ចប់បាក់ឌុប មិនដឹងថារៀនជំនាញអ្វី ? មកដឹងពី 5 ជំនាញដែលទីផ្សារការងារកំពុងត្រូវការ និង ទទួលបានប្រាក់ខែខ្ពស់
Toeuy HongAUGUST 5 202610 views

បន្ទាប់ពីការប្រឡងបាក់ឌុបបានបញ្ចប់ទៅ! សំណួរដ៏សំខាន់បំផុតមួយដែលប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលតែងតែចោទសួរនោះគឺ៖ «តើគួរជ្រើសរើសរៀនជំនាញអ្វីនៅសាកលវិទ្យាល័យ ទើបងាយស្រួលរកការងារធ្វើ ហើយគួររៀននៅសាលាណា

 

ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរបស់ប្អូនៗ​ ​​និង អាណាព្យាបាលទាំងអស់ដែលកំពុងតែស្វែងរកជំនាញ និង សាលាដើម្បីរៀន ខាងក្រោមនេះជា ៥ ជំនាញល្បីៗ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ដែលយោងតាមសេដ្ឋកិច្ចជាក់ស្តែងនៅកម្ពុជា  ព្រមទាំងមកដឹងពីឈ្មោះសាកលវិទ្យាល័យល្បីៗនៅភ្នំពេញសម្រាប់ជំនាញនីមួយៗផងដែរ៖

 

១. ក្រុមបច្ចេកវិទ្យា និងឌីជីថល (IT & Digital Technologies)

ដូចដែលគ្រប់គ្នាដឹងហើយថាវិស័យបច្ចេកវិទ្យាកំពុងក្លាយជាឆ្អឹងខ្នងនៃអាជីវកម្មគ្រប់ប្រភេទនៅកម្ពុជា តោះមកដឹងពីជំនាញទាំងនោះទាំងអស់គ្នា។

·       មុខជំនាញសំខាន់ៗ៖ អ្នកបង្កើតកម្មវិធី/វេបសាយ (Software Developer), អ្នកជំនាញការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity), អ្នកវិភាគទិន្នន័យ (Data Analyst)។ ជាក់ស្តែងដូចដែលគ្រប់គ្នាដឹងហើយថារាជរដ្ឋាភិបាលកំពុងតែជំរុញ «សេដ្ឋកិច្ចឌីជីថល»

·       សាកលវិទ្យាល័យល្បីៗដែលគួររៀន : ITC (តិចណូ) , Kirirom institute of technology, CADT (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល) Cybersecurity , RUPP (ដេប៉ាតឺម៉ង់ IT) , AUPP & Paragon

 

២. ក្រុមអាជីវកម្ម និងទីផ្សារឌីជីថល (Business & Digital Marketing)

ការធ្វើអាជីវកម្មសម័យថ្មីនេះមិនអាចខ្វះបានទេទៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងការគ្រប់គ្រងការដឹកជញ្ជូនអោយមានប្រសិទ្ធភាពនោះឡើយ។

·       មុខជំនាញសំខាន់ៗ៖ អ្នកជំនាញទីផ្សារឌីជីថល (Digital Marketing / Content Creator), អ្នកចាត់ចែងការដឹកជញ្ជូន (Logistics), អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)

·       សាកលវិទ្យាល័យល្បីៗ៖ NUM (ជាតិគ្រប់គ្រង) IFL(ដេប៉ាតឺម៉ង់ BBA/GEP), UC & SETEC Limkokwing

 

៣. ក្រុមភាសាបរទេស និងទំនាក់ទំនង (Foreign Languages & Communication)

ភាសាបរទេសគឺជំនាញដែលសំខាន់មួយដែលជាអាវុធដ៏សំខាន់ក្នុងការចាប់យកឱកាសការងារទាំងក្នុងស្រុក និង ក្រៅស្រុកផងដែរ ។

·       មុខជំនាញសំខាន់ៗ៖ សម្រាប់ភាសាអង់គ្លេស ចិន ជប៉ុន ឬកូរ៉េ (អ្នកបកប្រែ Interpreter/Translator, មន្ត្រីទំនាក់ទំនងអន្តរជាតិ)។

·       សាកលវិទ្យាល័យល្បីៗ៖ IFL (វិទ្យាស្ថានភាសាបរទេស), RUPP (ដេប៉ាតឺម៉ង់ភាសាចិន/កូរ៉េ/ជប៉ុន),BELTEI International University

 

 ៤. ក្រុមសុខភាព និងចិត្តវិទ្យា (Healthcare & Psychology)

ការយកចិត្តទុកដាក់លើសុខភាពរាងកាយ និងផ្លូវចិត្តបានក្លាយជាអាទិភាពចម្បងក្នុងសង្គមកម្ពុជាទំនើប។

·       មុខជំនាញសំខាន់ៗ៖ គ្រូពេទ្យឯកទេស, ឱសថការី (Pharmacist), អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត (Psychologist)

·       សាកលវិទ្យាល័យល្បីៗ៖UHS (សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល , IU (សាកលវិទ្យាល័យអន្តរជាតិ)​​ , RUPP (ដេប៉ាតឺម៉ង់ចិត្តវិទ្យា)

·        

 

៥. ក្រុមរចនាក្រាហ្វិក និងពហុប្រព័ន្ធផ្សព្វផ្សាយ (Graphic Design & Multimedia)

សម័យកាលឌីជីថល ទាមទារឱ្យគ្រប់អាជីវកម្មត្រូវមានរូបភាព និងវីដេអូទាក់ទាញដើម្បីទាញយកបេះដូងអតិថិជនបាន។

 

·       មុខជំនាញសំខាន់ៗ៖ អ្នករចនាក្រាហ្វិក (Graphic Designer), UX/UI Designer (អ្នកឌីហ្សាញ App/Website), អ្នកកាត់តវីដេអូ (Video Editor / Motion Graphics)។ អាជីវកម្មនៅកម្ពុជាប្រជែងគ្នាយ៉ាងខ្លាំងលើការកសាងម៉ាកសញ្ញា (Branding)

·       សាកលវិទ្យាល័យល្បីៗ៖Limkokwing University , RUFA (ភូមិន្ទវិចិត្រសិល្បៈ) , SETEC Institute

ទោះបីជាជំនាញទាំង ៥ ខាងលើមានតម្រូវការទីផ្សារខ្ពស់យ៉ាងណាក៏ដោយ កត្តាសំខាន់បំផុតគឺ ចំណង់ចំណូលចិត្ត និងសមត្ថភាពផ្ទាល់ខ្លួន ផងដែរ

ជូនពរប្អូនៗជោគជ័យក្នុងការជ្រើសរើសជំនាញសិក្សាសម្រាប់អនាគតខ្លួន!

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia