ឆ្នាំ២០២៥ គួរទិញមាសទុកឬទេ? តស់មកស្ដាប់ការលើកឡើងរបស់អ្នកជំនាញផ្នែកហាងឆេងមាស
Toeuy HongNOVEMBER 28 20242.8 K views

មាសគឺជាការវិនិយោគមួយដ៏ពេញនិយមតាំងពីបុរាណកាលមកហើយមកដល់បច្ចុប្បន្នមាសក៏នៅតែជារបស់មួយដែលមនុស្សទូទាំងពិភពលោកតែងតែវិនិយោគជាពិសេសនៅពេលដែលពិភពលោកមានវិបត្តិសេដ្ឋកិច្ច។

 

សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ តើយើងគួរវិនិយោគទិញមាសទុកទេ? តស់មកស្ដាប់ការលើកឡើងរបស់អ្នកជំនាញខាងដូចក្រោមនេះ។

 

បើតាមការលើកឡើងរបស់លោក Brandon Aversano ស្ថាបនិកក្រុមហ៊ុន Alloy Market បានឲ្យដឹងថាអ្នកវិនិយោគគួរយកលុយមួយផ្នែកវិនិយោគលើមាសនៅក្នុងឆ្នាំ២០២៥ខាងមុខ។ លោកបានបន្ថែមថាចំណុចខ្លាំងរបស់មាសគឺវាជាការវិនិយោគការពារទ្រព្យសម្រាប់ក៏ល្អបំផុតនៅក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនច្បាស់លាស់។

 

 លោកបានឲ្យដឹងទៀតថាការវិនិយោគលើមាសពិតជាល្អប្រសិនបើអ្នកពឹងផ្អែកលើចំណូលថេរ។ ជាក់ស្ដែងមាសគឺជាការវិនិយោគប្រឆ្នាំនឹងអតិផរណានិងការចុះថោកនៃរូបិយប័ណ្ណ។ មានន័យថាពេលអតិផរណាកើនឡើងនិងលុយចុះ តែបើអ្នកបានយកលុយទៅវិនិយោគលើមាសគឺអ្នកមិនខាតបង់លុយឡើយព្រោះមាសកាន់តែមានតម្លៃ៕

 

គួរបញ្ជក់ផងដែរថាគិតត្រឹមថ្ងៃនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ២៦៣៨ដុល្លារក្នុងមួយអោន(ស្មើនឹង៣២៣២ដុល្លារក្នុងមួយតម្លឹង) ចំណែកហាងឆេងមាសក្នុងស្រុកគិតត្រឹមថ្ងៃនេះមានតម្លៃ៣១៣ដុល្លារក្នុងមួយជី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia