មិនបាច់ហោះទៅស្រុកក្រៅ! នេះជាមន្ទីរសម្រាកព្យាបាលខ្មែរ ស្តង់ដារសិង្ហបុរី ខណៈមានគ្រូពេទ្យជំនាញប្រចាំការ ២៤ម៉ោង
Kan DaraNOVEMBER 2 2025

មិនបាច់ពិបាកធ្វើដំណើរទៅក្រៅប្រទេសទៀតទេ ពេលនេះមន្ទីរសម្រាកព្យាបាលកូនខ្មែរ SingMed International Medical Center បាននាំយកស្តង់ដារកម្រិតមន្ទីរពេទ្យសិង្ហបុរីមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ខណៈមានគ្រូពេទ្យជំនាញនៅប្រចាំការពេញ ២៤ម៉ោង ដើម្បីព្យាបាល និងថែទាំអ្នកជំងឺស្ថិតក្នុងស្តង់ដារវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ខ្ពស់។

 

A

 

ក្នុងនោះ មន្ទីរសម្រាកព្យាបាលអន្តរជាតិ SingMed បានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ព្រមទាំងមានវេជ្ជបណ្ឌិតជំនាញៗជាច្រើនផ្នែកទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះមន្ទីរពេទ្យកំពុងពង្រីកទីតាំង និងសេវាកម្មព្យាបាលសុខភាពជាច្រើនផ្នែកដូចជា សេវាសង្គ្រោះ ២៤ម៉ោង, ការវះកាត់ទូទៅ, សន្លាក់ឆ្លឹង, ក្រពះ, ពោះវៀន, ជំងឺបេះដូង, ប្រព័ន្ធប្រសាទ, ជំងឺមហារីក, ជំងឺកុមារ និងមនុស្សចាស់ សម្ភព និងរោគស្ត្រីជាដើម។

 

លើសពីនេះ មន្ទីសម្រាកព្យាបាលអន្តរជាតិ SingMed បាននាំចូលនូវម៉ាស៊ីនទំនើបៗបំពាក់បច្ចេកវិទ្យាចុងក្រោយ និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រដើម្បីធ្វើរោគវិនិច្ឆ័យវិភាគរុករកឫសគល់នៃបញ្ហាជំងឺ ដោយខាងមន្ទីរពេទ្យមានក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីធានាបាននូវភាពជឿជាក់ ព្រមទាំងផ្ដល់នូវទំនុកចិត្តខ្ពស់ ជាមួយនឹងភាពច្បាស់លាស់ ក្នុងការផ្ដល់វេជ្ជបញ្ជា និងលទ្ធផលពិនិត្យសុខភាព ជាមួយមន្ទីរពេទ្យផ្ទាល់តែម្ដង។

 

Aa

1

 

អ្វីដែលកាន់តែពិសេស អ្នកជំងឺមិនចាំបាច់ចំណាយថវិកាច្រើន ចំណាយពេលវេលាធ្វើដំណើរទៅក្រៅប្រទេសនោះទេ ដោយខាងមន្ទីរពេទ្យរបស់កូនខ្មែរមួយនេះនឹងព្យាបាលឲ្យចំគោលដៅ រួមទាំងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតជូនដល់ប្រជាជន ស្ថិតលើទឹកដីប្រទេសកម្ពុជាផ្ទាល់ ខណៈតម្លៃសមរម្យខ្លាំងមែនទែន។

 

2

5

 

ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែម ឬក៏ចង់កក់សេវាកម្មផ្សេងៗសូមចូលទៅកាន់ហ្វេសបុកផេក SingMed International Medical Center ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០២៣ ២៣០ ៧៦៦ / ០១២ ២៧៧ ៧៩៩៕

 

Screenshot 2025 11 02 at 7.13.01 in the Evening Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia