ប្រើ ប.ស.ស ចំណេ.ញ! ពីពេលនេះទៅអ្នកប្រើ ប.ស.ស នឹងទទួលបានសេវាសុខភាពទាំង ៦នេះ ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខMAY 29 202515.6 K views

ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។

ជាមួយគ្នានោះដែរ បើអ្នកជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានសេវាបង្ការសុខភាព ដែលរួមមាន៖

១. សេវាចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួត
២. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺឆ្កែឆ្កួត
៣. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺតេតាណូស
៤. សេវាចាក់សេរ៉ូម ប្រឆាំងពិសពស់
៥. សេវាពិនិត្យឈាមរកជំងឺពក ក
៦. សេវាពិនិត្យឈាមកំណត់អបោធាតុមហារីកក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមី និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិច។

គួរជម្រាបថា​ សេវាបង្ការដែលបានកំណត់ខាងលើនេះត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈតែប៉ុណ្ណោះ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦៕

១៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia