ជំនាញចំណូលខ្ពស់! មកស្គាល់ជំនាញទាំង៦ អាចរកចំណូលបានច្រើន ខណៈនៅស្រុកខ្មែរ មិនសូវមានអ្នកធ្វើ
ធី ស្រីល័ក្ខJANUARY 5 2023994 views

ការជ្រើសរើសជំនាញគឺជារឿងសំខាន់ណាស់ សម្រាប់គ្រប់គ្នា ជាពិសេសសិស្ស និស្សិតដែលទើបតែប្រឡងជាប់ថ្មីៗនេះ។ជាការពិតជំនាញអ្វីក៏មានទីផ្សារដែលសំខាន់ឱ្យតែយើងចេះប្រាកដ ប៉ុន្តែអ្វីដែលជាជម្រើសល្អយើងគួរតែរើសជំនាញណាដែលមិនសូវមានអ្នករៀន មានធ្វើជាការល្អ​ ព្រោះនៅពេលណាយើងជ្រើសរើសយកជំនាញដែលមិនសូវមានអ្នកធ្វើ វានឹងជួយឱ្យយើងចំណូលបានច្រើន ហើយអាចចាប់ឱកាសបានច្រើនជាងជំនាញដទៃៗទៀត ជាពិសេសជំនាញទាំង ៧ ខាងក្រោមនេះ សុទ្ធសឹងតែជាជំនាញចំណូលខ្ពស់ដែលបងប្អូនគួរពិចារណា ៖

.ការអិវឌ្ឍន៍គេហទំព័រនិងការអភិវឌ្ឍន៍ Software(Web Development & Software Development)

ជំនាញមួយនេះកំពុងតែត្រូវប៉ាន់ខ្លាំងនៅក្នុងទៅផ្សារសព្វថ្ងៃពីព្រោះអាជីវកម្មទាំងអស់​​នឹងត្រូវការជំនាញមួយនេះដើម្បីយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួននៅថ្ងៃអនាគត ព្រោះថ្ងៃអនាគតអាជីវកម្មទាំងអស់នឹងត្រូវដំណើរការដោយបច្ចេកវិទ្យាឌីជីថលទាំងអស់ដូច្នេះម្ចាស់អាជីវកម្មនីមួយៗកំពុងតែត្រូវការអ្នកដែលចេះធ្វើវេបសាយឬកម្មវិធីដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនជាចាំបាច់។

.ជំនាញរចនាគេហទំព័រ (Web Design)

ការរចនាគេហទំព័រគឺជាជំនាញមួយដ៏សំខាន់ ជាពិសេសស្របពេលនឹងភាពជឿនលឿនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ព្រោះបច្ចុប្បន្នមនុស្សកាន់តែប្រើប្រាស់ការរកស៊ីតាមរយៈគេហទំព័រកាន់តែច្រើនឡើងៗ ហេតុនេះហើយវាកាន់តែធ្វើឱ្យជំនាញនេះកាន់តែសំខាន់មិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្មទូទៅ។ហើយបើនិយាយពីចំណូលសម្រាប់អ្នកចេះជំនាញនេះមិនក្រោមពាន់ដុល្លារនោះទេ។

.ជំនាញទីផ្សារឌីជីថល (Digital Marketing)

ម្ចាស់អាជីវកម្មមួយចំនួនសព្វថ្ងៃនេះមិនទាន់យល់ដឹងពីរបៀបធ្វើទីផ្សារបែបឌីជីថលនៅឡើយទេដូច្នេះហើយបានជាគេតែងត្រូវការអ្នកចេះធ្វើទីផ្សារលើប្រព័ន្ធឌីជីថលច្រើនពីព្រោះមនុស្សបច្ចុប្បន្នគេចាប់អារម្មណ៍លើបណ្ដាញសង្គមច្រើនបំផុត ព្រោះភាគច្រើនគេមិនចូលចិត្តមើលទូរទស្សន៍ទៀតទេដូច្នេះហើយបានជាការធ្វើទីផ្សារឌីជីថលអាចមានអនាគតខ្លាំងជាងការធ្វើទីផ្សារធម្មតា។

.ជំនាញលក់និងបិទការលក់ (Sales and Closing)

ជំនាញលក់គឺជាជំនាញមួយដែលមនុស្សភាគច្រើនមិនទាន់ដឹងច្បាស់នៅឡើយទេថាជំនាញមួយនេះអាចរកចំណូលបានច្រើន ដូច្នេះហើយយើងមិនគួរមើលស្រាលជំនាញមួយនេះឡើយព្រោះវាជាជំនាញមួយដែលម្ចាស់អាជីវកម្មត្រូវការខ្លាំងបំផុត ជាពិសេសវាជាជំនាញដែលអាចរកប្រាក់ចំណូលច្រើ​នបំផុតពី Commission ។

.ជំនាញ​និយាយជាសាធារណៈនិងប្រឹក្សាយោបល់(Public Speaking & Consulting)

ជំនាញនេះគឺជាជំនាញមួយដែលអាចរកលុយឲ្យយើងបានច្រើនបំផុតបើសិនជាយើងចេះជំនាញនេះច្បាស់ ពីព្រោះតម្លៃសម្រាប់បុគ្គលដែលយើងឡើងនិយាយជាសាធារណៈម្ដងៗគឺថ្លៃណាស់ កាន់តែពិសេសទៅទៀតនោះបើយើងក្លាយជាបុគ្គលដែលល្បីឈ្មោះនោះ តម្លៃខ្លួនយើងអាចកើនឡើងរហូតទៅដល់២ពាន់ដុល្លារក្នុងការនិយាយ១ម៉ោង។

គួរបញ្ជាក់ផងដែរថា សម្រាប់ជំនាញគោលទាំង ៦ខាងលើនេះ មានជំនាញមួយចំនួនយើងអាចសិក្សានៅក្នុងសាលាបាន ហើយក៏មានជំនាញខ្លះទៀតតម្រូវឱ្យយើងធ្វើការសិក្សារៀនសូត្រពីសង្គមផ្ទាល់ តាមរយៈបទពិសោធន៍កន្លែងការងារ ក៏ដូចជាវគ្គខ្លី ឬពីការបង្ហាត់បង្រៀនពីរៀមច្បងជាដើម៕

អត្ថបទដោយ៖សម្បត្តិ​ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia