នារីខ្មែរដំបូងគេកញ្ញាស៊ីន យូប៊ីន ដែលបានចូលរួមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏ធំ លើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ឧសភា កន្លងទៅនេះ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនៅទីក្រុងកាន ប្រទេសបារាំង។
មានវ័យត្រឹម២៧ឆ្នាំ តារាសម្តែងស្រីល្បីឈ្មោះស៊ីន យូប៊ីន មិនត្រឹមតែមានសមត្ថភាពលើវិស័យសិល្បៈប៉ុណ្ណោះទេ កញ្ញាក៏កំពុងកាន់កាប់មុខរបរនៅក្នុងដៃគឺកញ្ញាជាម្ចាស់ប្រេនតែគុជ Fire Tiger និងជាម្ចាស់ ផលិតផលសាប៊ូកក់សក់ដែលមានឈ្មោះថា SUPPLE ។
គួរជម្រាបផងដែរថាបន្ទាប់ពីព្យាយាមជម្នះដើរនៅលើកម្រាលព្រំក្រហមទាំងជើងរបស់កញ្ញាកំពុងឈឺនោះធ្វើឱ្យកាសែតល្បីៗនៅបរទេសបានចុះផ្សាយពីភាពអត់ធ្មត់របស់កញ្ញា ក្នុងនោះសារព័ត៌មានរបស់ USA TOPNEWS នៅថ្ងៃទី២២ នេះបានសរសេរថា "សម្រាប់ការបង្ហាញខ្លួន លើកនេះ កញ្ញា យូប៊ីន បានសម្រេចចិត្តដើរដោយជើងទទេដើម្បីរគោរពវប្បធម៌ខ្មែរ ហើយអ្វីដែលកាន់តែពិសេសនោះ រ៉ូបរបស់កញ្ញាមានពណ៌ទង់ជាតិខ្មែរ ជាមួយការពាក់នាគរាជ ព័ទ្ធជុំវិញខ្លួនរបស់កញ្ញាថែមទៀត ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយពូជពង្សនៃជនជាតិខ្មែរ "៕
អត្ថបទដោយ៖ ពីង ជូអេង