តើស្បែកជើង Original របស់ Nike និង Adidas ផលិតនៅប្រទេសណា?
Sreymom ChaNOVEMBER 1 2022

យោងទៅតាមការស្រាវជ្រាវបានឃើញថាក្រុមហ៊ុន Brand ល្បីៗជាច្រើនរួមមានទាំង Nike និង Adidas មានរោងចក្រធំៗ ទាំងអស់នៅប្រទេសចិន ប្រទេសវៀតណាម និង ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីព្រោះការចំណាយទៅលើប្រាក់ឈ្នួល ពលកម្ម និងថ្លៃចំណាយផ្សេងៗទៀត គឺទាបជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក ទើបក្រុមហ៊ុនសម្រេចឱ្យផលិតស្បែកជើងរបស់ខ្លួននៅប្រទេសទាំងនោះក្នុងតំបន់អាស៊ី។

Photo 2022 11 01 08 22 14

ដើម្បីមើលទៅលើផលិតផលនោះជារបស់ពិត ឬក្លែងក្លាយ គឺមិនមែនផ្អែកទៅលើប្រទេសដែលផលិតនោះទេ ព្រោះស្បែកជើងក្លែងក្លាយក៏អាចផលិតនៅក្នុងប្រទេសដែលផលិតស្បែកជើង Original នោះបានដែរ។ ផលិតផលរបស់ Brand នីមួយៗមានវិធីដើម្បីឆែកមើលនិង ការកំណត់ចំណាំផ្សេងៗគ្នា។

Photo 2022 11 01 08 22 34

បើតាមហាង Deluxe Cambo ដែលគាត់មានបទពិសោធន៏យូរឆ្នាំក្នុងការលក់ស្បែកជើងប្រភេទ Original នេះ គាត់បានប្រាប់ថា “ដើម្បីងាយស្រួលក្នុងការវិនិច្ចិយស្បែកជើងនោះឱ្យច្បាស់លាស់ យើងសូមណែនាំឱ្យប្រើកម្មវិធីមួយឈ្មោះថា CheckCheck app ហើយការឆែកមើលនោះគឺយើងត្រូវថតរូបស្បែកជើងគ្រប់ជ្រុង រួចដាក់ចូលក្នុងកម្មវិធីនោះ បន្ទាប់មក វានឹងបង្ហាញលទ្ធផលនៃស្បែកជើងថាជារបស់ពិតឬយ៉ាងណា”។

បើសិនជាចង់បានស្បែកជើង Original អាចទាក់ទងទៅកាន់ “Deluxe Cambo” ដូចគ្នា។
Photo 2022 11 01 08 22 47
Photo 2022 11 01 08 23 00

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia