បាក់ទឹកចិត្ត លែងចង់រស់!​ Selena ប្រើវិធី៣នេះ អាចងើបចេញពីស្រមោលងងឹតក្នុងជីវិតបាន
Kan DaraMARCH 2 2023696 views

“ភាពល្បីល្បាញធ្វើឱ្យខ្ញុំរស់មិនបានស្រណុកសុខស្រួលដូចគេគិតនោះទេ” សម្តីរបស់កំពូលតារាស្រី Selena Gomez ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍មួយអំពីភាពបរាជ័យស្ទើរស្លាប់ខ្លួន លើវិថីសិល្បៈដែលនាងប្រឡូកតាំងពីអាយុ១០ឆ្នាំ។​

រស់ជាមួយទ្រព្យសម្បត្តិស្តុកស្តម្ភ ល្បីឈ្មោះពេញពិភពលោក លុយចាយបីជាតិទៀតក៏មិនអស់ Selena ធ្លាប់បាក់ទឹកចិត្តលែងច​ង់រស់បន្ត​ តែនាងបានប្រើវិធី៣នេះ អាចងើបចេញពីស្រមោលខ្មៅងងឹត ព្រមទាំងអាចបង្កើតក្រុមហ៊ុន១ តម្លៃរយលានដុល្លារទុកជួយដល់មនុស្សដែលមានបញ្ហាផ្លូវចិត្ត ព្រោះនាងចង់ក្លាយជាកញ្ចក់ដែលអាចឆ្លុះបញ្ចាំងសម្រាប់មនុស្សដែលមានជំងឺ​បាក់ទឹកចិត្ត។

១. នៅឱ្យឆ្ងាយពីបណ្តាញសង្គម

" Instagram បានក្លាយជាពិភពលោកទាំងមូលរបស់ខ្ញុំ ហើយវាពិតជាគ្រោះថ្នាក់ព្រោះកាលពីក្នុងវ័យ២០ឆ្នាំ ខ្ញុំមានអារម្មណ៍ថាខ្លួនដូចជាមិនសូវស្អាតគ្រប់គ្រាន់ទេហើយក្នុងមួយជីវិតរបស់ខ្ញុំតែងតែគិតថាខ្ញុំត្រូវការតុបតែងមុខ ហើយដាច់ខាតមិនចង់ឱ្យគេឃើញខ្ញុំដោយគ្មានគ្រឿងសម្អាងនៅលើមុខនោះទេ”។

តារាស្រីរូបនេះបានបន្តថា “ដោយឡែកនៅពេលខ្ញុំកាន់តែ​ចាស់ ទើបខ្ញុំដឹង​ថា​ខ្ញុំ​ត្រូវតែ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឱ្យរឹងមាំ​ ដោយអាចមើលកញ្ចក់ យ៉ាងមានទំនុកចិត្តថាខ្ញុំជានរណា​ ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាពិភពដែលខ្ញុំត្រូវរស់នៅហើយអត់វាមិនបានទៀតនោះទេ ហើយការនៅឱ្យឆ្ងាយ រៀនដកឃ្លា ពីបណ្តេញសង្គមគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានធ្វើសម្រាប់សុខភាពផ្លូវចិត្តរបស់ខ្ញុំរឹងមាំដូចសព្វថ្ងៃ"។

២. ហ៊ាននិយាយចេញ

ក្រោយងើបផុតពីជ្រោះមច្ចុរាជ Selena បានសហការជាមួយនឹងសហស្ថាបនិកស្រីចំនួន២រូបទៀត ដែលពួកគាត់សុទ្ធតែជាអ្នកដែលធ្លាប់ជួបនូវបញ្ហាបាក់ទឹកចិត្ត មករួមគ្នាបង្កើតជាក្រុមហ៊ុនមួយឈ្មោះថា Wondermind ដែលគេប៉ាន់ប្រមាណថាមានតម្លៃ១០០លានដុល្លារ។ ក្រុមហ៊ុននេះគឺផ្តោតទៅលើវេទិកាសម្លេងរបស់​មនុស្សបាក់ទឹកចិត្ត ដើម្បីទទួលការព្យាបាលផ្លូវចិត្តនឹងណែនាំអំពីទម្លាប់ដើម្បីរក្សាសុខភាពផ្លូវចិត្ត និងភាពក្លាហានក្នុងការប្រឈមមុខការពិត។

៣. ផ្តោតលើខ្លួនឯង

ផ្តោតលើសំឡេងបេះដូងខ្លួនឯងជាមុន មិនមែនជារឿងអាត្មានិយមនោះទេ។ សម្រាប់អ្នកចាប់ផ្តើមព្យាបាលផ្លូវចិត្តដំបូងៗ Selena ណែនាំឱ្យផ្តោតលើថាមពលដែលខ្លួនមានធ្វើអ្វីដែលនាំឱ្យចិត្តរីករាយ ហើយព្រមទទួលស្គាល់អ្វីដែលយើងមិនអាចគ្រប់គ្រងបាន។ នាងបានប្រាប់វិធីផ្លាស់ប្តូររបស់ខ្លួនថា “សម្រាប់ខ្ញុំៗមានទម្លាប់ស្តាប់តន្ត្រី ការសរសេរ ការនៅជាមួយមិត្តភក្តិ និងក្រុមគ្រួសារគឺធ្វើឱ្យខ្ញុំសប្បាយចិត្ត ដូច្នេះជុំវិញខ្លួនខ្ញុំគឺខ្ញុំនៅតែជាមួយមនុស្សដែលនាំមកនូវភាពវិជ្ជមាន និងសុភមង្គលដល់ជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ"។

ជាការពិតស្ថិតក្នុងវ័យ៣០ឆ្នាំ បទពិសោធន៍ជីវិតធ្លាប់តទល់នឹងជំងឺបាក់ទឹកចិត្ត សម្រាកព្យាបាលផ្លូវចិត្តធ្ងន់ធ្ងរ បាត់បង់ទំនាក់ទំនងស្នេហាដែលខំសាងជិត១០ឆ្នាំ មានជំងឺប្រចាំកាយ ធំឡើងក្នុងគ្រួសារក្រីក្រឪពុកម្តាយ លះលែងគ្នាតាំងពីនាងមានអាយុ៥ឆ្នាំ មិត្តទ្រុសមិត្ត ជីវិតបែបនេះធ្វើឱ្យ​នាងខំប្រឹងជម្នះបញ្ហាដោយប្រើសមត្ថភាពចំណូលចិត្តនិងទេពកោសល្យផ្ទាល់ខ្លួន ដើម្បីកសាងជីវិតជាសេដ្ឋិនីទ្រព្យសកម្ម ៩៥លាន$៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia