ទ្រព្យច្រើន សុខច្រើន! ក្រៅពីសន្សំលុយ នេះជាការសន្សំទាំង៦ប្រភេទ អ្នកគួរមាន បើចង់មានបាន មានក្ដីសុខ
Toeuy HongJUNE 11 2024733 views

 ពាក្យ” សន្សំ”គឺជារឿងល្អមិនថាអ្នកសន្សំលុយឬសន្សំអ្វីផ្សេងនោះទេ។ ដូច្នេះចូររៀនសន្សំឲ្យបានច្រើនដើម្បីរឿងល្អៗចូលមកក្នុងជីវិតអ្នកកាន់តែច្រើន។ ទាក់ទងនឹងការសន្សំនេះដែរ ក្រៅពីសន្សំលុយ មានប្រភេទសន្សំចំនួន៦ទៀតដែលអ្នកគួរចាប់ផ្ដើមសន្សំបើចង់កើនទ្រព្យហើយរស់នៅមានសេចក្ដីសុខ។

. សន្សំទ្រព្យ៖ ការសន្សំទ្រព្យគឺពិតជាសំខាន់ដែលអ្នកមិនគួរមើលរំលងនោះទេប្រសិនបើអ្នកចង់សល់លុយ សល់ទ្រព្យ រស់នៅមានសេរីភាព មិនខ្វះមុខខ្វះក្រោយ។ ត្រង់នេះអ្នកអាចសន្សំទ្រព្យតាមលទ្ធភាព។ ឧទាហរណ៍ ធ្វើការរកលុយបានអាចវិនិយោគសន្សំទ្រព្យដូចជា អចលនទ្រព្យ ភាគហ៊ុននិងទ្រព្យផ្សេងៗទៀត។

. សន្សំចំណេះដឹង៖ ចំណេះជំនាញ សមត្ថភាពគឺជួយឲ្យអ្នករីកចម្រើន ជីវភាពកាន់តែល្អប្រសើរ។ ដូច្នេះអ្នកគួរសន្សំចំណេះ ដោយចំណាយលុយនិងពេលវេលានរៀននូវជំនាញថ្មីៗដើម្បីបង្កើតចំណូលឬដុសខាត់ជំនាញដែលមានស្រាប់ដើម្បីបង្កើនឥទ្ធិពលរកចំណូលកាន់តែច្រើន។

. សន្សំសុខភាព៖ គេថាសុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតព្រោះកាលណាសុខភាពអ្នកមានបញ្ហានោះអ្វីៗនឹងត្រូវបានបំផ្លាញជាមិនខាន។ អញ្ចឹងអ្នកត្រូវថែសុខភាពឲ្យបានល្អ។ ពេលយើងមានសុខភាពល្អ យើងមានពេលវេលារកចំណូលបានច្រើននិងអាចសម្រេចគោលដៅផ្សេងៗជាច្រើនក្នុងជីវិត។

. សន្សំកេរ្តិ៍ឈ្មោះ៖ កេរ្តិ៍ឈ្មោះពិតជាសំខាន់ពោលគឺកាលណាអ្នកមានកេរ្តិ៍ឈ្មោះល្អ មានគេស្រលាញ់ចូលចិត្តច្រើន ងាយស្រួលក្នុងការសហការរកស៊ីជាមួយអ្នកដទៃព្រោះគេជឿទុកចិត្តអ្នក។ យ៉ាងណាមិញបើកេរ្តិ៍ឈ្មោះអ្នកស្អុយហើយនោះអ្នកនឹងពិបាកក្នុងការរកស៊ី ហើយក៏មិនមានអ្នកចង់រាប់រកដែរ។

. សន្សំបុណ្យកុសល៖ ធ្វើល្អបានច្រើនអ្នកនឹងជួបរឿងល្អៗនៅក្នុងជីវិត។ ដូច្នេះអ្នកគួរសន្សំបុណ្យកុសលឲ្យបានច្រើននៅក្នុងសង្គម។ អំពើល្អតែងតែផ្ដល់មកឲ្យអ្នកវិញនូវសេចក្ដីសុខក្នុងជីវិត

. សន្សំទំនាក់ទំនង៖ គេថាទំនាក់ទំនងគឺជាលុយពោលគឺបើអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សដទៃជាពិសេសជាមួយមនុស្សពូកែអ្នកនឹងមានឱកាសបានរៀនសូត្រនូវចំណេះជំនាញបទពិសោធន៍ច្រើនពីពួកគាត់ដែលធ្វើឲ្យអ្នកអាចបង្កើតចំណូលបានកាន់តែច្រើន។ លើសពីនេះកាលណាអ្នកស្គាល់គេច្រើនអ្នកនឹងមានឱកាសការងារ រកស៊ី និងវិនិយោគជាមួយអ្នកដទៃដើម្បីបង្កើតចំណូល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia