អ្នកមានដីត្រៀម! ក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំជាង ៤០០ ហិកតានៅខេត្ដ១នេះ
Bunthoeun KoemJANUARY 7 202657.9 K views

ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគមានប្រភពមកពី ទីក្រុងសៀងហៃ ប្រទេសចិន បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនថ្មី១ដែលមានឈ្មោះ តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE) មានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អភិវឌ្ឍន៍លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។

 

611816192 1348468293978100 412544569897420776 N

 

ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” លើកទី១ នៅក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំរបស់ក្រុមហ៊ុនខាងលើផងដែរ។ ដោយកិច្ចប្រជុំនេះក្រោមអធិបតីភាព មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ។

 

611208427 1348468197311443 5241874392820487407 N

 

សូមជម្រាបថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យឧស្សាហកម្ម ដោយសារមានទីតាំងភូមិសាស្ត្រអំណោយផល ក្បែររាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុតាមរយៈផ្លូវជាតិលេខ ៤ និងផ្លូវល្បឿនលឿន និងផ្លូវល្បឿនលឿន។ គិតមកដល់បច្ចុប្បន្ននេះខេត្ដកំពង់ស្ពឺក៏មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកំពុងបើកដំណើរការដូចជា តំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ (Kampong Speu SEZ) តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អេស (U-B-S SEZ) តំបន់សេដ្ឋកិច្ចពិសេស ឌី សាន់ (D’Sun Special Economic Zone) រួមទាំងតំបន់ឧស្សាហកម្ម និងសេដ្ឋកិច្ចពិសេសផ្សេងទៀត ដែលទាក់ទាញការវិនិយោគជាច្រើនមកកាន់ខេត្ដដ៏មានសក្ដានុពលនេះផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥ កន្លងទៅខេត្ដកំពង់ស្ពឺ ជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេ ពោលគឺទទួលបានចំនួន ១៤២ គម្រោងឯណោះ៕

608770363 1348470277311235 4658110605672330017 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia