ក្រោយសាងសង់ច្រើនឆ្នាំ សមិទ្ធផលធំៗ ២ នេះនឹងត្រូវដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៣
Srey NuthSEPTEMBER 19 2023306 views

បច្ចុប្បន្ននេះការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន ផ្លូវថ្នល់ ត្រូវបានរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការសាងសង់ដើម្បីសម្រួលដល់ការធ្វើំដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែងាយស្រួល។ ដោយក្នុងនោះយើងឃើញថា ឆាប់ៗខាងមុខនេះ សមិទ្ធផលធំៗ ២ នេះនឹងចូលខ្លួនបម្រើបងប្អូនប្រជាពលរដ្ឋឲ្យដំណើរការនោះចុងឆ្នាំ២០២៣ផងដែរ។

 

១ ស្ពានកោះពេជ្រ-កោះនរា

 

ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្នើសុំការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបើកប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

 

សូមជម្រាបផងដែរថា  ស្ពាននេះមានប្រវែងសរុប ៨៤៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរា។ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) មានទុនសរុបប្រមាណ ៣៨ លានដុល្លារ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

 

378537983 614010587603645 4155851789304312033 N

 

២. ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ

 

ព្រលានយន្ដហោះអន្តរ​ជាតិ​សៀមរាបអង្គរ បានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០​ តាមគម្រោងនឹងចាប់ផ្តើមបើកដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ។ ព្រលានយន្ដហោះអន្ដរជាតិនេះជាប្រភេទ 4E សាងសង់លើផ្ទៃដីសរុបប្រមាណ ៧០០ ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម សៀមរាប។ ព្រលានយន្ដថ្មីនេះត្រូវបានចំណាយថវិកាសាងសង់ចំនួន ៨៨០ ពាន់លានដុល្លារ។

 

គម្រោងព្រលានដ៏ធំនេះត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

6 Story 1 49

Srey Nuth

អត្ថបទសរុប៖ 169