្ម Project Management របស់ Slabcheck consultant ធ្វើឡើងដោយការដាក់វិស្វករជំនាញប្រចាំនៅការដ្ឋាន ដើប្បីធ្វើការត្រួតពិនិត្យគុណភាពសំណង់ត្រឹមត្រូវតាមស្តង់ដារ ដោយតំលៃសេវាកម្មគិតជាប្រចាំខែ ហើយមាន២ ជំរើសក្នុងការជ្រើសរើសគឺ Full time & Part time ។សេវាកម្មនេះដែលបានផ្តល់ភាពងាយស្រួល់ និងអត្តប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់គំរោងជាច្រើនដូចជា:

-ម្ចាស់គំរោងទទួលបាន ព័ត៌មានលម្អិតពីការដ្ឋានរៀងរាល់ថ្ងៃ គ្រប់ទីកន្លែងមិនចាំបាច់ ចំណាយពេលមកការដ្ឋាន

- ពិនិត្យលើ ដំណើរការសាងសង់គ្រប់ដំណាក់កាលអោយត្រឹមត្រូវតាមស្តង់ដា មានសុវត្ថិភាព ជាប់ធន់បានយូរអង្វែង

-កាត់បន្ថយការធ្វើខុសដែលនាំអោយខាតបង់ថវិការម្ចាស់គំរោង

-ពន្លឿន ល្បឿន ការងារក្នុងការដ្ឋាន

-ត្រួតពិនិត្យសំភារៈ ការកម្មង់ និងការប្រេីប្រាស់អោយបានត្រឹមត្រូវ

-ពិនិត្យពីភាពអប្រក្រតី ភាពខុសបច្ចេកទេស ឬ ខុសពីប្លង់ (Defect, Deviation)

-ផ្តល់ជាដំណោះស្រាយ រឺ Recommendation លើគ្រប់ដំណាក់កាលនៃសំណង់

-សុវត្ថិភាពក្នុងការដ្ឋាន

សេវាកម្ម Building Assessment ធ្វើឡើងទៅគំរោងអគារចាស់ ដែលចង់កែលំអមកអគារថ្មីទាំងខាងក្នុងនិងខាងក្រៅ ឬ គំរោងសំណង់ដែលកំពង់សាងសង់ហើយមានបញ្ហ ឬ​ ម្ចាស់គំរោងគាត់ចង់សង់ជាន់បន្ថែមពីលើអគារដែលមានស្រាប់។ពួកយើងមានអ្នកជំនាញធ្វើការវិភាគទៅលើគុណភាពនៃគ្រឿងបង្គុំអគារ ស្វែងរកភាពខ្លាំងនិងកំសោយនៃអគារ និងផ្តល់ដំណោះស្រាយត្រឹមត្រូវតាមស្តង់ដារមានភាពរឹងមាំ។

ខាងក្រុមហ៊ុនធានារ៉ាប់រងទៅលើការងារត្រួតពិនិត្យនៃដំណើរការសាងសង់ និងជួសជុលគ្រប់ដំណាក់កាលនៃសំណង់អោយត្រឹមត្រូវតាមស្តង់ដារ ប្រកបដោយសុវត្ថិភាព កាត់បន្ថយកំហុសដែលធ្វើឱ្យម្ចាស់គម្រោងខាតបង់ ជំនួសមកវិញដោយការពន្លឿនល្បឿនការងារក្នុងការដ្ឋាន ធ្វើឱ្យម្ចាស់គម្រោងទទួលបានផលចំណេញ។

ក្រុមហ៊ុន Slabcheck consultant តាំងពីបើកដំណើរការពីចុងឆ្នាំ 2019មក ក្រុមហ៊ុនបានទទួលគំរោង ៥០ ជាងគំរោងកំពុងដំណើរនិងបានបញ្ចប់ នៅក្នុងនេះដែលមានគំរោងក្រុមហ៊ុនក្នុងស្រុក គំរោងរបស់រដ្ឋ គំរោងអង្គការ និង ផ្ទះវីឡាឯកជន។ ធានាគារ J-Trust Royal Bank , Wing Bank, Condo , Apartment, Hotel , Resort Sabara Angkor  , សាលារៀន New life  , ផ្ទះវីឡា ផ្ទះល្វែង  R&E shophouse , Borey Proneth។

4

Photo 2022 08 03 11 38 42

271996466 153102043741169 6939158591416695787 N

Photo 2021 09 22 10 48 03

ចំពោះព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនង៖

  • Facebook Page: https://www.facebook.com/slabcheckcambodia
  • លេខទូរស័ព្ទ: 078 655 552 (Telephone & Telegram)
  • Email: cambodia@gmail.com
  • ទីតាំងៈ អគារ TH ជាន់ទី6 ផ្លូវលេខ70 សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ភ្នំពេញ (ជិត Phnom Penh City Center បឹងកក់)

Slab Check

អត្ថបទដោយ៖ Sakada Techie

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia