កញ្ញា ទ្រី ស៊ាមទៀង បង្ហើបក្បួនរើសអីវ៉ាន់សំខាន់ៗ៣ ភ្ញៀវទិញច្រើន ហើយមិនសល់ស្តុកចោល
នៅ ហៀងNOVEMBER 20 2022281 views

សព្វថ្ងៃនេះ មានផលិតផលជាច្រើនប្រភេទដែលកំពុងដាក់លក់នៅលើទីផ្សារ ខណៈផលិតផលខ្លះលក់ដាច់ និងខ្លះគាំងពេញក្នុងស្តុក ដែលវាជាហេតុធ្វើឱ្យអ្នកដែលចង់រកស៊ីមួយចំនួន ខ្លាចនឹងការជ្រើសរើសផលិតផលខុស រឿងទាំងអស់នេះហើយដែលជាហេតុធ្វើឱ្យអ្នករកស៊ីមួយចំនួនឈឺក្បាល រហូតដល់អ្នកខ្លះទៀតឈៀនដល់បោះបង់ក៏មានដែរ ដូច្នេះហើយដើម្បីកាត់បន្ថយភាពតានតឹងក្នុងការជ្រើសរើស ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយបានសម្រាលហានីភ័យបានខ្លះ ៖

១. សិក្សា និងស្វែងយល់ឱ្យច្បាស់ពីផលិតផល

ក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផលគឺជារឿងមួយសំខាន់បំផុត ព្រោះរាល់ពត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់។

ទន្ទឹមនឹងនេះដែរ កញ្ញា ទ្រី ស៊ាមទៀង ដែលជាម្ចាស់ហាងលក់អនឡាញ Sandy Cosmetic ដែលជាហាងលក់គ្រឿងសម្អាងបានឱ្យដឹងថា “មុននឹងជ្រើសរើសផលិតផលមកលក់ កិច្ចការដំបូងដែលអ្នកធ្វើគឺត្រូវដឹងច្បាស់ថាផលិតផលនោះជាផលិតផលមានដើមកំណើតមកពីណា ហើយវាជួយដោះស្រាយបញ្ហាស្បែកមុខប្រភេទណាខ្លះ និងស្បែកប្រភេទណាមិនអាចប្រើវាបាន”។​

លើសពីនេះ កញ្ញាបានបន្ថែមទៀតថា នៅពេលដែលកញ្ញាច្បាស់ពីផលិតផលមួយហ្នឹងហើយ កញ្ញាក៏ត្រូវតែជាអ្នកប្រើប្រាស់ខ្លួនឯងដោយផ្ទាល់ផងដែរ ដើម្បីជាទំនុកចិត្តកាន់តែខ្ពស់ជូនអតិថិជនរបស់កញ្ញា ដូច្នេះហើយពេលដែលយើងច្បាស់ពីទំនិញហើយ ទោះសំណួរភ្ញៀវប្រភេទណាក៏អាចឆ្លើយបានដែរ។

 

 

​ ២. ជ្រើសរើសអ្វីដែលធ្វើឱ្យជីវិតកាន់តែងាយស្រួល

មិនថាអ្នកជ្រើសរើសលក់អ្វីនោះទេ អ្នកត្រូវចាំជានិច្ចថា អ្វីដែលអ្នកលក់ទាំងឡាយត្រូវតែដឹងនោះគឺការយកអីវ៉ាន់ប្រភេទណាដែលជាដោះស្រាយជូនអតិថិជន ហើយរកអ្វីឱ្យចំជាមួយចំណុចឈឺចាប់របស់អតិថិជន រួចរកដំណោះស្រាយជូនអតិថិជន។

អ្នករកស៊ីវ័យក្មេងរូបនេះបានឱ្យដឹងទៀតថា មុននឹងកញ្ញាជ្រៀសរើសឡេថែរក្សាសម្រាស់នេះយកមកលក់ កញ្ញាសង្កេតឃើញថាមនុស្សស្ទើរគ្រប់គ្នាហើយដែលសុទ្ធតែចង់មានមុខស្អាត ស្បែកតាមប្រថ្នា ខណៈដែលអ្នកខ្លះមានមុខស្រអប់ ខ្លះទៀតកើតមុន ចំណុចក្តៅទាំងអស់នេះហើយ​ ទើបកញ្ញា ចេញមុខជាអ្នកផ្តល់ដំណោះស្រាយដល់អតិថិជនរបស់ខ្លួន។

៣. ជ្រើសរើសលក់របស់របរដែលទាក់ទងនឹងចំណាប់អារម្មណ៍របស់យើង

ដើម្បីឱ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលវែង អ្នកជំនួញត្រូវតែវិនិយោគលើកម្លាំងពលកម្មដោយក្តីស្រឡាញ់ ដោយការដាក់ថាមពលរបស់អ្នកទៅក្នុងអាជីវកម្ម ដែលជាកម្លាំងអស្ចារ្យមួយអាចជួយយើងឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ទោះបីជាពេលខ្លះយើងមានអារម្មណ៍ហត់នឿយក៏ដោយ ប៉ុន្តែ​មិន​បោះបង់​ការ​ព្យាយាម ដោយរកវិធី​ធ្វើ​យ៉ាងណាឱ្យ​ផលិតផល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​ការ​គាំទ្រ​។​

គួរជម្រាបផងដែរថា​ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ ក៏ដូចជាចង់ធ្វើការជាវគ្រឿងថែរក្សាសម្រាស់ផ្សេងៗ អាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការរបស់កញ្ញា Sandy Cosmetic តាមរយៈហ្វេសប៊ុក Sandy Yang ឬលេខទូរស័ព្ទ 011 966 683 និង Tik tok: sandyyang80

អត្ថបទដោយ៖ នៅ ថាត់សណា

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia