“ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង” ឪពុកម្តាយគឺជាគ្រូទី១ ជាជាងចម្លាក់ដ៏អស្ចារ្យក្នុងការកសាងអនាគតរបស់កូនគ្រប់រូប។ ខាងក្រោមនេះ គឺជារឿងទាំង ៦យ៉ាង ដែលឪពុកម្តាយត្រូវធ្វើ បើចង់ឲ្យកូនធំឡើងមិនចាញ់ច្រាបគេ និងមានទំនុកចិត្តលើខ្លួនឯង យោងតាមការចែករំលែងរបស់លោកបណ្ឌិត សេង បូណា៖

១/. ផ្តល់ភាពជឿជាក់លើកូន៖ កម្លាំងចិត្តដ៏ធំបំផុតរបស់កូន គឺការដែលដឹងថាឪពុកម្តាយជឿជាក់លើសមត្ថភាពរបស់ពួកគេ។ នៅពេលកូនទទួលបានទំនុកចិត្តពីអ្នក កូននឹងមានអារម្មណ៍ថាខ្លួនមានតម្លៃ និងហ៊ានសាកល្បងធ្វើអ្វីៗដែលថ្មីដោយមិនភ័យខ្លាច។
២/. កោតសរសើរលើការខិតខំប្រឹងប្រែង៖ កុំផ្តោតតែលើលទ្ធផលចុងក្រោយ ឬពិន្ទុដែលកូនទទួលបានពេកអី។ អ្វីដែលសំខាន់គឺ «ការខិតខំប្រឹងប្រែង» របស់កូន។ ការសរសើរចំពោះភាពព្យាយាមរបស់ពួកគេ ទោះបីលទ្ធផលមិនទាន់ល្អឥតខ្ចោះ ក៏វានឹងជួយឱ្យកូនមានកម្លាំងចិត្តតស៊ូ និងមិនងាយបោះបង់ចោលកណ្តាលទី។
៣/. លើកទឹកចិត្តនៅពេលកូនធ្វើខុស៖ គ្មាននរណាម្នាក់ដែលមិនធ្លាប់ខុសនោះទេ។ ជំនួសឱ្យការស្តីបន្ទោសខ្លាំងៗ ឪពុកម្តាយគួរយល់ថា «កំហុសគឺជាផ្នែកមួយនៃមេរៀន»។ ការលើកទឹកចិត្តក្នុងគ្រាដែលកូនបរាជ័យ នឹងជួយឱ្យកូនរៀនដកស្រង់បទពិសោធន៍ពីកំហុសនោះ ដើម្បីកែប្រែឱ្យប្រសើរឡើងវិញនៅថ្ងៃក្រោយ។
៤/. បង្កើតឱកាសឱ្យកូនមានឯករាជ្យភាព៖ មាតាបិតាគួរផ្តល់លំហ និងឱកាសឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯងលើបញ្ហាមួយចំនួន (ក្រោមការតាមដានដោយសុវត្ថិភាព)។ ការអនុញ្ញាតឱ្យកូនចេះសម្រេចចិត្ត និងស្វែងយល់ពីអ្វីៗជុំវិញខ្លួនដោយខ្លួនឯង គឺជាការបណ្តុះស្មារតីម្ចាស់ការ និងភាពរឹងមាំតាំងពីក្មេង។
៥/. បង្រៀនឱ្យចេះដោះស្រាយបញ្ហា និងគិតវិជ្ជមាន៖ ការបង្រៀនកូនឱ្យចេះប្រឈមមុខនឹងបញ្ហា និងចេះរកដំណោះស្រាយ គឺជាអាវុធដ៏មានតម្លៃសម្រាប់ជីវិត។ ជាពិសេស ត្រូវប្តូរផ្នត់គំនិតកូនពីអវិជ្ជមានមកវិជ្ជមាន។ នៅពេលកូននិយាយថា «កូនមិនអាចធ្វើបានទេ» ត្រូវបង្រៀនគាត់ឱ្យប្តូរមកនិយាយថា «កូននឹងសាកល្បងធ្វើវា»។
៦/. បណ្តុះវិន័យ និងភាពអត់ធ្មត់ដោយការគោរព៖ ការបង្រៀនកូនឱ្យមានវិន័យ និងភាពអត់ធ្មត់គឺជាគ្រឹះនៃទំនុកចិត្ត។ អ្វីដែលសំខាន់បំផុតគឺ «ហាមស្រែកគំហកដាក់កូន» ព្រោះការប្រើហិង្សាពាក្យសម្តីនឹងធ្វើឱ្យកូនបាក់ស្បាត បាត់បង់ភាពជឿជាក់ និងក្លាយជាក្មេងទន់ជ្រាយ។ ការអប់រំដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ នឹងធ្វើឱ្យកូនធំឡើងដោយភាពថ្លៃថ្នូរ។

គួរជម្រាបផងដែរថា លោកបណ្ឌិត សេង បូណា គឺជាស្ថាបនិកនៃ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ផ្តល់កម្មវិធីសិក្សាត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីបណ្តាប្រទេសទំនើបៗដូចជា សិង្ហបុរី សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អូស្ត្រាលី និងអង់គ្លេស ដើម្បីផ្តល់ការអប់រំមួយអោយសិស្សមានជំនាញគណិតវិទ្យា និងអក្ខរកម្ម។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 017 361 669/ 012 30 31 88៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



