សិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ផ្តល់ជម្រើសការការពារងាយស្រួល តាមរយៈផលិតផល “សិរិនឌីប រក្សា” ដែលអតិថិជនអាចបញ្ជាទិញបាននៅតាមសាខា អិលអូអិលស៊ី
Daneth MechJULY 1 2026

ភ្នំពេញ៖ ក្រុមហ៊ុនសិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ម. បន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យធានារ៉ាប់រង ដោយប្តេជ្ញាធ្វើឱ្យការការពារផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានភាពសមស្របសម្រាប់ប្រជាជនកម្ពុជា។ ក្នុងបរិបទនេះ ក្រុមហ៊ុនមានកិត្តិយស សូមប្រកាសជាផ្លូវការថា ផលិតផលធានារ៉ាប់រង សិរិនឌីប រក្សា (Serendib Raksa)” ឥឡូវនេះបានដាក់លក់នៅតាមសាខា អិលអូអិលស៊ី ទូទាំងប្រទេសហើយ ដូច្នេះអតិថិជនគ្រប់រូបអាចទិញផលិតផលធានារ៉ាប់រងរបស់សិរិនឌីបដោយផ្ទាល់បាន ដោយមិនចាំបាច់ភ្ជាប់ជាមួយការខ្ចីប្រាក់ ឬផលិតផលឥណទានណាមួយឡើយ

ការផ្តល់ជម្រើសថ្មីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនសិរិនឌីប ក្នុងការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អតិថិជន ដែលមានបំណងចង់បានការការពារផ្នែកហិររញ្ញវត្ថុ ប៉ុន្តែមិនចង់ភ្ជាប់ជាមួយផលិតផលឥណទាន។

សិរិនឌីប រក្សា គឺជាផលិតផលធានារ៉ាប់រងដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ការការពារដល់អតិថិជនចំពោះហានិភ័យដែលអាចកើតមានក្នុងជីវិតប្រចាំថ្ងៃ។ ផលិតផលនេះមានលក្ខណៈសាមញ្ញ ងាយយល់ និងមានតម្លៃសមរម្យ ដែលសមស្របសម្រាប់បុគ្គល និងគ្រួសារទូទៅ។

តាមរយៈភាពជាដៃគូជាមួយ អិលអូអិលស៊ី អតិថិជនអាចធ្វើការបញ្ជាទិញផលិតផល សិរិនឌីប រក្សា បានដោយផ្ទាល់នៅគ្រប់សាខារបស់ អិលអូអិលស៊ី  ទូទាំងប្រទេសកម្ពុជាដោយមិនមានលក្ខខណ្ឌតម្រូវឱ្យខ្ចីប្រាក់ ឬមានកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀតឡើយ។

នេះជាជំហានសំខាន់មួយក្នុងការបង្កើនភាពបត់បែន និងជម្រើសសម្រាប់អតិថិជន។

ការអនុញ្ញាតឱ្យអតិថិជនទិញធានារ៉ាប់រងដោយឡែកពីការខ្ចីប្រាក់ ជួយបំបាត់ការយល់ច្រឡំដែលធ្លាប់មានថា ធានារ៉ាប់រងត្រូវភ្ជាប់ជាមួយឥណទានតែប៉ុណ្ណោះ។ ជាមួយ សិរិនឌីប រក្សា អតិថិជនអាចជ្រើសរើសការការពារដោយខ្លួនឯង ដោយផ្អែកលើតម្រូវការ និងសមត្ថភាពផ្ទាល់ខ្លួន។

លោក សែន គីរី អគ្គនាយក ក្រុមហ៊ុន សិរិឌីប ម៉ាយក្រូអ៊ិនសួរេន បានមានប្រសាសន៍ថា៖ ការដាក់ឱ្យលក់ផលិតផល សិរិនឌីប រក្សានៅគ្រប់សាខារបស់ អិលអូអិលស៊ី ដោយមិនភ្ជាប់ជាមួយការខ្ចីប្រាក់ គឺជាការបញ្ជាក់ពីបេសកកម្មរបស់យើងក្នុងការធ្វើឱ្យធានារ៉ាប់រងកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ យើងចង់ឱ្យអតិថិជនមានសិទ្ធិជ្រើសរើស និងមានអារម្មណ៍ថា ធានារ៉ាប់រងគឺជាផ្នែកមួយនៃការរៀបចំជីវិតប្រកបដោយភាពទុកចិត្ត។

ការសហការជាមួយ អិលអូអិលស៊ី មិនត្រឹមតែបង្កើនចំណុចលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃធានារ៉ាប់រងក្នុងការការពារខ្លួន និងគ្រួសារ។ តាមរយៈបណ្តាញសាខារបស់ LOLC អតិថិជនអាចទទួលបានព័ត៌មាន និងការណែនាំអំពីផលិតផលពីបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់

សិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ម. គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលមានគោលបំណង  ផ្តល់សេវាធានារ៉ាប់រង ដែលមានលក្ខណៈងាយស្រួល សាមញ្ញ និងមានតម្លៃសមរម្យ ដើម្បីគាំទ្រសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia