នៅសល់ជាងថ្ងៃទៀតដាច់ឆ្នាំ២០២២ ហើយ ដូច្នេះសម្រាប់អ្នកដែលមិនចង់ទៅដើរលេងតាមខេត្ត និងមានអ្នកខ្លះនៅឆ្លងឆ្នាំនៅភ្នំពេញ អ៊ីចឹងសម្រាប់អ្នកនៅភ្នំពេញមានកន្លែងខ្លះដែលល្អសម្រាប់លោកអ្នកអាចញ៉ាំម្ហូបឆ្ងាញ់ និងមើលកាបាញ់កាំជ្រួចបានយ៉ាងស្រស់ស្អាត។ ហើយកន្លែងទាំងនោះរួមមាន៖
១. Vehaa វេហា
វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន តែលោកអ្នកក៏អាចមើលកាំជ្រួចបានយ៉ាងច្បាស់ផងដែរ។ វេហា Sky bar នេះមានទីតាំងស្ថិតនៅ ផ្លូវ 59b នៃមហាវិថីសុធារស រាជធានីភ្នំពេញ។ Sky Bar មួយនេះចាប់ផ្ដើមបើដំណើរការពីម៉ោង ចាប់ពីម៉ោង ៤ រសៀល ដល់ ម៉ោង ១២ យប់។ លេខទូរសព្ទទំនាក់ទង ០៧៦ ៦១១ ១០៤។
២. Panorama Mekong Hostel and Restaurant
Panorama Mekong Hostel and Restaurant គឺជាកន្លែងដ៏ល្អដែលមានទីតាំងនៅជាប់មាត់ទន្លេ ហើយក៏ជាបាដែលពេញនិយមបំផុតសម្រាប់យុវវ័យ។ Panorama Mekong Hostel and Restaurant មានទីតាំងស្ថិតនៅ មហាវិថីព្រះស៊ីសុវត្តិ កែងផ្លូវ ១៧៨ ។ ហាងនេះបើកដំណើរការចាប់ពីម៉ោង៤ រសៀលដល់ម៉ោង១២យប់។ សម្រាប់លេខទំនាក់ទំនង ០៨៧ ៥០០០ ៤០០។
៣. Eclips Sky Bar
Sky bar ដ៏ស្រស់ស្អាតមួយផងដែរនៅភ្នំពេញ ដែលមានទីតាំងនៅជាន់ទី ២៣ នៃអគារ Phnom Penh Tower ។ ជាទីតាំងល្អបំផុត ដើម្បីអង្គុយមើល កាំជ្រួចឆ្លងឆ្នាំ ក៏ដូជាមើលទេសភាពនៅក្នុងទីក្រុងភ្នំពេញ ដូចជាវិមានឯករាជ្យ ទន្លេបាសាក់ និងទន្លេមេគង្គ ផ្សារធំថ្មី និងព្រះបរមរាជវាំង។ Sky Bar នេះមានទីតាំងស្ថិតនៅ មហាវិថីព្រះមនីវង្ស សង្គាត បឹងប្រលិត ខណ្ឌ ៧មករា ចាប់បើកពីម៉ោង ៥ ល្ងាច ដល់ ម៉ោង ២ យប់ឯណោះ។ លេខទំនាក់ទំនង ០១២ ៨២៥ ១៧១ ។
៤. 5 Drunk Men Skybar
5 Drunk Men គឺជាប្រភេទ skybar ថ្មីនៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី និងល្អពិសេសសម្រាប់ការគយគន់ការបាញ់កាំជ្រួចនាយប់ថ្ងៃឆ្លងឆ្នាំនេះយ៉ាងពិសេស។ 5 Drunk Men បើកដំណើរការចាប់ពីម៉ោង៤ រសៀលដល់ម៉ោង១២យប់។ លេខទំនាក់ទំនង ០៧៦ ៦១១១ ១០៤។
៥. ភោជនីដ្ឋានទន្លេសាប
ភោជនីដ្ឋាននៅមានទីតាំងស្ថិតនៅជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ផ្ទះលេខ 43 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាទីតាំងដ៏ល្អដែលលោកអ្នកនិងទទួលបានអារម្មណ៏កក់ក្តៅ ហើយអាចគយគន់់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញពីលើដំបូលអាគារដ៏ខ្ពស់ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ 5ធានាថាអាចមើលការបាញ់កាំជ្រួចបានយ៉ាងស្រស់ស្អាតជាទីបំផុត។ ភោជនីដ្ឋាននេះបើចាប់ពីម៉ោង6 ព្រឹកដល់ម៉ោង១០ យប់។ លេខទំនាក់ទំនង ០២៣ ៦៨ ៥៨ ៨៨៨៕
អត្ថបទដោយ៖ ឌឿក ស្រី នុត