រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ - ក្រុមហ៊ុន Sir Stamford Raffles Group (SSRG) ដែលឈានមុខគេក្នុងតំបន់លើការអភិវឌ្ឍអចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត បានដាក់បង្ហាញសាកល្បងជាសាធារណៈលើគម្រោងលំនៅឋានMarum Estate។ គម្រោងផ្តួចផ្តើមថ្មីដែលបង្កប់នូវបាវចនា «ភាពប្រសើរឡើងនៃជីវិត» “Life. Elevated.” នេះគឺសមស្របយ៉ាងល្អឥតខ្ចោះជាមួយនឹងការរំពឹងទុកនៃសន្ទុះសេដ្ឋកិច្ចក្នុងតំបន់នៃខេត្តកណ្តាល ក៏ដូចជាការការបង្កើតឡើងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដែលនឹងចាប់បើកដំណើរការនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។ គម្រោង Marum Estate រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវការរស់នៅបែបប្រណិត ការថែទាំសុខភាព ការអប់រំ ការប្រកបអាជីវកម្ម ការរស់នៅ ដែលបង្កើនភាពទាក់ទាញរបស់ខេត្តកណ្តាល និងផ្តល់នូវជីវិតដ៏ភ្លឺស្វាងសម្រាប់អ្នករស់នៅក្នុងតំបន់នាពេលអនាគត ក៏ដូចជាអាជីវកម្មនៅក្នុងតំបន់ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។
ការផ្តោតសំខាន់ទៅលើសហគមន៍ចម្រុះនិងរស់រវើក លំនៅឋានMarum Estate ឈរជានិមតិ្តសញ្ញានៃភាពស្ងប់ស្ងាត់ និងឆើតឆាយ។ ស្ថាបត្យកម្មនេះមានផ្ទះចំនួន 642 និងហាងចំនួន 259 ដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករឈានមុខគេមួយចំនួននៅក្នុងពិភពលោកក្នុងការរចនាបដិសណ្ឋារកិច្ចប្រណីត រួមមាន SCSY Studio, Burega Farnell និង Bloom Architecture ។ លំនៅឋានMarum Estate មានទីតាំងស្ថិតនៅជាប់នឹងទន្លេបាទី និងនៅខាងក្រោយភ្នំតាម៉ៅ ផ្តល់នូវបរិយាកាសដ៏ស្រស់បំព្រង បង្កើតភាពទាក់ទាញនៃលំនៅឋានMarum Estate ដែលផ្តល់ឱ្យអ្នករស់នៅទីនោះនូវផាសុកភាពពេញលេញ ការផ្សារភ្ជាប់ការរស់នៅដ៏ទំនើបជាមួយនឹងធម្មជាតិ។
ការរចនាស្ថាបត្យកម្មរបស់លំនៅឋានMarum Estate បង្កប់នូវខ្លឹមសារ «ទំនើបយមត្រូពិច» “Tropical Modernism” របស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលជីវិតរស់នៅយ៉ាងសុខដុមរមនាជាមួយនឹងធម្មជាតិជុំវិញ។ ការផ្តោតសំខាន់គឺទៅលើការរចនាយ៉រដែលធ្វើពីក្រណាត់ទេសឯក និងផ្ទាំងកញ្ចក់សម្រាប់ការពារពន្លឺព្រះអាទិត្យធម្មជាតិដោយប្រើប្រាស់សម្ភារៈដែលមានប្រភពក្នុងស្រុក ។ លំនៅឋាន Marum Estate មានទីធ្លា បង្អួចដ៏ធំទូទាយបង្កើនលំហរខ្យល់ចេញចូល ដែលនេះមិនត្រឹមតែបង្កើតទំនាក់ទំនងជាមួយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវភាពធន់ទៅនឹងគ្រោះធម្មជាតិនាៗ។
