ពិតណាស់នៅពេលរដូវកាលបុណ្យទានម្ដងៗ នៅតាមក្រុមហ៊ុន និងអាជីវកម្ម ទាំងអស់គឺតម្រូវឲ្យបុគ្គលិកឈប់សម្រាកទៅតាមច្បាប់ការងារបានកំណត់។ ការអវត្ដមានបុគ្គលិក បានធ្វើឲ្យក្រុមហ៊ុនមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ជាហេតុនាំឲ្យអតិថិជនដែលត្រូវការប្រើប្រាស់សេវាកម្ម ឬទិញផលិតផល ក្នុងអំឡុងពេលនេះពិបាកក្នុងសាកសួរព័ត៌មានខ្លាំង។ ដូច្នេះចង់មិនចង់នឹងធ្វើឲ្យក្រុមហ៊ុន ឬអាជីវកម្មបាត់បង់ភ្ញៀវដោយចៀសពុំបាន។
ប៉ុន្ដែដើម្បីជួយដល់ម្ចាស់អាជីវកម្មដែលតែងតែជួបប្រទះបញ្ហាកង្វះខាតបុគ្គលិកក្នុងការផ្ដល់ព័ត៌មានទៅកាន់អតិថិជននារដូវកាលបុណ្យទាន ស្របពេលដែលមានកំណើនអតិថិជនកើនឡើង ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ។ ថ្មីៗនេះក្រុមហ៊ុន WOWHELLO ក៏បានបង្កើតគម្រោងសេវាកម្មបម្រើអតិថិជនរយៈពេលខ្លីដើម្បីជួយដល់ម្ចាស់អាជីវកម្មផងដែរ។
ដូច្នេះទោះបីក្រុមហ៊ុនរបស់លោកអ្នក មិនមានបុគ្គលិកប្រចាំការផ្ទាល់ដើម្បីឆ្លើយតបព័ត៌មានទៅកាន់អតិថិជន ដែលឆាត ឬខលមកទិញផលិតផល ឬសេវាកម្ម ក្នុងអំឡុងពេលបុណ្យទាននេះក្ដី ប៉ុន្ដែក្រុមហ៊ុនមានភ្នាក់ងារ WOWHELLO ដែលចាំជួយផ្ដល់ព័ត៌មានទៅកាន់ពួកគាត់ពីការឈប់សម្រាក ឬអាចធ្វើការណាត់ឲ្យពួកគាត់មកជួប នៅពេលដែលក្រុមហ៊ុនបើកដំណើរការឡើងវិញផងដែរ។ ដូច្នេះម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មនឹងអាចរក្សាអថិតិជនរបស់ខ្លួន បើទោះគ្មានបុគ្គលិកនៅធ្វើការក៏ដោយ។
សរុបមកប្រសិនបើម្ចាស់ក្រុមហ៊ុន ឬអាជីវកម្ម ជួបបញ្ហាខាងលើ អាចធ្វើការប្រើប្រាស់សេវាកម្មរបស់ WOWHELLO នេះបាន ព្រោះក្រុមហ៊ុនមានក្រុមអ្នកជំនាញផ្នែកសេវាកម្មបម្រើអតិថិជនដែលមានបទពិសោធន៍ផ្តល់ជូននូវដំណោះស្រាយដែលអាចទុកចិត្តបាន ដើម្បីបំពេញតម្រូវការអតិថិជនរបស់ម្ចាស់អាជីវកម្មក្នុងអំឡុងពេលដ៏សំខាន់នេះ។
សូមជម្រាបថា WOWHELLO គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មបម្រើអតិថិជនដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា។ ដោយបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងផ្តល់សេវាកម្មជូនម្ចាស់អាជីវម្មជាច្រើនក្នុងវិស័យដឹកជញ្ជូន ធានារ៉ាប់រង សុខាភិបាល អចលនទ្រព្យ សណ្ឋាគារ អ្នកលក់អនឡាញ ការកម្សាន្ដ ការធ្វើដំណើរនិងវិស័យជាច្រើនផ្សេងទៀត។ ហើយសព្វថ្ងៃ WOWHELLO មានកញ្ចប់សេវាកម្មបម្រើអតិថិជនសំខាន់ៗជាច្រើនដូចជា៖
១. សេវាកម្ម Contact Center Service ដែលផ្ដោតទៅលើ សេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល), សេវាកម្មជួយកំណត់ការណាត់ជួប, សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ, សេវាកម្មទិញឬកក់សំបុត្រយន្ដហោះ, សេវាកម្មពិគ្រោះយោបល់ផ្នែកសុខភាព, សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ, សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជនជាដើម។
២. សេវាកម្ម Digital Communication ផ្ដោតសំខាន់ទៅលើប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គងការឆ្លើយតបសារពីគ្រប់បណ្ដាញសង្គមទាំងអស់ដូចជា៖ Facebook, Telegram, Instargram និង WhatsApp ជាដើម។ពោលនៅពេលអតិថិជនទាក់ទងមកកាន់ផ្លេតហ្វូមណាក៏ដោយ វានឹងលោតចូលប្រព័ន្ធតែមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅកាន់អតិថិជនបានទាន់ចិត្ត និងមិនបាត់សារដែលអតិថិជនបានផ្ញើរមកឡើយ។
ដោយក្នុងនោះម្ចាស់អាជីវកម្មអាចតាមដានមើលចំនួនសារដែលបានផ្ញើចូលក្នុងរយៈពេល ១ ថ្ងៃ ដោយក្នុងនោះ ក៏អាចដឹងពីម៉ោងដែលអតិថិជនផ្ញើសារមក និងម៉ោងដែលបានតបសារទៅកាន់អតិថិជនវិញផងដែរ។ ដូច្នេះនឹងធ្វើឲ្យការឆ្លើយតបសារទៅអតិថិជនកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត ដោយចាយពេលវេលាតិចតែត្រូវគោលដៅ។
៣. សេវាកម្ម Customer Service Support ផ្តោតទៅការនិយាយឆ្លើយឆ្លងជាមួយនឹងភ្ញៀវ ខណៈក្រុមការងារទាំងអស់របស់ WOWHELLO សុទ្ធតែមានបទពិសោធន៍ បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលយ៉ាងល្អ និងស្ទាត់ជំនាញ ការនិយាយស្ដីទៅកាន់អតិថិជន ប្រកបដោយក្រមសីលធម៌ខ្ពស់ ព្រមទាំងអាចនិយាយបានច្រើនភាសារដូចជា អង់គ្លេស ចិន និងភាសារខ្មែរជាដើម។ អ្វីដែលកាន់តែពិសេសនោះគឺមានក្រុមការងារចាំឆ្លើយតបជាមួយអតិថិជនបាន ២៤ ម៉ោងតែម្តង។
អ្វីដែលគួរឲ្យកោតសរសើរ នាពេលថ្មីៗកន្លងទៅនេះ WOWHELLO ក៏ទើបនឹងទទួលបានពានរង្វាន់ផ្នែកសេវាកម្មបម្រើអតិថិជនល្អប្រចាំឆ្នាំ ក្នុងចំណោមក្រុមហ៊ុនចំនួន ២៣០០ ដែលមកពី ៤៩ ប្រទេស ពីកម្មវិធី Stevie Award 2023 ថែមទៀតផង។ ដោយនេះបង្ហាញឲ្យឃើញពីគុណភាព និងការយកចិត្ដទុកដាក់របស់ WOWHELLO ទៅដល់ម្ចាស់អាជីវកម្មដែលបានប្រើប្រាស់សេវាកម្មខ្លួនផងដែរ។
ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ប្រើប្រាស់សេវាកម្មរយៈពេលខ្លីរបស់ WOWHELLO ដើម្បីសម្រួលដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ខាងមុខ អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖callcenter_info@kh-super.com ឬ Telegram: https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/៕