ដំណឹងល្អ! រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវអាកាសតភ្ជាប់តំបន់សំខាន់២នេះ
Bunthoeun KoemOCTOBER 9 20259.3 K views

 

ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពិសេសចរាចរណ៍ពីតំបន់អាកាសយានដ្ឋានអន្ដរជាតិតេជោមកកាន់ទីក្រុង។ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងសាងសង់ផ្លូវអាកាស និងរថភ្លើងក្រោមដីនាពេលខាងមុខផងដែរ។ នេះបើតាមការលើកឡើងពីឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ ខែតុលា​ ឆ្នាំ​២០២៥។ 

 

558733919 1342876120539395 6123143718268207833 N

 

ថ្លែងក្នុងពិធីខាងលើឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ដូច្នេះថា៖ ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមកភ្នំពេញ។ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ។ នេះតាមការដកស្រង់ពីគេហទំព័រ CPP.ORG.KH

 

ឯកឧត្ដមរាជធានីភ្នំពេញរូបនេះក៏​បានបញ្ជាក់បន្ថែមដែរថា បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាសនិងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់ផងដែរ៕

 

545884623 786236737542163 3302036651692789039 N (2)

545546932 1097447009230307 6073544779830475686 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia