ក្រោយសាងសង់ជិត៣ឆ្នាំ ព្រលានយន្ដហោះថ្មីតម្លៃ១ពាន់លាន$​នៅខ្មែរ ត្រូវបានសាកល្បងហោះលើកដំបូង
Bunthoeun KoemMAY 15 20232.6 K views

បន្ទាប់ពីសាងសង់យ៉ាងមមាញឹកអស់រយៈពេល៣ឆ្នាំ ទីបំផុតព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដែលមានតម្លៃ១ពាន់លានដុល្លារ បានតេស្តសាកល្បងហោះហើរដោយជោគជ័យ។  នេះបើយោងតាមរយៈវីដេអូ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

យោងតាមវីដេអូរយៈពេល៣៦ វិនាទី ដែលបង្ហោះដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលមានចំណងជើងថា​ "ការធ្វើតេស្តសាកល្បងហោះហើរ​ នៅអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​" ការហោះហើរតេស្តសាកល្បងនេះគឺប្រើប្រាស់យន្តហោះខ្នាតតូច បានធ្វើការហោះហើរ ក្នុងលំហរអាកាសជុំវិញព្រលានយ​ន្ត និងបានចុះចត ដោយសុវត្ថិភាព។ 

Photo 2023 05 15 11 43 51

យ៉ាងណាមិញតាមការបញ្ជាក់ពី ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ព្រលានយន្តហោះនេះ កាលពីថ្ងៃទី២០ មេសា កន្លងទៅ ឯកឧត្តម បានឱ្យដឹងថា ក្រោយពីតេស្តសាកល្បងហោះហើរនេះរួច ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នឹងត្រូវបើកដំណើរការជាផ្លូវការនៅក្នុងខែ តុលា ឆ្នាំ២០២៣ ខាងមុខ។ 

សូមជម្រាបផងដែរថា ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាបអង្គរ​ ត្រូវបានអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារ។

338435567 759436238868060 1526405499995202711 N

​ព្រលានយន្តហោះអន្ដរជាតិថ្មីនេះ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្គ បានចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​ ១៥ ខែមីនា ឆ្នាំ ​២០២០ លើ​ផ្ទៃដី​ទំហំ ៧០០,០៦​ហិកតា និង​បែង​ចែកជា ៣ ​ដំណាក់កាល។

យោងតាមរបាយការណ៍ ព្រលានយន្ដហោះអន្តជាតិសៀមរាប-អង្គរ គឺស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់៕

338438793 125071143763407 212574593775212030 N

338562585 245963337824355 3017194173288784183 N

អត្ថបទដោយ៖​ ឌឿក ស្រីនុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia