ស្ងាត់ៗ! ប្រទេសអាស៊ីមួយនេះ ប្រើប្រាស់ធនធាន AI មកដោះស្រាយល្បឿនការងារក្នុងវិស័យហិរញ្ញវត្ថុ
Kan DaraMAY 21 202636 views

នៅក្នុងរបត់សេដ្ឋកិច្ចបច្ចេកវិទ្យាថ្មី អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានដាក់ចេញនូវយុទ្ធសាស្ត្រ ជម្រុញ និងគាំទ្រដល់ក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារនានា ទូទាំងប្រទេស ឲ្យបង្កើនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតឱកាសការងារថ្មីៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនាថ្ងៃទី ២០ ខែឧសភា​ ឆ្នាំ២០២៦។

 

លោក Chia Der Jiun អគ្គនាយិកានៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានមានប្រសាសន៍សង្កត់ធ្ងន់យ៉ាងច្បាស់ៗថា៖ «គោលបំណងពិតប្រាកដនៃការជំរុញឲ្យយក AI មកប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុនេះ គឺពុំមែនដើម្បីជំនួសមនុស្ស ឬកាត់បន្ថយការងារនោះទេ ប៉ុន្តែវាគឺដើម្បីដកបន្ទុកការងារប្រតិបត្តិការដដែលៗ ហើយបង្វែរមកបង្កើតឱកាសការងារថ្មីៗដែលមានគុណវុឌ្ឍិ និងតម្លៃខ្ពស់ជាងមុន សម្រាប់កម្លាំងពលកម្មរបស់យើងវិញ»

 

ដំណើរការនេះ នឹងបើកផ្លូវឲ្យបុគ្គលិកមានពេលវេលាកាន់តែច្រើន ក្នុងការផ្ដោតលើកិច្ចការយុទ្ធសាស្ត្រ ការវិភាគស៊ីជម្រៅ និងការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ដែលជាការងារបង្កើតតម្លៃបន្ថែមខ្ពស់ និងធ្វើឲ្យគុណភាពនៃការងាររបស់ពួកគេកាន់តែប្រសើរឡើង។

 

យ៉ាងណាមិញ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរដ៏សំខាន់នេះ រដ្ឋាភិបាលសិង្ហបុរីបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ ក្នុងការវិនិយោគលើកម្មវិធីបណ្ដុះបណ្ដាលឡើងវិញ និងលើកកម្ពស់ជំនាញ ដល់កម្លាំងពលកម្មដែលមានស្រាប់។ យុទ្ធសាស្ត្រនេះ ធានាថាបុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុនឹងមិនត្រូវបានបោះបង់ចោលដោយសារបច្ចេកវិទ្យានោះទេ ប៉ុន្តែពួកគេនឹងត្រូវបានបំពាក់ជំនាញថ្មី ដើម្បីក្លាយជាអ្នកបញ្ជា និងធ្វើការសហការជាមួយ AI យ៉ាងមានជំនាញ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia