ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចាប់ផ្តើមប្រើសេវាកម្មនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ តាមរយៈម៉ាក SilkAir ហើយនៅឆ្នាំនេះគឺជាឆ្នាំទី៣៣ ហើយនៃការដំណើរការនៅទីផ្សារកម្ពុជា ហើយក៏ត្រូវគ្នាជាមួយខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងសិង្ហបុរីនិងកម្ពុជា។
ជាមួយគ្នានោះដែរ ដើម្បីស្វាគមន៍ការសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) អាកាសយានដ្ឋានថ្មីនេះ នឹងអនុញ្ញាតឱ្យ Singapore Airlines ផ្តល់សេវាភ្ជាប់ដំណើរដោយរលូន ជម្រើសការហោះហើរច្រើនជាងមុន និងបទពិសោធធ្វើដំណើរលំដាប់ពិភពលោក សម្រាប់ធ្វើដំណើរទៅ និងមកពីកម្ពុជា ព្រមទាំងឆ្ពោះទៅកាន់គោលដៅផ្សេងៗទៀតទូទាំងពិភពលោកផងដែរ។
នៅក្នុងនោះដែរ ក្រុមហ៊ុន Singapore Airlines បន្តពង្រឹងជំហរឧស្សាហកម្មរបស់ខ្លួន ដោយផ្ដោតសំខាន់ទៅលើគោលការ ៣ធំៗដូចជា៖
១.សេវាកម្មល្អឥតខ្ចោះ៖ បន្តលើកកម្ពស់ស្តង់ដារនៃសេវាកម្ម ដោយផ្តល់បទពិសោធល្អបំផុតផ្ដើមពីមុនការហោះហើរ រហូតដល់ទីបញ្ចប់។ អ្នកដំណើរនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅស្របទៅតាមបែបបទវប្បធម៌អាស៊ី ដែលផ្ដល់នូវអារម្មណ៍មួយហាក់ដូចជាអ្នកមិនបាននៅឆ្ងាយេពីផ្ទះ។ បាហុនិកា និង បាហុនិកៈ របស់ SIA ទើបតែទទួលបានពាន “World’s Best Cabin Crew” ពី Skytrax ថ្មីៗ ក្នុងឆ្នាំ ២០២៥ នេះ។លើសពីនេះ ដើម្បីបំពេញតម្រូវការអតិថិជន SIA ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគទិន្នន័យអ្នកដំណើរឱ និងត្រឹមត្រូវជាងមុន។
២.ផលិតផលឈានមុខ៖ SIA បន្តវិនិយោគលើផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីរក្សាជំហជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍។ បច្ចុប្បន្ន SIA ប្រើយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលដំណើរការនៅលើជើងហោះហើរពីភ្នំពេញទៅសិង្ហបុរី។ អ្នកដំណើរអាចរីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលបទបែនបានតាមតម្រូវការ និងប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើផាសុកភាពអ្នកដំណើរ ភ្ជាប់ជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រក ដែលអាចបត់បានដល់ទៅ ៦ ទិស។ ការហោះហើរនេះក៏ផ្តល់ជូនបទពិសោធន៍អាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង និងប្រើប្រាស់ Wi-Fi ឥតគិតថ្លៃ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនបានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មីសម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១ គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និង រយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ ពាន់លានដុល្លារ ស៊ីង្ហបុរីនេះ គឺដើម្បីលើកកម្ពស់បទពិសោធការធ្វើដំណើរដែលទំនើប និងប្រណិតភាពសម្រាប់អតិថិជនទូទាំងបណ្តាញរបស់យើង។
៣. ពង្រីកបណ្ដាញតំណភ្ជាប់៖ អតិថិជនអាចជ្រើសរើសពីជើងហោះហើរចំនួន ៥ ក្នុងមួយថ្ងៃ ពីកម្ពុជាទៅសិង្ហបុរី ហើយអាចបន្តភ្ជាប់ដោយរលូនតាមទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី ទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ការផ្លាស់ប្តូរដោយងាយស្រួលនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចបន្តទៅកាន់គោលដោទេសចរណ៍ពេញនិយមដូចជា អឺរ៉ុប អូស្ត្រាលី និងជប៉ុន។ ក្រុមហ៊ុន SIA នឹងបន្តពង្រីកបណ្តាញជើងហោះហើរ និងកែតម្រូវការផ្ដល់ជូនឱ្យសមទៅនឹងតម្រូវការទីផ្សារដែលកំពុងទាមទារ ព្រមទាំងស្វែងរកឱកាសដើម្បីរីកលូតលាស់ថ្មីៗ។
លើសពីនេះទៅទៀត នាពេលបច្ចុប្បន្ន SIA មានជើងហោះហើរ ២១ ដងក្នុងមួយសប្តាហ៍ពីភ្នំពេញទៅសិង្ហបុរី និងរហូតដល់ ១៤ ដងក្នុងមួយសប្តាហ៍ពីសៀមរាបទៅសិង្ហបុរី។ តាមរយៈទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ ទូទាំងពិភពលោក បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ រួមទាំងអឺរ៉ុបនិងអូស្រ្តាលីផងដែរ។
ក្រុមហ៊ុន Singapore Airlines ក៏បានប្តេជ្ញាចិត្តថា ប្រទេសកម្ពុជាបន្តជាទីផ្សារសំខាន់សម្រាប់យើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនការលូតលាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន SIA នឹងបន្តការតាំងចិត្តក្នុងការផ្តល់សេវាកម្មនៅក្នុងទីផ្សារមួយនេះ ហើយនឹងបន្តផ្តល់បទពិសោធការធ្វើដំណើរលំដាប់ថ្នាក់ពិភពលោក សម្រាប់អតិថិជនរបស់យើង។
គូសបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដើម្បីបង្កើតសេវាកម្មថែទាំយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសហការនេះ មិនត្រឹមតែជួយទ្រទ្រង់ទីផ្សារអាកាសចរណ៍សម្រាប់អ្នកដំណើរ និងសារពើភ័ណ្ឌឱ្យកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគោលជំហរនៃការដាក់ចិត្តដើម្បីទទួលបានប្រតិបត្ដិការដែលរលូន និងការអភិវឌ្ឍក្នុងតំបន់ដោយក្រុម SIA Group ផងដែរ៕