ដោយសារតែមានកំណើនយ៉ាងាឆាប់រហ័សនៃវិស័យរថយន្តថ្មីនៅប្រទេសកម្ពុជា ទើបក្រុមហ៊ុន KNN CAMBODIA បានសម្រេចនំាចូលផ្តាច់មុខ និងចែកចាយរថយន្តម៉ាក់ JETOUR ពីក្រុមហ៊ុន JETOUR AUTO ដែលជាប្រភេទរថយន្ត SUV គុណភាពខ្ពស់ ទំនើប ស៊ីវីល័យ បែបអនាគត ចូលក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុន KNN CAMBODIA និង ក្រុមហ៊ុន JETOUR AUTO បានប្រារព្ធពិធីចុះហត្ថលេខា ផ្តល់សិទ្ធចែកចាយផ្តាច់មុខរថយន្តម៉ាក់ JETOUR ក្នុងប្រទេសកម្ពុជា ក្រោមវត្តមានរបស់ថា្នក់ដឹកនំារបស់ក្រុមហ៊ុនទាំងពីរ ក្នុងទីក្រុងអានហ៊ួយ ប្រទេសចិន។
សូមបញ្ជាក់ថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិនដែលមានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។ JETOUR ត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ជាច្រើនប្រទេសជុំវិញពិភពលោក ហើយឥឡូវនេះ JETOUR និងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាជាផ្លូវការនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។
JETOUR គឺជារថយន្តប្រភេទប្រណិតស៊ីវីល័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយ ទាំងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធកំសាន្ត។ JETOUR ដែលសាកសមបំផុតសំរាប់យុវវ័យសម័យថ្មី ម៉ូដែល ៣ ដ៏ពេញនិយមនឹងលេចមុខជាផ្លូវការក្នុងឆ្នាំ២០២៤នេះ រួមជាមួយការផ្តល់ជូនធានាដល់ទៅ៥ឆ្នាំ ឬ១៥ម៉ីនគីឡូ មានដូចជា៖
DASHING X-1 រថយន្ត SUV បែបអនាគត យ៉ាន់ ២០អ៊ីង, អេក្រង់កំសាន្ត ១៥.៦អ៊ីង ម៉ាស៊ីន១.៦ X70P រថយន្ត ៧កៅអីសម្រាប់គ្រួសារដែលមានសមាជិកច្រើន
TRAVELLER T-2 រថយន្ត OFF ROAD យ៉ាន់ ២០អ៊ីង ម៉ាស៊ីន២.០ ប៉ុង២ និងប្រព័ន្ធវ័យឆ្លាតជាច្រើន
ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់ផេកផ្លូវការ
Facebook Page: https://www.facebook.com/profile.php?id=61553610326112
លេខទូរស័ព្ទ: 017-713-713
Telegram: t.me/jetour_cambodia