បុរី ប៉េង ហួត សាងសង់ទីតាំងជួល Showroom ទំហំជាង ៤ ហិកតា នៅលើបណ្ដោយផ្លូវ ៦០ ម៉ែត្រ
Bunthoeun KoemSEPTEMBER 9 20264 views

បុរី ប៉េង ហួត កំពុងសាងសង់គម្រោងទីតាំងជួល Showroom ថ្មីស្រឡាង ស្ថិតនៅទីតាំងសក្ដានុពលចំពីមុខគម្រោង គម្រោង ដឹស្ដា ដាយមិន លើបណ្ដោយមហាវិថី សម្ដេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ)។ បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៧ ខាងមុខ។

 

យោងតាមព័ត៌មានដែល Business Cambodia ទទួលបាន គម្រោងទីតាំង Showroom ថ្មីនេះមានទំហំសរុបជាង ៤ ហិកតា និងមានផ្តល់ជូនទំហំជួលចាប់ពី ១,០០០ ម៉ែត្រការ៉េឡើងទៅ សម្រាប់ម្ចាស់អាជីវកម្មនីមួយៗ។ ចំពោះតម្លៃជួលវិញគឺមានចាប់ពី ៧ ដុល្លារនៅក្នុង ១ ម៉ែត្រការ៉េ។

 

Photo 2026 09 09 15 55 49

 

ទីតាំង Showroom នេះគឺស័ក្តិសមបំផុតសម្រាប់បើកជា Auto Showroom, ហាងលក់សម្ភារៈអគ្គិសនី, គ្រឿងសង្ហារិម, ហាងសម្លៀកបំពាក់ប្រេនៗ, ហាងលក់ផលិតផលកុមារ ឬហាងកាហ្វេធំៗជាដើម។ ជាមួយនឹងសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏លេចធ្លោនៃតំបន់ផ្លូវ ៦០ ម៉ែត្រ នឹងជួយរញ៉ោចឱ្យអាជីវកម្មរបស់អ្នកទទួលបានការចាប់អារម្មណ៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស។ កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមានផ្តល់ជូនតម្លៃពិសេសសម្រាប់ការកក់ទុកមុន ព្រមទាំងការផ្តល់ជូនមិនគិតថ្លៃឈ្នួលរហូតដល់ ៥ ខែពេញផងដែរ។

 

Photo 2026 09 09 15 51 32

 

បន្ថែមពីលើ Showroom លើផ្លូវមេ បុរី ប៉េង ហួត ក៏មានផ្តល់ជូនផ្ទះអាជីវកម្ម Shophouse Classic, ក្លឹបកីឡា និងតូបតូចៗសម្រាប់ជួលជាច្រើនជម្រើស។ ជាក់ស្តែង នៅលើផ្លូវ C01 និងផ្លូវ C11 ដែលជាផ្លូវមេធំតភ្ជាប់ដោយផ្ទាល់ពីផ្លូវ ៦០ ម៉ែត្រចូលមកកាន់ក្នុងបុរី គឺមាន Shophouse កម្ពស់ ៣ ជាន់ ដែលមានផ្ទៃខាងក្នុងទូលាយ ងាយស្រួលដេគ័រតម្រូវតាមអាជីវកម្មគ្រប់ប្រភេទ និងមានទីធ្លាខាងមុខផ្ទះទំនេររហូតដល់ ៤.៥ ម៉ែត្រ សម្រាប់ជាចំណតយានយន្តយ៉ាងងាយស្រួល។

 

សម្រាប់លោកអ្នកដែលត្រូវការទីតាំងជួល ឬ Shophouse ដែលស្ថិតនៅទីតាំងយុទ្ធសាស្ត្រសម្រាប់បើក ឬពង្រីកអាជីវកម្មរបស់ខ្លួន អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 098 666 824 ឬ 011 666 098។

 

 

សូមជម្រាបផងដែរថា នៅតំបន់ផ្លូវ ៦០ ម៉ែត្រនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានធ្វើការអភិវឌ្ឍន៍គម្រោងលំនៅឋានធំៗជាច្រើនផងដែរ ដែលមានដូចជា៖ 

 

១. គម្រោងបុរី ប៉េង ហួត ដឹស្ដាដាយមិន

 

គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយផ្លូវ ៦០ ម៉ែត្រ មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលមានការចាប់អារម្មណ៍ច្រើន និងលក់ដាច់បំផុត ហើបយផ្ទះច្រើនគឺសាងសង់ស្ទើរតែចប់១០០% ត្រឹមតែរយៈពេល៧ថ្ងៃ អាចរើចូលរស់នៅ ឬប្រកបអាជីកម្មបានតែម្ដង។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ និងវីឡាកូនកាត់ LA

 

560586579 811752445149115 721119689113098574 N

 

ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ ៣ ជាន់ បន្ទប់គេង ៤ បន្ទប់ទឹក ៥ បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ ១ និងចំណតរថយន្ត ១។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។

 

វីឡាភ្លោះ  មានកម្ពស់ ៣ ជាន់ បន្ទប់គេង ៤ បន្ទប់ទឹក ៥ បរិវេណទទួលភ្ញៀវ ១ បរិវេណទទួលទានអាហារ ១ បរិវេណចម្អិនអាហារ ១ និងចំណតរថយន្ត១ ។ ទីតាំងស្ថិតនៅជិតសួន កន្លែងក្មេងលេង និងមានសភាពស្ងប់ស្ងាត់ល្អ ស័ក្ដិសមសម្រាប់អ្នកដែលត្រូវការការរស់នៅលក្ខណៈគ្រួសារទាន់សម័យ។

 

វីឡាកូនកាត់ LA មានកម្ពស់ ៣ ជាន់ បន្ទប់គេង ៤ បន្ទប់ទឹក ៥ បរិវេណទទួលភ្ញៀវ ១ បរិវេណទទួលទានអាហារ ១ បរិវេណចម្អិនអាហារ ១ និង ចំណតរថយន្ត ១។ ទីតាំងនៃផ្ទះនេះគឺនៅក្បែរៗវីឡាភ្លោះ និងមានសួនច្បារសាធារណៈ កន្លែងក្មេងលេង ជាមួយបរិយាកាសសុខដុមរមនាទៀតផង។

 

គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ដាយមិន គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់បុរី ប៉េង ហួត អភិវឌ្ឍលើផ្ទៃដីប្រមាណ ៤០ ហិកតា មានប្រភេទផ្ទះចម្រុះសម្បូរបែបទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។

 

២. ដឹស្តា មេរាហ្កាដិន

 

គម្រោងដឹស្ដា មេរាហ្កាដិន គឺមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ ៥០ ម៉ែត្រ ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះបែបធម្មជាតិដ៏ធំមួយរបស់ បុរី ប៉េង ហួត​ ដែលលាតសន្ទឹងលើផ្ទៃដីជាង ៤០ ហិកតា។ ដោយគម្រោងនេះបុរី ប៉េង ហួត បានសាងសង់ប្រភេទផ្ទះចម្រុះ ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលរាប់រយខ្នង ដែលបានសាងសង់រួចរាល់ ១០០%។

 

គម្រោងនេះស្ថិតនៅជិតមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ផ្លូវជាតិលេខ២ ផ្សារទំនើបអ៊ីអន ៣ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ។ ក្រៅពីសាងសង់លំនៅឋាន ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានបង្កើតផ្សារទំនើបនៅក្នុងគម្រោងផ្ទាល់ នោះគឺផ្សារទំនើប ភីអេច មេរាម៉ល។ ក្រៅពីនោះក៏មានសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក ជាដើម។

 

484855820 639350072394099 5608040446876611935 N

 

៣. គម្រោង ភូមិមរកត

 

គម្រោងភូមិមរកត ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ១០០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ ម៉ែត្រ​ និងមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ចាប់ផ្តើមដំណាក់កាលទី១ ក្រុមហ៊ុនបានអភិវឌ្ឍន៍លំនៅឋានលើផ្ទៃដីទំហំ ៣០ ហិកតា និងមានលំនៅដ្ឋាន ជាង ​៥០០ខ្នង ​សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ។

 

ក្រោយដំណាក់កាលទី១ ទទួលបានជោគជ័យដោយមានអតិថិជនគាំទ្រច្រើន កាលពីពេលថ្មីៗកន្លងទៅនេះ បុរី​ ប៉េង ហួត ក៏ទើបនឹងបើកការដ្ឋានសាងសង់គម្រោង ភូមិមរកត ដំណាក់កាលទី២ ផងដែរ។

 

គម្រោងភូមិមរកតនេះគឺមានសាងសង់ប្រភេទផ្ទះសរុប ១១ ប្រភេទឯណោះដោយក្នុងនោះរួមមាន៖ King Grand Villa, King Majestic Villa, Queen Villa, Prince Villa, Princess Villa, Jasmina Modern Villa, Twin A Villa, Twin B Villa, Twin Modern Villa, LM link Villa និង Shophouse Majestic

 

758943855 122188127552765417 7669499991298333695 N

 

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ផ្ទះនៅក្នុងគម្រោងខាងលើ សូមអញ្ជើញមកកាន់ការិយាល័យលក់នៅទីតាំងគម្រោងទាំង ៣ ឬទីតាំងផ្សេងៗទៀតរបស់ បុរី ប៉េង ហួត ដែលជិតលោកអ្នក ឬក៏អាចទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia