ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ខេត្ត-ក្រុងចំនួន៥ ទទួលបានភ្ញៀវទេសចរ ទៅលេងច្រើនជាងគេបំផុត។ ក្នុងនោះភ្ញៀវទេសចរជាតិ ដែលបានដើរលេង កម្សាន្តទូទាំងប្រទេស មាន ប្រមាណជាង២លាននាក់ នៅតាមបណ្តាខេត្តរាជធានី ដោយខេត្តដែលមានភ្ញៀវ ទេសចរច្រើនជាងគេបំផុត គឺខេត្តសៀមរាប។
យោងតាមប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា រាជធានី-ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៃឆ្នាំ២០២៥នេះ រួមមាន៖
១. ខេត្តសៀមរាប មានចំនួន ៣៦៨ ២៤៦
២. ខេត្តព្រះសីហនុ មានចំនួន ៣២១ ០៧៦
៣. រាជធានីភ្នំពេញ មានចំនួន ៣០២ ៦៥៩
៤. ខេត្តកំពត មានចំនួន ១៩៥ ៦៩១
៥. ខេត្តប៉ៃលិន ១៨៩ ២១៨

គួរបញ្ជាក់ថា ចំពោះចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២ ៣៦៤ ៤០៧ នាក់ ក្នុងនោះមានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២ ៣២០ ១៩៩ នាក់ ទេសចរបរទេសប្រមាណ ៤៤ ២០៨ នាក់៕