គម្រោងលំនៅឋានMarum Estate ចាកឆ្ងាយពីការរស់នៅបែបសាមញ្ញ ដោយផ្តល់នូវការរស់នៅប្រចាំថ្ងៃមួយដែលមានលក្ខណៈពិតប្រាកដចំពោះភូមិសាស្ត្រ ការរចនា និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ដែលធ្វើឱ្យអ្នករស់នៅមានភាពស្រស់ស្រាយក្នុងការសម្រាកលំហែរនៅលំនៅឋានផ្ទាល់ខ្លួន។
បដិវត្តក្នុងការថែទាំសុខភាព៖ ការចុះហត្ថលេខាសហការជាមួយមន្ទីរពេទ្យខេមា និងមជ្ឈមណ្ឌលមហារីកផាកវ៉េ ( Parkway Cancer Centre)
នៅក្នុងជំហានដ៏វិសេសវិសាលនៃការរីកចម្រើនផ្នែកថែទាំសុខភាពសម្រាប់ប្រទេសកម្ពុជា SSRG មានសេចក្តីសោមនស្សរីករាយក្នុងការសហការរួមគ្នាជាមួយ Khema Global និងមជ្ឈមណ្ឌលមហារីកផាកវ៉េ Parkway Cancer Centre (សិង្ហបុរី)។ កិច្ចសហការនេះបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មីនៃឧត្តមភាពផ្នែកវេជ្ជសាស្ត្រ ជាមួយនឹងការអភិវឌ្ឍមជ្ឈមណ្ឌលឧត្តមភាពផ្នែកថែទាំសុខភាព។ គំនិតផ្តួចផ្តើមនេះគឺជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តផ្នែកថែទាំសុខភាពរបស់ SSRG និងការបោះជំហានឆ្ពោះទៅរកការបញ្ចូលមន្ទីរពេទ្យលំដាប់កំពូលនៅក្នុងលំនៅឋាន Marum Estate។
សសរស្តម្ភទាំងប្រាំនៃគម្រោងលំនៅឋានMarum Estate: បទពិសោធន៍រស់នៅដ៏ទូលំទូលាយ
គម្រោងលំនៅឋានMarum Estate ត្រូវបានរចនាយ៉ាងល្អិតល្អន់ជុំវិញសសរស្នូលចំនួនប្រាំ ដើម្បីផ្តល់នូវបទពិសោធន៍រស់នៅរួមបញ្ចូលគ្នា៖
- ជម្រើសលំនៅឋានដ៏សំបូរបែប៖
លំនៅឋានMarum Estate ជាសហគមន៍ដ៏ពិសេសមួយដែលមានលំនៅឋានប្លែកៗចំនួន បួន៖ Reserve, Sanctuary, Orchard, និង Greenwood។ លំនៅឋាននីមួយៗមានលក្ខណៈពិសេសរបស់ខ្លួនជាមួយនឹងផ្ទៃខាងក្នុងធំទូលាយនិងយកចិត្តទុកដាក់ និងការរចនាដែលបំផុសគំនិតដ៏ប្រណិត។ រាល់ចំណុចនីមួយៗនៅក្នុងលំនៅឋានទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះភាពប្រណីត និងរបៀបរស់ជាមួយអារម្មណ៍ដែលមិនអាចប្រៀបផ្ទឹមបាន។
- ឧត្តមភាពសម្រាប់ការថែទាំសុខភាពនៅ លំនៅឋានMarum Estate៖
SSRG ផ្តោតសំខាន់ចំពោះសុខភាព និងការថែទាំវេជ្ជសាស្រ្តកម្រិតខ្ពស់ ដោយការផ្តល់ការសាងសង់មន្ទីរពេទ្យទំនើបបំផុតនៅក្នុងលំនៅឋានផ្ទាល់តែម្តង។ កន្លែងនេះត្រូវបានរចនាឡើងដើម្បីផ្តល់ការថែទាំឯកទេសក្នុងផ្នែកសំខាន់ៗដូចជាជំងឺមហារីក ការវះកាត់ទូទៅ សម្ភព និងរោគស្ត្រី និងសេវាវេជ្ជសាស្រ្តសំខាន់ៗផ្សេងទៀត។ កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលជាមួយស្ថាប័នល្បីៗដូចជាមន្ទីរពេទ្យខេមា និងមជ្ឈមណ្ឌលមហារីកផាកវ៉េ នឹងពង្រឹងបន្ថែមទៀតនូវការផ្តល់សេវារបស់ខ្លួន SSRG ប្តេជ្ញាបង្កើតមជ្ឈមណ្ឌលថែទាំសុខភាពនេះ ដោយធានាថាប្រជាជនដែលរស់នៅក្នុងលំនៅឋានMarum Estate ក៏ដូចជាប្រជាជននៅក្នុងតំបន់ជុំវិញមានលទ្ធភាពក្នុងការទទួលបានសេវាវេជ្ជសាស្រ្តលំដាប់កំពូល។
- តំបន់ពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត៖
Marum Square ដែលមានទីតាំងនៅក្នុងលំនៅឋានMarum Estate ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបមួយដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នករស់ ដោយមានរួមបញ្ចូល កន្លែងទទួលទានម្ហូបអាហារចម្រុះ ហាងទំនិញ មជ្ឍមណ្ឌលវប្បធម៌ និងសួនបៃតង។ Marum Square រួមបញ្ចូលមជ្ឈមណ្ឌលថែទាំសុខភាព ដែលលើសពីការកម្សាន្ត និងការលក់ដូរ។ ព្រឹត្តិការណ៍នាៗក្នុងលំនៅឋាននេះនឹងញ៉ាំងបរិយាកាសឱ្យប្រកបដោយសោភ័ណភាព និងភាពរស់នៅជាសហគមន៍។
- ឧត្តមភាពនៃការសិក្សានៅសាលាមេតូឌីសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអន្តរជាតិ៖
Marum Estate សហការជាមួយ សាលាមេតូឌីសកម្ពុជា (MSC) ក្នុងការសាងសង់សាលានេះក្នុងលំនៅឋានMarum estate ដែលសាលារៀនថ្មីនេះផ្តល់នូវការអប់រំប្រកបដោយគុណភាព ដោយអាចទទួលបានសិស្ស រហូតដល់ ៧៥០ នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាពេញលេញ។ បង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំពីប្រទេសសិង្ហបុរី MSC បានបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យនាៗ។ កម្មវិធីសិក្សាលំដាប់ថ្នាក់អន្តរជាតិមានរួមបញ្ចូលការបន្ថែមគ្រឹះភាសា ក៏ដូចជាការបង្រៀនដែលពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួនរបស់កុមារដែលជាអនាគតនៃប្រទេសកម្ពុជា។
- ជីវិតរស់នៅក្នងបរិយាកាសដ៏សមស្របមួយ៖
គម្រោង ដំណាក់កាលទីពីររបស់ លំនៅឋានMarum Estate គឺផ្តោតសំខាន់ទៅលើការថែទាំមនុស្សចាស់ ដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ ដែលផ្តោតជាពិសេសនោះគឺការថែទាំសុខភាព។
ស្ថិតនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងពណ៍ខៀវស្រងាត់ ផ្នែកពិសេសនៃដំណាក់កាលទី 2 នៃលំនៅឋានMarum Estate ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងផ្តល់នូវការថែទាំពេញមួយជីវិត ដែលនេះបានជួយឱ្យមនុស្សវ័យចំណាស់មានការរស់នៅប្រកបដោយភាពស្និទ្ធស្នាល និងផាសុកភាព។
បង្កប់នូវទស្សនវិជ្ជាស្នូលនៃការថែទាំមនុស្សវ័យចំណាស់ ដំណាក់កាលទី 2 នៃគម្រោងលំនៅឋានMarum Estate នឹងផ្តល់ជូននូវសេវាថែទាំសុខភាពដែលប្រសើរឡើងតាមរយៈភាពជាដៃគូជាមួយមន្ទីរពេទ្យលំដាប់ខ្ពស់ ដែលផ្តល់នូវសាវាថែទាំសុខភាពពិសេស។ សេវាកម្មទាំងនេះរួមមាន គ្លីនិកថែទាំសុខភាពបឋមនៅនឹងកន្លែង ជួរដ៏ធំទូលាយនៃជម្រើសធានារ៉ាប់រងសុខភាព និងជំនួយសង្គ្រោះបន្ទាន់ពេញម៉ោង។ លំនៅឋានMarum Estate បន្តបង្ហាញពីការរួមបញ្ចូលដ៏ល្អនៃ ការយកចិត្តទុកដាក់ និងសហគមន៍ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់មនុស្សវ័យចំណាស់ដែលស្វែងរកបទពិសោធន៍រស់នៅយូរអង្វែង និងគ្មានកង្វល់។
