មើលឃើញឱកាស! ពីអាហារគេលក់សល់តាមហាង អាចបង្កើនចំណូលបានរាប់លានដុល្លារ ទាំងនេះជាតិចនិចធំ​ៗ ៣ ដែលគួរអនុវត្តតាម
Pen SodalenSEPTEMBER 21 20269 views

 

នៅក្នុងពិភពលោកបច្ចុប្បន្ន ការចោលអាហារដែលនៅសល់គឺជាវិបត្តិសេដ្ឋកិច្ចដ៏ធំបំផុតមួយ ដោយក្នុងមួយ​ឆ្នាំៗអាហារតម្លៃជិត ១ ត្រីលានដុល្លារត្រូវបានគេបោះចោលទៅក្នុងធុងសំរាម ហើយនៅក្នុងភោជនីយដ្ឋាន និងផ្សារទំនើប អាហាររាប់រយលានតោនត្រូវខាតបង់ជារៀងរាល់ថ្ងៃ ដោយសារតែលក់មិនអស់។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះថា Too Good To Go បានមើលឃើញឱកាសល្អនៅក្នុងវិបត្តិនេះ ដោយប្រែក្លាយអាហារដែលត្រូវចោលទាំងនោះ ឱ្យទៅជាអាជីវកម្មបច្ចេកវិទ្យារកចំណូលបានរហូតដល់ ១៦២ លានដុល្លារក្នុងមួយឆ្នាំ។ ខាងក្រោមនេះជាតិចនិច ៣​ ធំៗដែល Too Good To Go ធ្វើរហូតបានជោគជ័យ 



១. កញ្ចប់អាហារអាថ៌កំបាំង



ចំណុចទាក់ទាញខ្លាំងបំផុតដែលធ្វើឱ្យ Too Good To Go ទទួលបានប្រជាប្រិយភាព និងជោគជ័យយ៉ាងរហ័ស គឺព្រោះតែគំរូអាជីវកម្មដែលគេហៅថា "Surprise Bag" ឬកញ្ចប់អាហារកំបាំងមុខ ដែលហាងនំប៉័ង ភោជនីយដ្ឋាន និងផ្សារទំនើប អាចប្រមូលអាហារដែលនៅសល់គុណភាពល្អដែលលក់មិ​នអស់រួចដាក់ចូលក្នុងកញ្ចប់ដោយ

បញ្ចុះតម្លៃរហូតដល់ ៧០% (តម្លៃចន្លោះពី $3.99 ដល់ $9.99 ក្នុងមួយកញ្ចប់)។ អតិថិជនមិនបានដឹងមុនថាខ្លួននឹងទទួលបានអាហារអ្វីពិតប្រាកដនោះទេ រហូតដល់ពេលទៅបើកមើលដោយផ្ទាល់ ដែលកត្តានេះបង្កើតបានជាបទពិសោធន៍​ ដ៏រីករាយប្រៀបដូចជាការលេងហ្គេមផ្សងសំណាង ព្រមទាំងជួយឱ្យអ្នកប្រើប្រាស់បានញ៉ាំ អាហារឆ្ងាញ់ៗក្នុងតម្លៃថោកសមរម្យទៀតផង។

 

 

01

 

 

២.តិចនិចប្រមូលលុយ

 

យុទ្ធសាស្ត្រប្រមូលចំណូលរបស់ Too Good To Go មាន ២ ប្រភពចម្បង គឺទីមួយបានមកពីថ្លៃសេវាប្រតិបត្តិការ  ៩៦% ដែលរាល់ពេលអតិថិជនកុម្ម៉ង់ Surprise Bag មួយកញ្ចប់តាម App ក្រុមហ៊ុននឹងទារថ្លៃសេវាប្រតិបត្តិការប្រមាណ $1.79 ហើយទីពីរគឺ ថ្លៃសមាជិកប្រចាំឆ្នាំ ប្រមាណ $89 ពីភោជនីយដ្ឋាន ឬហាងដែលចុះឈ្មោះលក់នៅលើ App។ តាមរយៈការលក់ Surprise Bag បានរហូតដល់ជាង ១០២ លានកញ្ចប់ក្នុងមួយឆ្នាំ ក្រុមហ៊ុនអាចប្រមូលចំណូលតូចៗទាំងនេះឱ្យក្លាយជាប្រភពចំណូលយ៉ាងច្រើនរហូតដល់ ១៦២ លានដុល្លារ។

 

Too Good to Go Woman and Man With Bag 660d608d5eec1

 

 

៣. ដំណោះស្រាយឈ្នះ-ឈ្នះ

 

គំរូអាជីវកម្មរបស់ Too Good To Go មិនត្រឹមតែបង្កើតចំណូលឱ្យក្រុមហ៊ុនប៉ុណ្ណោះទេ  ប៉ុន្តែបាន បង្កើតប្រព័ន្ធអេកូឡូស៊ី "ឈ្នះ-ឈ្នះ" សម្រាប់មនុស្សគ្រប់គ្នា ដោយម្ចាស់ហាងអាហារមិនបាច់ ខាតបង់លុយរាប់រយដុល្លារក្នុងមួយថ្ងៃៗ លើការបោះអាហារចោល ថែមទាំងទទួលបានចំណូល បន្តិចបន្តួចត្រឡប់មកវិញ និងបានស្គាល់អតិថិជនថ្មីៗ ខណៈដែលអ្នកទិញអាចសន្សំសំចៃថវិកា បានច្រើនលើថ្លៃអាហារប្រចាំថ្ងៃ ព្រមទាំងចូលរួមជួយកាត់បន្ថយការភាយឧស្ម័នផ្ទះ កញ្ចក់ពី ការបោះចោលអាហារ និងជួយសង្គ្រោះបរិស្ថានបានផងដែរ។

 

 

Images (5)

 

 

ភាពជោគជ័យរបស់ Too Good To Go គឺជាមេរៀនអាជីវកម្មដ៏ប្លែកដែលបង្ហាញថា បញ្ហាសង្គម ដ៏ធំបំផុត អាចប្រែក្លាយជាឱកាសអាជីវកម្មដ៏ធំបំផុតបាន ប្រសិនបើយើងស្គាល់ពីរបៀបប្រើប្រាស់ បច្ចេកវិទ្យា និងបង្កើតដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នាបាន។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia