សង្ហាហើយ ពូកែទៀត! ដឹងទេ សុិន សុវណ្ណមករា អាចជាប់ជំរើសជាតិដូចសព្វថ្ងៃ តើមានអ្វីជាកម្លាំងចិត្ត?
នារី AUTOMAY 12 2023360 views

មិនត្រឹមតែមានរូបរាងសង្ហានិងមានមុនស្នេហ៍ប៉ុណ្ណោះទេ កីឡាករសម្បុរខ្មៅស្រអែម​​ សុិន សុវណ្ណមករា​ ក៏ត្រូវបានអ្នកគាំទ្រភាគច្រើនចាត់ទុកថាជាខ្សែការពារ U22 ដ៏ឆ្នើមបំផុតមួយរូបប្រចាំប្រទេសកម្ពុជាផងដែរ ដោយជាក់ស្តែងកាលពីថ្មីៗនេះកម្ពុជាបានទាត់ប៉ះនឹងឥណ្ឌូនេសុី​ ដោយខ្សែរការពារ សុិន សុវណ្ណមករា បានទាត់១គ្រប់បញ្ចូលទីយ៉ាងជោគជ័យ ដោយធ្វើឱ្យហ្វេនៗ ស្រែកពេញកីឡដ្ឋាន។

ដ

ជាមួយគ្នានេះដែរ ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានដឹងច្រើនមកហើយទាក់ទងពីអាជីព និងសមត្ថភាពរបស់គាត់ ប៉ុន្តែប្រិយមិត្តប្រហែលជាមិនទាន់ដឹងទេថា ស៊ិន សុវណ្ណមករា អាចជាប់ជម្រើសជាតិដូចសព្វថ្ងៃនេះ តើមានអ្វីជាកម្លាំងចិត្ត?

 

ថ្លែងនៅក្នុងបទសម្ភាសជាមួយក្លឹបបាល់ទាត់ Visakha FC ម្តាយរបស់កីឡាករ សុិន សុវណ្ណមករា បានមានប្រសាសន៍ថា អ្នកស្រីតែងតែលើកទឹកចិត្តកូនរបស់អ្នកស្រីជាប្រចាំថា កូនត្រូវតែខំប្រឹង ខំឱ្យអស់ពីសមត្ថភាព​ ខំប្រឹងប្រជែង ដើម្បីអាចយកដំណែងមួយនៅក្នុងជម្រើសជាតិ អ្នកស្រីនិយាយទាំងមានមោទនភាព និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ទីបំផុត​កូនប្រុស​របស់​អ្នកស្រី​អាច​ធ្វើ​បាន។

124553392 167578155084553 5924014271738860001 N

ស្របគ្នានេះដែរ សុិន សុវណ្ណមករា បានលើកឡើងផងដែរថា ទាំងឪពុកទាំងម្តាយ និងបងប្រុសរបស់លោកបានជម្រុញរូបលោកជាខ្លាំង ឱ្យខំប្រឹងប្រែងហ្វឹកហាត់។ លើសពីនេះអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះលោកមានបងប្រុសជួយបង្ហាត់រូបលោកទាំងពីលោកនៅតូច។

344575142 760798778873170 3533812943504770698 N

គួរជម្រាបផងដែរថា សុិន សុវណ្ណមករា បានចាប់អាជីពជាអ្នកបាល់ទាត់នេះអំឡុងឆ្នាំ២០១៤ ដោយបច្ចុប្បន្នហ្វឹកហាត់ក្នុងក្លឹប​វិសាខា ហើយកាលពីមិនទាន់បានចូល U22 លោកបានចូលហ្វឹកហាត់ក្នុងក្លឹប​ភ្នំពេញក្រោនដូចទៅនឹងបងប្រុសរបស់លោកដែរ គឺកីឡាករ សុិន កក្កដា៕​

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia