យោងតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥កញ្ញានេះ បានឱ្យដឹងថានៅខេត្តសៀមរាបនឹងមានការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មទេសចរណ៍នូវទីតាំងកម្សាន្ត ហាងអាហារ សណ្ឋាគារជាង៣០ ចាប់ពី ១០%ទៅ ៥០% រយៈពេល៥ថ្ងៃពេញអំឡុងថ្ងៃទី២៦-៣០ខែកញ្ញា ឆ្នាំ២០២៣នេះ។
ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ឬមានបំណងទៅលេងខេត្តសៀមរាប និងចង់ដឹងអំពីសេវាកម្មទេសចរណ៍ដែលនឹងបញ្ចុះតម្លៃសូមចូលទៅកាន់តំណលីងខាងក្រោមដើម្បីមើលអំពីឈ្មោះក៏ដូចជាទីតាំងហាងឬកន្លែងស្នាក់នៅ ដើរកម្សាន្តដែលនឹងមានការបញ្ជុះតម្លៃរយៈពេល៥ថ្ងៃនេះ៕
សូមជម្រាបផងដែរថាបន្ថែមពីនោះក្នុងខេត្តសៀមរាបក៏មានកម្មវិធីកម្សាន្តជាច្រើនរួមមាន៖
១- កម្មវិធីដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង" នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំឯ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច ។
២- កម្មវិធីតាំងបង្ហាញផលិតផល "ភូមិមួយផលិតផលមួយ" ចាប់ពីថ្ងៃទី ២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការផ្សព្វផ្សាយអំពីផលិតផលខ្មែរទៅកាន់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ៕
អត្ថបទដោយ៖ ពីង ជូអេង