កន្លែងតាំងបង្ហាញរបស់ លំនៅឋានMarum Estate មានទីតាំងនៅ The Point Community Mall ជាន់ផ្ទាល់ដី មហាវិថីម៉ៅសេទុង (245) រាជធានីភ្នំពេញ បើកជារៀងរាល់ថ្ងៃ ពីម៉ោង 9 ព្រឹក ដល់ 7 យប់ ចាប់ពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2024។ ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងក្រុមហ៊ុនង SSRG ឬភ្នាក់ងារទីផ្សាររបស់ខ្លួនដែល រួមមាន CBRE, ERA, Propnex និង Pointer ។ សម្រាប់ការសាកសួរ ឬធ្វើការណាត់ជួបសូមទូរស័ព្ទទៅលេខទូរសព្ទបន្ទាន់ Marum Estate៖ +855 866 25 888 ឬចូលទៅគេហទំព័រគម្រោងផ្លូវការ marum-estate.com។
================================
SSRG: ការបង្កើតអនាគតនៃលំនៅឋាន
SSRG ប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសមួយដែលរួមបញ្ចូលនូវតម្រូវការសម័យទំនើប និងតម្លៃប្រពៃណី។ Marum Estate រួមបញ្ចូលការប្តេជ្ញាចិត្តនេះ ដោយផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅ ដែលលើកកម្ពស់ជីវិតពិតប្រាកដ។
អំពី Sir Stamford Raffles Group ( SSRG)
ជំរុញដោយទឹកចិត្តក្នុងការអភិវឌ្ឍអចលនទ្រព្យ លោក Ng Aung San និងលោកស្រី Phebe Len បានសហស្ថាបនា Sir Stamford Raffles Group (SSRG) ដែលមានទីស្នាក់ការកណ្តាលនៅក្នុងមជ្ឈមណ្ឌលទីក្រុងដ៏រីកចម្រើនរបស់ប្រទេសសិង្ហបុរី។ ការផ្តោតសំខាន់របស់ក្រុមហ៊ុននេះគឺនៅក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិនដែលមានថាមពល និងប្រកបដោយជោគជ័យ។
ការប្តេជ្ញាចំពោះឧត្តមភាព៖
Sir Stamford Raffles Group ត្រូវបានជំរុញដោយការប្តេជ្ញាចិត្តចំពោះឧត្តមភាព ដឹកនាំដោយគោលការណ៍នៃការបង្កើតថ្មីជាយុទ្ធសាស្រ្ត ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការបង្កើតតម្លៃសម្រាប់ដៃគូរពាក់ព័ន្ធ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃបទពិសោធន៍ចម្រុះជាច្រើនឆ្នាំ ក្រុមការងារនឹងត្រៀមខ្លួនក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើន និងការផ្លាស់ប្តូរនៃទិដ្ឋភាពអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ចក្ខុវិស័យសម្រាប់អនាគត៖
Sir Stamford Raffles Group បន្តដំណើរដោយគិតគូរពីការបង្កើតអនាគតនៃអចលនទ្រព្យនៅក្នុងឧបទ្វីបឥណ្ឌូចិន ដោយបន្សល់ទុកនូវនិមិត្តសញ្ញានៅលើទឹកដី និងសហគមន៍។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការបង្កើតថ្មី ការគិតជាយុទ្ធសាស្ត្រ និងការអនុវត្តប្រកបដោយនិរន្តរភាព នាំឱ្យក្រុមហ៊ុននេះក្លាយថាជាអ្នកដឹកនាំមួយក្នុងឧស្សាហកម្មអចលនទ្រព្យដែលកំពុងវិវឌ្ឍឥតឈប់ឈរ។