ជំនាញចំណូលខ្ពស់ គឺជាជំនាញដែលជួយអ្នករកលុយបានច្រើន ហើយវាពុំមែនទាល់តែអ្នកជាមនុស្សទទួលបានការសិក្សាខ្ពង់ខ្ពស់ទើបអាចមានជំនាញចំណូលខ្ពស់នោះទេ តែវាជាជំនាញក្នុងផ្នែកណាមួយដែលអាចជួយដោះស្រាយឬកែប្រែស្ថានភាពមនុស្ស។ ដូច្នេះយុវជនជំនាញក្រោយ ចង់មានការងារចំណូលខ្ពស់ ពុំគួរមើលរំលងជំនាញទាំង៤ខាងក្រោមនេះទេ សូម្បីមហាសេដ្ឋីក៏ណែនាំដែរ៖
នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន CNBC កាលពីពេលថ្មីៗកន្លងទៅ លោកមហាសេដ្ឋី Bill Gates ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានលើកឡើងថា ផ្នែកវិទ្យាសាស្រ្តជាជំនាញមួយពោលពេញដោយការស្រាវជ្រាវ ការអនុវត្តន៍ និងប្រើប្រាស់ការគិតខ្លាំងជាងជំនាញដទៃទៀត។ ជាទូទៅជំនាញវិទ្យាសាស្រ្តត្រូវបានរាប់បញ្ចូលទាំង ជំនាញកុំព្យូទ័រ ជំនាញពេទ្យ ជំនាញស្ថាបត្យកម្មជាដើម។
បើនិយាយជារួមជាជំនាញដែលប្រើប្រាស់ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យាតែម្តង។ ជំនាញវិទ្យាសាស្រ្តជាជំនាញដែលធ្វើឲ្យខួរក្បាលមនុស្សមានភាពរីកចម្រើនក្នុងការស្វែងរកចំណេះដឹង ដែលជួយឲ្យពិភពលោកអាចបង្កើតនូវរបស់ថ្មីៗដែលមានប្រយោជន៍កាន់តែច្រើនឡើងៗឥតឈប់ឈរ។
២. ជំនាញទន់ ឬគេនិយមហៅថា Soft Skill
ជំនាញទន់គឺ សំដៅទៅលើជំនាញដែលទាក់ទងទៅនឹង គំនិតច្នៃប្រឌិត ទស្សនៈវិទ្យា យុទ្ធសាស្ត្រ កាស្រមើលស្រមៃ និងចក្ខុវិស័យ ហើយក៏មានជំនាញត្រិះរិះពិចារណា ជំនាញដឹកនាំ ជំនាញគ្រប់គ្រងពេលវេលា ទំនាក់ទំនង ដោះស្រាយបញ្ហា ជំនាញប្រឹក្សាយោបល់ ជំនាញស្ដាប់ និងជំនាញផ្សេងៗជាច្រើនទៀត ដែលជំនាញទាំងអស់នេះសុទ្ធសឹងបច្ចេកវិទ្យាមិនអាចធ្វើបាន ។ នេះបើយោងតាមសម្ដីលោក Jack Ma មហាសេដ្ឋីមាឌល្អិតចិន និងស្ថាបនិកក្រុមហ៊ុនយក្ស Alibaba។
៣. ជំនាញ Human Interaction ឬ អន្តរកម្មរបស់មនុស្ស
ជាធម្មតាការរីកចម្រើននៃបច្ចេកវិទ្យាតែងតែធ្វើឱ្យការងារមួយចំនួនគឺលែងប្រើប្រាស់តែម្តង ប៉ុន្តែយើងត្រូវចេះសម្របខ្លួន។ ជាក់ស្តែងបើទោះបីជាគ្រឿងម៉ាស៊ីនឬ AI ទាំងនោះវាអាចធ្វើការងារដែលមនុស្សធ្លាប់ធ្វើបានក៏ដោយ ប៉ុន្តែដើម្បីសម្របជាមួយវាបានយើងត្រូវការមនុស្សដែលមកគ្រប់គ្រងគ្រឿងម៉ាស៊ីនទាំងអស់នោះ។
ស្ថាបនិកក្រុមហ៊ុន Open AI លោក Elon Musk បានលើកឡើងច្បាស់ៗថា រាល់សង្វាក់ផលិតកម្មស្ទើរគ្រប់វិស័យទាំងអស់គឺស្ថិតនៅលើដៃបច្ចេកវិទ្យា ហើយអ្វីដែលត្រូវការនោះគឺ Human Interaction ។ ប្រសិនបើអ្នកធ្វើការងារណាដែលពាក់ព័ន្ធជាមួយនឹងមនុស្សឬការងារផ្នែកវិស្វករ នោះវាគឺជារឿងល្អសម្រាប់អនាគតរបស់អ្នក។ នេះគឺជាសម្តីមហាសេដ្ឋីលេខពីរលើលោក។
៤. ជំនាញសរសេរកូដ
នៅក្នុងកិច្ចប្រជុំកំពូឡល TIME100 នៅទីក្រុងញ៉ូវយ៉ក អគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា កូដជាភាសាសំខាន់ទីពីរដែលក្មេងៗជំនាន់ក្រោយគួររៀន។ លោកបានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំគិតថាក្មេងៗនៅលើពិភពលោកគួរតែរៀនកូដ មិនថាអ្នកមានចំណង់ចំណូលចិត្តលើមុខវិជ្ជាវិទ្យាសាស្ត្រឬសិល្បៈក៏ដោយចុះ ព្រោះការសរសេរកូដគឺ ជាភាសាពិភពលោក។
លោក Cook បញ្ជាក់ថា និយាយបែបនេះមិនមែនចង់ឲ្យអ្នកគ្រប់គ្នាក្លាយជា IT ឬ Programmer ទេ ប៉ុន្តែកូដប្រៀបដូចជាចំនាញមូលដ្នានគ្រឹះផ្សេងៗដូចជាគណិតវិទ្យា ឬប្រវត្តិសាស្ត្រ ដែលសុទ្ធតែជាជំនាញស្នូលដែលក្មេងត្រូវការ។
យ៉ាងណាមិញ Tim Cook មិនមែនជាមនុស្សតែម្នាក់ដែលលើកទឹកចិត្តឲ្យក្មេងរៀនកូដទេ សូម្បីមហាសេដ្ឋី Bill Gates ក៏លើកទឹកចិត្តឲ្យអ្នកធ្វើការគ្រប់ផ្នែកគួរយល់ពីមូលដ្ឋានគ្រឹះនៃកូដនោះ ដោយសារកូដជាជំនាញបន្ថែមដែលធ្វើឲ្យគុណតម្លៃការងារកើនឡើងខ្ពស់ ជាពិសេសនាំឲ្យការងាររបស់អ្នកជួបឱកាសថ្មីៗ៕