កាលពីថ្ងៃព្រហស្បតិ៍ ទី19 ខែកញ្ញា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញនិងឈានមុខគេមួយ លើពិភពលោក ផ្នែកសេវាកម្មនិងបដិសណ្ឋារកិច្ច បានប្រកាសអំពីមោទនភាពរបស់ខ្លួន ក្នុងការជ្រើសយកខេត្តសៀមរាប ប្រទេសកម្ពុជា សម្រាប់យុទ្ធនាការ “Beyond the Cabin Season 2”។
គ្រប់រដូវកាល "Beyond the Cabin" តែងតែផ្តល់ឱ្យអតិថិជន ទៅលើទិដ្ឋភាពថ្មីៗអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងចែកចាយលើបណ្តាញសង្គមដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Singapore Airlines ផងដែរ។
សម្រាប់យុទ្ធនាការក្នុងរដូវកាលទី២នេះ បានផ្តល់ចំណេះដឹងនិងបទពិសោធន៍ទៅដល់បាហុនិកាឆ្នើមរបស់ខ្លួន ដែលជាអ្នកមានចំណង់ចំណូលចិត្តក្នុងការរុករកនិងចែកចាយ តំបន់ទេសចរណ៍លាក់ខ្លួនប្រៀបបានដូចជាគ្រាប់ពេជ្រមិនទាន់ច្នៃជាច្រើនកន្លែង រាល់ពេលដែលពួកគាត់បានទៅដល់។
ខេត្តសៀមរាបត្រូវបានគេស្គាល់ថាជាច្រកទ្វារទៅកាន់ទីក្រុងបុរាណ ដែលមានសំណង់ប្រាសាទអង្គរវត្តជាប់ជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទស្សនិកជននឹងអាចឃើញនូវវប្បធម៌ដ៏សម្បូរបែប សិល្បៈដ៏រស់រវើក ឈុតឆាកនៃការសម្តែងរបាំបុរាណនានា ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines គ្រោងដាក់ដំណើរការសេវាកម្មជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត ពីខេត្តសៀមរាបទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី29 ខែតុលា ឆ្នាំ 2024 ខាងមុខនេះតទៅ។
បច្ចុប្បន្ននេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines កំពុងដំណើរការជើងហោះហើរចំនួន២ជើងជារៀងរាល់ថ្ងៃ ពីខេត្តសៀមរាបទៅកាន់ប្រទេសសិង្ហបុរីក្នុងគោលបំណងឱ្យអតិថិជនអាចស្វែងយល់ពីវប្បធម៌ដ៏សន្ធឹកសន្ធាប់ រួមទាំងការទស្សនាប្រាសាទបេតិកភណ្ឌពិភពលោកជាច្រើន នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីការកក់ជើងហោះហើររវាងទីក្រុងសិង្ហបុរីនិងខេត្តសៀមរាប សូមចូលទៅកាន់គេហទំព័រ ។ សូមទស្សនាយុទ្ធានាការ "Beyond the Cabin Season2" ដែលបង្ហាញអំពីខេត្តសៀមរាប Singapore Airlines និងទស្សនាកម្សាន្តទិសដៅទេសចរណ៍ដ៏ពេញនិយមផ្សេងៗទៀតលើ គេហទំព័រផ្លូវការ ៕