នៅថ្ងៃច័ន្ទនេះ តម្លៃហាងឆេងមាសនៅតែបន្តធ្លាក់ថ្លៃខ្លាំងពោលគឺថ្ងៃនេះធ្លាក់ថ្លៃជាង២០០ដុល្លារក្នុងមួយអោនដោយធ្លាក់មកត្រឹម៤២៦៣ដុល្លារក្នុងមួយអោន(ស្មើនឹង៥១៣៧ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥១៣ដុល្លារក្នុងមួយជី។
បើយោងតាមការលើកឡើងរបស់លោក រី ចិត្រា ដែលជា Senior Sale Business Constant នៃក្រុមហ៊ុន GoldenFortune Derivatives Exchange បានឲ្យដឹថាមូលហេតុដែលតម្លៃហាងឆេងមាសធ្លាក់ថ្លៃគំហុកខ្លាំងបើទោះជាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែក្ដៅគឺដោយសារតម្លៃហាងឆេងប្រេងឡើងថ្លៃខ្លាំង។

លោកបានពន្យល់បានទៀតថានៅតំបន់មជ្ឈិមបូព៌ាជាកន្លែងស្ដុកប្រេងដ៏ធំបំផុតមួយរបស់ពិភពលោកពោលគឺប្រមាណ១ភាគ៣នៃការផ្គត់ផ្គង់ប្រេងលើពិភពលោក។ ហើយបញ្ហាសង្រ្គាមរវាងអាមេរិកនិងអ៊ីរ៉ង់បានធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងយ៉ាងខ្លាំងក្រោយពីអ៊ីរ៉ង់បានបិទចក្រសុមទ្រHormuz ដែលជាច្រកដឹកប្រេងដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រេងលើពិភពលោក ធ្វើឲ្យកង្វះប្រេងប្រើប្រាស់ហើយរុញឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។
ត្រង់នេះដែរ ពេលហាងឆេងប្រេងឡើងថ្លៃខ្ពស់ អ្នកវិនិយោគមួយចំនួនចាប់ផ្ដើមកាត់បន្ថយការទិញមាសក៏ដូចជាកាត់បន្ថយវិនិយោគមាសហើយបែរមកវិនិយោគលើតម្លៃប្រេងវិញ។ ដោយសារតែអ៊ីរ៉ង់បានគំរាមគំហែងនិងរុញច្រានតម្លៃហាងឆេងប្រេងឲ្យឡើងដល់២០០ដុល្លារក្នុងមួយប៉ារ៉ែល គួបផ្សំនឹងតម្លៃប្រេងបច្ចុប្បន្នស្មើនឹង១១៤ដុល្លារក្នុងមួយបារ៉ែលទៀតនោះ អ្នកវិនិយោគធំៗចាប់ផ្ដើមបង្វែរពីការវិនិយោគលើមាសហើយនាំគ្នាទៅវិនិយោគហាងឆេងប្រេងដែលដាក់សម្ពាធហាងឆេងមាសឲ្យកាន់តែធ្លាក់ថ្លៃគំហុក។
ចុះបើតម្លៃហាងឆេងមាសធ្លាក់ចុះមកត្រឹម៤ពាន$ដុល្លារស្ដើងក្នុងមួយអោនឬស្មើនឹង៥០០$ស្ដើងក្នុងមួយជី តើទិញមាសពេលនេះល្អទេ?
ជុំវិញសំណួរខាងលើ លោក រី ចិត្រា បានឲ្យដឹងថាតម្លៃមាសបច្ចុប្បន្នគឺជាតម្លៃមួយដែលល្អក្នុងការទិញ ប៉ុន្ដែទិញតិចតួចឬទិញនូវកម្រិតមួយសមល្មម ដោយយើងអាចបែងចែកជាដំណាក់កាលក្នុងការទិញ។
ត្រង់នេះលោកបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនមានលទ្ធភាពទិញមាស១០តម្លឹង លោកណែនាំឲ្យទិញត្រឹមតែ២តម្លឹងទៅ៤តម្លឹងសិន ដោយសារតែស្ថានភាពបច្ចុប្បន្នតម្លៃប្រេងមានការកើនឡើង ដូច្នេះតម្លៃទំនិញនឹងកាន់តែឡើងថ្លៃ។ ដូច្នេះបងប្អូនអាចទិញមាសក្នុងកម្រិតមួយតិចតួច ហើយទុកលុយនៅក្នុងដៃសិនសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្នដោយសារស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ពិបាកក្នុងការប៉ានស្មាន។ ជាពិសេសបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាក៏មិនទាន់ធូរស្រាល ដូច្នេះការទិញមាសនូវកម្រិតតិចតួចសមល្មមគឺជាជម្រើសល្អបំផុត៕
គួរបញ្ជាក់ផងដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគហាងឆេងមាសអន្តរជាតិដើម្បីរកចំណូលបន្ថែម អាចតាមដានផេក Time To Trade របស់លោក រី ចិត្រាផ្ទាល់ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ៕ ដើម្បីទទួលបានព័ត៌មានបន្ថែមពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ៕


