ក្រោមស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ ក្រុមហ៊ុនធំៗនៅក្នុងស្រុកតែងតែបានយកចិត្តក្នុងការឧបត្ថម្ភថវិកាជូនដល់រវីរកងទ័ព និងជនភៀសសឹក នៅតាមតំបន់ព្រំដែនដើម្បីប្រើប្រាស់អំឡុងពេលដ៏លំបាកនេះ។ ជាក់ស្ដែងក្រុមហ៊ុនធំៗរបស់ឧកញ៉ាចំនួន ៦ រូបបានប្រកាសបរិច្ចាគថវិកា និងស្បៀងអាហារជាច្រើន ដែលមានចំនួនសរុបជាង ១០ លានដុល្លារឯណោះ។ ដោយក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀគ ឧបត្ថម្ភថវិកា ៣ លានដុល្លារ រួមជាមួយអង្ករ ៣០០ តោន និងទឹកពិសាកម្ពុជា ៣ម៉ឺនកេស
២. ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភថវិកា ៣ លានដុល្លារ
៣. ក្រុមហ៊ុន បុរី ប៉េង ហួត របស់អ្នកឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភថវិកា ២ លានដុល្លារ
៤. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ២ លានដុល្លារ
៥. ក្រុមហ៊ុន បុរី ពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភថវិកា ២ លានដុល្លារ
៦. ក្រុមហ៊ុន វឌ្ឍនៈ គ្រុប របស់អ្នកឧកញ៉ា សំ អាង ឧបត្ថម្ភថវិកា ១ លានដុល្លារ។
បូកសរុបថវិកាឧបត្ថម្ភទាំងអស់គឺមានចំនួន ១៣ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរសម្រាប់សប្បុរសជនដែលចង់បរិច្ចាគថវិកាជូនទៅកាន់វីរកងទ័ព និងបងប្អូនជនភៀសសឹក ក៏អាចចូលរួមបានតាមរយៈក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន និងមូលនិធិរបស់សប្បុរសជនផ្សេងៗ ដើម្បីបុព្ធហេតុជាតិមាតុភូមិ ដែលកំពុងរងការឈ្លានពានពីប្រទេសជិតខាង៕





